ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល​កណ្ដាប់ដៃ​ដែក​អភិបាល​ខេត្តព្រះវិហារ

6 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ លោក អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ បាន​ចាត់វិធានការ​ក្តៅ​តាម​ផ្លូវច្បាប់ បិទ​សិប្បកម្ម​កែ​ច្នៃ​ឈើ នៅ​ក្នុង​តំបន់​ស្រុក​ត្បែងមានជ័យ ដែល​ពុំ​មានការ​អនុញ្ញាត​ត្រឹមត្រូវ…

ខេត្តព្រះវិហារ ៖ លោក អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ បាន​ចាត់វិធានការ​ក្តៅ​តាម​ផ្លូវច្បាប់ បិទ​សិប្បកម្ម​កែ​ច្នៃ​ឈើ នៅ​ក្នុង​តំបន់​ស្រុក​ត្បែងមានជ័យ ដែល​ពុំ​មានការ​អនុញ្ញាត​ត្រឹមត្រូវ មន្ទីរ​ជំនាញ ត្រូវ​ចុះ​អនុវត្ត​បិទ​សិប្បកម្ម​នោះ​ភ្លាម​ៗ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្តព្រះវិហារ នៅ​សាលា​ខេត្តព្រះវិហារ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ នេះ លោក អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ បាន​មាន​ប្រសាសន៍​ថា ការ​បើក​សិប្បកម្ម​កែ​ច្នៃ​ឈើ នៅ​ខេត្តព្រះវិហារ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា នៅ​តែ​កើត​មាន​ជា​រឿយ​ៗ បើ​ទោះបីជា​មាន​វិធានការ​តាម​ផ្លូវច្បាប់​យ៉ាងណា​ក៏​ដោយ​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ។ លោក​អភិបាលខេត្ត​បន្ត​ថា តែ​ទោះជា​យ៉ាងណា​ក៏​ដោយ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​ទាំង​នៅ​ក្នុង​ព្រៃ និង​តាម​ដងផ្លូវ ។

លោក អ៊ុ​ន ចាន់​ដា បាន​កំណត់​យក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ នេះ ដើម្បី​ដាក់​វិធានការ​ក្តៅ​ដល់​អាជ្ញាធរ នគរបាល អាវុធហត្ថ និង​មន្ត្រី​ជំនាញ បង្កើត​ក្រុមការងារ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​សិប្បកម្ម​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ត្បែងមានជ័យ បើសិន​រក​ឃើញ​ថា​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​បិទ​ភ្លាម​ៗ និង​ចុះ​ត្រួតពិនិត្យ​ល្បាត​ព្រៃ​ព្រះ​រកា​ឲ្យ​បាន​ម៉ឹង​ម៉ាត់ និង​មាន​ប្រសិទ្ធភាព ប្រយោជន៍​រក្សា​បាន​នូវ​និរន្តរភាព​ព្រៃឈើ ធនធានធម្មជាតិ ឲ្យ​បាន​គង់វង្ស ជាមួយ​គ្នា​នេះ​ត្រូវ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​របស់​ឈ្មួញ​ទុច្ចរិត ឃាត់ខ្លួន​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់ ។

លោក​អភិបាល​ខេត្តព្រះវិហារ បញ្ជាក់​ថា ដោយសារ​តែ​មូលដ្ឋាន​ស្រុក​ត្បែងមានជ័យ នៃ​ខេត្តព្រះវិហារ​នេះ ជា​ស្រុក​មួយ​ដែល​មាន​ព្រៃឈើ​ច្រើន​ជាងគេ ដែល​គេ​ហៅ​ថា​ព្រៃ​ព្រះ​រកា ដែល​កន្លង​ទៅ​នេះ​ជន​ទុច្ចរិត​បាន​នាំ​គ្នា​កាប់​បំផ្លាញ​យក​ព្រៃឈើ​ធ្វើ​អាជីវកម្ម​ជា​ហូរហែរ បើ​ទោះបីជា​កន្លង​ទៅ​ធ្លាប​មាន ការ​បង្ក្រាប​ជា​ញឹកញាប់ ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី ជំនាញ​ជា​ច្រើន​ករណី​ក្តី មក​ដល់​ពេល​នេះ​ក៏​នៅ​តែ​កើត​មាន​លួចលាក់​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ