ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំ​​រឿង​លោក សម រ​ង្ស៊ី បរិហារកេរ្តិ៍​សម្តេច​ប្រធានរដ្ឋសភា តុលាការ​កំពូល​បើក​សវនាការ​ថ្ងៃ​ទី​២៧

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អយ្យការ​អម​តុលាការ​កំពូល​បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ករណី​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បរិហារកេរ្តិ៍​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អយ្យការ​អម​តុលាការ​កំពូល​បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ករណី​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បរិហារកេរ្តិ៍​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា នឹង​ត្រូវ​តុលាការ​កំពូល បើក​សវនាការ​ជំនុំជម្រះ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ខាង​មុខ​នេះ ។

យោង​តាម​ដីកាកោះ​របស់​តុលាការ​កំពូល កោះហៅ​ជនជាប់ចោទ​ឱ្យ​ចូល​សវនាការ ដែល​ទទួល​បាន​នៅ​ថ្ងៃ​ទី​២១ ខែតុលា បង្ហាញ​ថា សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ឃឹម ប៉ុណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ឈួ​ន ចាន់​ថា ជា​តំណាង​មហាអយ្យ​ការ។

គួរ​បញ្ជាក់​ថា តុលាការ​ថ្នាក់​ក្រោម​ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ បាន​ផ្តន្ទាទោស​ទណ្ឌិត សម រ​ង្ស៊ី ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល និង​បង្គាប់​ឱ្យ​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ចំនួន​១៥០​លាន​រៀល ពី​បទ​បរិហារកេរ្តិ៍ តាម​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ។

លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ធ្លាប់​បញ្ជាក់​ថា របប​៧​មក​រា​ឆ្នាំ​១៩៧៩ គឺ​គ្មាន​ការ​កាត់ទោស​សម្តេចព្រះ​នរោត្តម សីហ​នុ ដូច​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឡើយ ។ គេ​ចាំ​ថា លោក សម រ​ង្ស៊ី កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា «​យើង​ចង​ចាំ​ថា របប​កើត​ថ្ងៃ ៧ មក​រា ១៩៧៩ បាន​ឲ្យ​តុលាការ​របស់​គេ កាត់ទោស​ប្រហារជីវិត សម្តេចព្រះ​នរោត្តម សីហ​នុ ដោយ​ចោទ​ព្រះ​អង្គ​ថា ជា​ជន​ក្បត់ជាតិ​» ពាក់ព័ន្ធ​ការ​ចោទប្រកាន់​នេះ លោក គី តិច មេធាវី​តំណាង​សម្តេច ហេង សំ​រិ​ន បាន​និយាយ​នា​ពេល​សវនាការ​ថា នា​សម័យ​នោះ សម្តេច ហេង សំ​រិ​ន មាន​តួនាទី​កំពូល​ចំនួន​៣ ក្នុង​ប្រទេស​កម្ពុជា ។ ដូច្នេះ​ការ​ចោទប្រកាន់​ថា សម័យ​នោះ​មានការ​កាត់ទោស​សម្តេចព្រះ​នរោត្តម សីហ​នុ គឺជា​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ​សម្តេច ហេង សំ​រិ​ន ។

ទោះបី​យ៉ាងណា​មន្ត្រី​តុលាការ​បញ្ជាក់​ថា លោក សម រ​ង្ស៊ី នៅ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​ជា​ច្រើន​ទៀត​ក្នុង​កណ្ដាប់ដៃ​តុលាការ ហើយ​ក្នុង​នោះ​សាលដីកា​ស្ថាពរ​របស់​សាលាឧទ្ធរណ៍ ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​លោក ហោ ណាំ​ហុង អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំណត់​ផ្តន្ទាទោស​២​ឆ្នាំ បាន​ធ្វើ​ឱ្យ​លោក សម រ​ង្ស៊ី មានឈ្មោះ​ជា «​ទណ្ឌិត​» និង​មាន​តុលារ​ចេញ​ដីកាចាប់ខ្លួន​ជាដើម​៕​

កែសម្រួលដោយ