ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសោបបាន​ទាំងមេទាំងកូន​ពេល​កំពុងអ៊ុត​ ប៉ុន្តែមិនដឹងយ៉ាងណា

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កម្លាំង​អធិការ​ក្រុង​បាត់ដំបង បាន​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​អាប៉ោង​មួយ​កន្លែង កាលពី​រសៀល​ថ្ងៃ​ទី​២៣ ​តុលា នេះ ស្ថិតនៅ​ក្នុង​ភូមិ​​ចំការ​សំរោង​១ សង្កាត់​ចំការ​​សំរោង…

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កម្លាំង​អធិការ​ក្រុង​បាត់ដំបង បាន​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​អាប៉ោង​មួយ​កន្លែង កាលពី​រសៀល​ថ្ងៃ​ទី​២៣ ​តុលា នេះ ស្ថិតនៅ​ក្នុង​ភូមិ​​ចំការ​សំរោង​១ សង្កាត់​ចំការ​​សំរោង ក្រុង​បាត់ដំបង ដោយ​​បាន​​ឃាត់ខ្លួន​អ្នកលេង​ចំនួន​​១០​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន​ផង ​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់​ទីតាំង​ខាងលើ​ឈ្មោះ​សោម ដា​វី ភេទ​ស្រី​អាយុ​៣២​ឆ្នាំ ដែល​បាន​បើក​ដំណើ​រ​ការ​ល្បែង​អាប៉ោង​នេះ ច្រើន​ឆ្នាំ​ហើយ​។ ជាមួយ​និង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកលេង​១០​​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៦​នាក់​រាប់​ទាំង​ម្ចាស់ផ្ទះ​ផង​។ ក្រៅពី​ឃាត់ខ្លួន​អ្នកលេង​និង​ម្ចាស់ផ្ទះ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន មេអាប៉ោង​៧​គ្រាប់​, កម្រាល​, ចាន​អាប៉ោង​, តុ កៅអី​, លុយ និង​ម៉ូតូ​៣​គ្រឿង​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ង​ថា ទីតាំង​នេះ​​បើក​លេង​យូរហើយ ហើយ​ក៏​មានការ​បង់​សំណែន​ឲ្យ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន រួម​ទាំង​អ្នក​សារព័ត៌មាន​រាប់​សិប​នាក់​ នៅ​ក្នុង​ខេ​ត្ត​ផង​ ក៏ធ្លាប់​ទ​ទូល​បាន​សំណែន​ពី​បន​ល្បែង​នេះ​ដែរ​។ ប៉ុន្តែ​ការ​បង្ក្រាប​នេះ គឺ​ធ្វើ​ឡើង​ទាំង​ការ​បង្ខំចិត្ត ក្រោយ​ពី​មានការ​ដាក់​សម្ពាធ​ខ្លាំង​ពី​លោកស្នងការ​ខេត្ត​ ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​។

បើ​តាម​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ពេល​នេះ ​សមត្ថកិច្ច​បាន​ប្រមូល​វត្ថុ​តាង និង​នាំ​ខ្លួន​ក្រុម​អ្នកលេង​ល្បែង​ទាំងនោះ​ មក​ដល់​អធិការ​ក្រុង​ហើយ ដើម្បី​សួរនាំ មុន​ពេល​បញ្ជូន​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​ចាត់វិធានការ​បន្ត​។

ប្រភព​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា ខណៈ​នេះ កំពុង​តែ​មាន​អ្នក​រត់ការសស្រាក់សស្រាំ ដើម្បី​​សុំ​ដោះ​លែង​​​ជា​បណ្តើរ​ៗ​ហើយ រួម​ទាំង​កូន​ស្រី​ម្ចាស់ផ្ទះ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ