ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជំនាញ​រុករក​អដ្ឋិធាតុ​វៀតណាម ជួប​សំណេះសំណាល​យោធភូមិ​ភាគ​ទី​៥

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គណៈកម្មការ​ក្រុម​ជំនាញ​រុករក​អដ្ឋិធាតុ នៃ​រដ្ឋាភិបាល​វៀតណាម បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​កងទ័ព​ក្នុង​ទី​បញ្ជាករ​ដ្ឋា​ន​យោធភូមិ​ភាគ​ទី​៥ ក្នុង​ក្រុង​បាត់ដំបង វេលា​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ ដែល​ភាគី​វៀតណាម​មាន​លោក…

ខេត្តបាត់ដំបង ៖ គណៈកម្មការ​ក្រុម​ជំនាញ​រុករក​អដ្ឋិធាតុ នៃ​រដ្ឋាភិបាល​វៀតណាម បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​កងទ័ព​ក្នុង​ទី​បញ្ជាករ​ដ្ឋា​ន​យោធភូមិ​ភាគ​ទី​៥ ក្នុង​ក្រុង​បាត់ដំបង វេលា​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៧ ដែល​ភាគី​វៀតណាម​មាន​លោក វ៉ ង្វៀ​ន​ជៀន អនុប្រធាន​ស្នងការ​នយោបាយ​យោធភូមិ​ភាគ​ទី​៧​វៀតណាម ជា​ប្រធាន​គណៈប្រតិភូ​ចំនួន​៥​នាក់ និង​ភាគី​កម្ពុជា​មាន​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ អម​ដោយ​មន្ត្រី​កងទ័ព​ចំនួន​១២​នាក់​បាន​ចូលរួម ។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​មាន​មតិ​ស្វាគមន៍ ហើយ​បាន​បញ្ជាក់​ថា សភាពការណ៍​សន្តិសុខ​ទាំង​ក្នុងស្រុក និង​តាម​បណ្តា​ព្រំដែន​មាន​ភាពល្អ​ប្រសើរ ដោយឡែក​បញ្ហា​នយោបាយ​កំពុង​មានការ​កែសម្រួល​ដោយ​សំខាន់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​យកចិត្តទុកដាក់​លើ​បញ្ហា​ជីវភាព​របស់​កម្មករ​ក្នុង​រោងចក្រ កុំ​មានការ​ភ្ញាក់ផ្អើល​តាម​ការ​ឃោសនា​បំផុសបំផុល ញុះញង់​ឲ្យ​ច្របូកច្របល់​នៅ​ក្នុង​ប្រទេស​តាម​ពួក​អមិត្ត​មួយ​ចំនួន ហើយ​តួនាទី​កងទ័ព គឺ​អនុវត្តន៍​ទៅ​តាម​បទបញ្ជា​ថា្ន​ក់​ដឹកនាំ​ឲ្យ​រក្សា​ឲ្យ​បាន​នូវ​ស្ថេ​រ​ភាព សន្តិសុខ កុំ​ឲ្យ​កើត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​តែ​ទទួល​បាន​សន្តិភាព​ប្រមាណ​ជិត​២០​ឆ្នាំ​មក​ហើយ​នេះ ។

លោក​ឧត្តមសេនីយ៍​បាន​បន្ត​ទៀត​ថា ក្នុង​នាម​កងទ័ព​កម្ពុជា និង​វៀតណាម កន្លង​មក​តែងតែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​មិត្តភាព​សាមគ្គីភាព​ដូច​បង​ដូច​ប្អូន ហើយ​ចំពោះ​ការ​រួមចំណែក​ជួយ​រុករក​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ដែល​បាន​ស្លាប់ បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​មាន​សង្គ្រាម​នោះ គឺ​ក្នុង​ឆ្នាំ​២០១៦ យើង​រួម​គ្នា​រុករក​ឃើញ​ចំនួន​១៣៩​អដ្ឋិធាតុ ក្នុង​នោះ​មាន​ខេត្តពោធិសាត់​ចំនួន​៣០​សព ប៉ៃលិន​ចំនួន​១៣​សព បន្ទាយ​មាន​ជ័យ​ចំនួន​៥២​សព បូក​រួម​និង​ខេត្តបាត់ដំបង​ផង​ដែរ ។ លោក​ឧត្តមសេនីយ៍​បន្ត​ទៀត​ថា អ្វី​ៗ​យើង​ជួប​ការ​លំបាក​នោះ​មក​ពី​លក្ខណៈ​ភូមិសាស្ត្រ​មានការ​ប្រែប្រួល តែ​យើង​កំពុង​តែ​រួម​សហការ​រួម​គ្នា​ជាមួយ​វៀតណាម​រុករក​ជា​បន្ត​ទៅ​ទៀត ។

បន្ទាប់​មក លោក វ៉ ង្វៀ​ន​ជៀន អនុប្រធាន​ស្នងការ​នយោបាយ​យោធភូមិ​ភាគ​ទី​៧​ប្រទេស​វៀតណាម បាន​ថ្លែង​ថា ដោយ​អនុវត្តន៍​តាម​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា ក្នុង​ការ​រួម​សហការ​រុករក​អដ្ឋិធាតុ​វៀតណាម ដែល​បាត់​ខ្លួន​នៅ​កម្ពុជា​កន្លង​មកនេះ គឺ​មាន​កិច្ចសហការ​បាន​ល្អ​ក្នុង​រយះ​ពេល​១៦​ឆ្នាំ​កន្លង​មកនេះ ពិតមែនតែ​យើង​នៅ​ឆ្ងាយ​ពី​គ្នា​ពិតមែន តែ​គ្រប់​អ្វី​ៗ​ដែល​ជា​តម្រូវការ​គឺ​យើង​ទទួល​បាន​ដំណឹង​មក​លឿន​ដូច​គ្នា ហើយ​វៀទ​ណា​ម​ទទួល​បាន​កន្លង​មក​បាន​ចំនួន​៧៦៨​សព នៅ​ក្នុង​ទិស​យោធភូមិ​ភាគ​ទី​៥ ។ ខាង​វៀតណាម​ក៏​សូម​ថ្លែងអំណរគុណ​ទាំង​កងទ័ព និង​ប្រជាជន​ទាំងអស់​ដែល​បាន​ជួយ​រួម​សហការ​ក្នុង​កិច្ចការ​នេះ ហើយ​ជំនួស​មុខ​ឲ្យ​គណៈកម្មការ​រាជរដ្ឋាភិបាល​វៀតណាម បាន​ប្រគល់​សិទ្ធ​ឲ្យ​យោធភូមិ​ភាគ​ទី​៧ បន្ត​រួម​សហការ​រុករក​អដ្ឋិធាតុ​ជា​បន្ត​ទៅ​ទៀត ដោយ​ក្នុង​ឆ្នាំ​២០១៧​នេះ រាល់​ការ​ចំណាយ បន្ត​រួម​សហការ​បន្ត​គឺ​ខាង​យោធភូមិ​ភាគ​ទី​៧​វៀតណាម ជា​អ្នក​ចំណាយ ក្នុង​នោះ​ភាគី​វៀតណាម​បាន​ប្រគល់​ថវិកា​ជួយ​ក្រុមការងារ​របស់​គណៈកម្មការ​យោធភូមិ​ភាគ​ទី​៥​ចំនួន​១៥,០០០​ដុល្លារ សម្រាប់​បន្ត​ការ​រុករក​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ