រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្ដិ៍ចោមចៅ បានធ្វើការស្រាវជ្រាវភ្លាមៗ និងតាមចាប់ខ្លួនបិសាចតណ្ហាម្នាក់ ដែលធ្វើសកម្មភាពចាប់កម្មការិនីរោងចក្រកាត់ដេរម្នាក់រំលោភ ប៉ុន្តែដោយសារអាច្រមក់របស់ខ្លួនមានបញ្ហាមិនអាចរំលោភកើតតាមបំណងនោះ ជននេះក្រពុលមុខក៏ប្រើម្រាមដៃ និងយកដងអំបោសទៅបៀតបៀនផ្លូវភេទរបស់នាង និងយកប្រដាប់ភេទរបស់ខ្លួនទៅប្រព្រឹត្តយ៉ាងអាក្រក់អាក្រីលើនារីរងគ្រោះ ។
មិនតែប៉ុណ្ណោះ ជននេះបានយកទូរស័ព្ទដៃថតរូបអក្រាតរបស់នាងថែមទៀតផង ។ នេះគឺជាស្ត្រីរងគ្រោះទី២ហើយ ដែលត្រូវជនកំរោលនេះចាប់រំលោភដោយធ្វើទារុណកម្មបែបនេះ ។ កាលពីពេលកន្លងទៅ កម្មការិនីម្នាក់ផ្សេងទៀតក៏ត្រូវជននេះចាប់រំលោភ និងប្រើវិធីថោកទាបបែបនេះដែរ ប៉ុន្តែនាងរងគ្រោះលើកមុនមិនបានប្ដឹងឡើយ ទើបជននេះរួចខ្លួន លុះប៉ះចំនាងក្រោយក៏ក្លាយខ្លួនជាអ្នកទោស ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ ខែតុលា ក្រោយពេលនារីរងគ្រោះត្រឡប់មកពីផ្សារទិញម្ហូប និងស្ថិតនៅក្នុងបន្ទប់ផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយពេលទទួលបានពាក្យបណ្ដឹងពីនាងរងគ្រោះ នៅវេលាម៉ាង១០និង៣០នាទីព្រឹកថ្ងៃទី២០ ខែតុលា នគរបាលប៉ុស្ដិ៍ចោមចៅ បានតាមចាប់ខ្លួនជននេះនៅកន្លែងធ្វើការស្ថិតនៅជិតសាលាបឋមសិក្សាព្រះអង្គអេង ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។
បិសាចតណ្ហារូបនេះឈ្មោះ គុយ សុគុន អាយុ២១ឆ្នាំ ជាកម្មករលើកដាក់អីវ៉ាន់នៅឃ្លាំង
ទំនិញមួយកន្លែង និងមានស្រុកកំណើតនៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ ចំណែកនារីងគ្រោះមានអាយុ២២ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ។
តាមនារីរងគ្រោះរៀបរាប់ប្រាប់ថា បន្ទប់ជួលនោះនាងស្នាក់នៅជាមួយមិត្តភក្តិស្រីដែលមកពីស្រុកនិងធ្វើការជាមួយគ្នាចំនួន៥នាក់ ។ មុនពេលកើតហេតុ រូបនាងទើបចេញពីធ្វើការនៅរោងចក្រដោយមិនបានថែមម៉ោងទេ ចំណែកមិត្តភក្តិដែលនៅបន្ទប់ជាមួយគ្នានៅថែមម៉ោងទាំងអស់គ្នា ។ ពេលចេញពីធ្វើការនាងឆៀងទៅទិញម្ហូប លុះពេលមកដល់បន្ទប់ជួល ក៏ចាក់សោចូលទៅក្នុងបន្ទប់ដោយមិនបានបិទទ្វារទេ ។ ខណៈនោះ ស្រាប់តែជនអប្រិយនេះចូលតាមក្រោយរួចបិទទ្វារដាក់គន្លឹះពីខាងក្នុងជាប់ ហើយភ្លាមៗនោះនាងស្ទុះទៅបើកទ្វារដែរ តែត្រូវជននេះរារាំងជាប់ ។
ប្រភពដដែលបន្តទៀតថា ពេលនោះជនសង្ស័យបានចាប់ច្របាច់កខ្ទប់មាត់នាងមិនឱ្យ
ស្រែក តែដោយនាងនៅតែស្រែកទើបជននេះវាយនាង៤ដៃធ្វើឱ្យនាងភ័យក៏លែងហ៊ានស្រែកទៀត ។ បន្ទាប់មក ជននេះយកក្រមាមកចងដៃនាងទៅក្រោយ ហើយធ្វើសកម្មភាពរំលោភតែមិនបានសម្រេចដោយសារ «អាច្រមក់» ទន់ជ្រាយ ហើយក៏បានបៀតបៀនផ្លូវភេទនាងដោយប្រើដៃដងអំបោសជ័របណ្ដាលឱ្យនាងមានរបួស។
ជននេះបានព្យាយាម៣ដងក្នុងការរំលោភ តែមិនសម្រេច ទោះបីអនុវត្តតាមបែបអាក្រក់អាក្រីយ៉ាងណាក៏ដោយ ។ ឆ្លៀតពេលជនកំរោលនោះចូលបន្ទប់ទឹក នាងឃើញឱកាសល្អក៏ដកគន្លឹះទ្វាររត់ចេញទាំងដៃជាប់ចំណងនិងអាក្រាតកាយ សំដៅទៅកាន់បន្ទប់មិត្តភក្តិនៅក្បែរនោះឱ្យគេជួយ និងបង្កឱ្យមានការភ្ញាក់ផ្អើលតាមរកជននោះភ្លាមៗដែរ តែរកមិនឃើញទេដោយសារគេបានរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ នារីរងគ្រោះ និងមិត្តភក្តិ បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុសិ៍្តនគរបាលរដ្ឋបាលចោមចៅ ដើម្បីឱ្យសមត្ថកិច្ចចាប់ខ្លួនជនដូចបិសាចខាងលើយកមកផ្តន្ទាទោសទៅតាមច្បាប់ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ