ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​កំពូល​សម្រស់​កម្ពុជា​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្កវាឡ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧ នេះ​យុវតី​ស្រស់​ស្អាត​របស់​កម្ពុជា​ជា​ច្រើន​នាក់​បាន​ចាក​​ចេញពី​ប្រទេស​ជា​បន្តបន្ទាប់​ទៅ​ចូលរួម​ប្រកួតប្រជែង​សម្រស់​លក្ខណៈ​អន្តរជាតិ ។ សម្រាប់​នារី​កំពូល​សម្រស់​របស់​កម្ពុជា​ម្នាក់​ទៀត​គឺ​កញ្ញា ប៊ី សុធា​រី នឹង​តំណាង​ជា​បវរ​កញ្ញា​កម្ពុជា ទៅ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​សម្រស់​លក្ខណៈ​អន្តរជាតិ​មួយទៀត…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៧ នេះ​យុវតី​ស្រស់​ស្អាត​របស់​កម្ពុជា​ជា​ច្រើន​នាក់​បាន​ចាក​​ចេញពី​ប្រទេស​ជា​បន្តបន្ទាប់​ទៅ​ចូលរួម​ប្រកួតប្រជែង​សម្រស់​លក្ខណៈ​អន្តរជាតិ ។

សម្រាប់​នារី​កំពូល​សម្រស់​របស់​កម្ពុជា​ម្នាក់​ទៀត​គឺ​កញ្ញា ប៊ី សុធា​រី នឹង​តំណាង​ជា​បវរ​កញ្ញា​កម្ពុជា ទៅ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​សម្រស់​លក្ខណៈ​អន្តរជាតិ​មួយទៀត គឺ​ប្រកួត ​«​បវរកញ្ញា​ចក្ក​វា​ទ្ប (Miss Universe International) ២០១៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សហរដ្ឋអាមេរិក និង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​រាត្រី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ។

យោង​តាម​គេហទំព័រ (Website) របស់ Miss Universe ឲ្យ​ដឹង​ថា ការ​ប្រកួត​សម្រស់ Miss Universe 2017 គឺជា​ការ​រៀបចំ​ឡើង​លើក​ទី​៦៦ នៃ​ការ​ប្រកួតប្រជែង​សម្រស់​អន្តរជាតិ ហើយ​ពិធីករ​ក្នុង​កម្មវិធី​នេះ​គឺ​លោក Steve Harvey ។ អ្វី​ដែល​កាន់តែ​អស្ចារ្យ​នោះ កម្មវិធី​ដែល​មាន​នារី​កំពូល​សម្រស់​ពី​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​នោះ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ Fox ។ បវរ​ញ្ញា Iris Mittenaere ដែល​ជា​ម្ចាស់​មកុដ​ឆ្នាំ​២០១៦ កន្លង​ទៅ​នឹង​បំពាក់​មកុដ​កំពូល​សម្រស់​ឯក​ជូន​ទៅ​អ្នក​ស្នង​តំណែង​ថ្មី​ដែល​នឹង​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ។

ចំពោះ​នារី​កំពូល​សម្រស់​កម្ពុជា Miss Universe Cambodia វិញ គឺ​កញ្ញា​ប៊ី សុធា​រី ។ កញ្ញា​ប៊ី សុធា​រី ដែល​មានស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​លើក​ឡើង​ថា​៖ «​នាង​ខ្ញុំ​ពិតជា​រំភើប​ខ្លាំង​ណាស់​ក្នុង​ការ​តំណាង​ឲ្យ​ប្រទេស​ជាទី​ស្រឡាញ់​របស់​នាង​ខ្ញុំ​ទៅ​ចូលរួម​ប្រឡង​​បវរកញ្ញា​ចក្កវាឡ ។ នាង​ខ្ញុំ​នឹង​ខំប្រឹង​ប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​ពិត​របស់​នារី​កម្ពុជា ហើយ​ពិភពលោក​នឹង​ដឹង​បន្ថែម​អំពី​ប្រទេស​របស់​យើង​» ។

កញ្ញាឯក​កម្ពុជា​ប៊ី សុធា​រី នឹង​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត​កម្មវិធី «​កញ្ញាឯក​ចក្កវាឡ ២០១៧» ឬ «Miss Universe Internal ២០១៧» ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​លើ​គេហទំព័រ​ផ្លូវការ​របស់ Miss Universe International.

សេចក្តី​ប្រកាស​របស់ Miss Universe International អម​នឹង​រូបថត​របស់​បវរ​កញ្ញាឯក​កម្ពុជា​ផង​នោះ​បាន​សរសេរ​ថា​៖ «​កញ្ញា​ប៊ី សុធា​រី មាន​កិត្តិយស​ជា​អ្នកតំណាង​ដំបូង​គេ​នៃ​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រកួតប្រជែង​បវរកញ្ញា Miss Universe​។ នាង​មាន​បំណង​ចង់​តំណាង​ឱ្យ​ប្រទេស​កំណើត​របស់​នាង​នៅ​លើ​ឆាក​អន្តរជាតិ ក៏​ដូច​ជា​ធ្វើ​ជា​គំរូ​សម្រាប់​នារី​វ័យក្មេង​នៅ​ក្នុង​ប្រទេស​របស់​នាង ។ នៅ​ពេល​នាង​មាន​អាយុ​ទើបតែ​១៤ ឆ្នាំ បាន​ចាប់ផ្តើម​រក​ប្រាក់​ចំណូល​ផ្ទាល់ខ្លួន​ក្នុង​អាជីព​ជាតា​រា​ម៉ូ​ដែល​អាជីព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ