ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​ម្នាក់​ធ្វើការ​រហូត​ខ្យល់គ​ស្លា.ប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ម្នាក់​ខំប្រឹង​ធ្វើការ​ខ្លាំង​ពេក រហូត​លើស​កម្លាំង​ខ្យល់គ​ដួល​ស្លាប់​ពេល​កំពុងធ្វើការ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ទួល​ផ្សារ​ពង្រ សង្កាត់​ចោម​ចៅ…

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ម្នាក់​ខំប្រឹង​ធ្វើការ​ខ្លាំង​ពេក រហូត​លើស​កម្លាំង​ខ្យល់គ​ដួល​ស្លាប់​ពេល​កំពុងធ្វើការ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ទួល​ផ្សារ​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ធា កុសល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មាន​ប្រពន្ធ​ឈ្មោះ ផូ ភុំ​ផា​ន អាយុ​២៩​ឆ្នាំ មុខរបរ​ដាំបាយ​ឲ្យ​កម្មករ​សំណង់​ហូប មានស្រុក​កំណើត​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ មានកូន​ប្រុស​២​នាក់ ។ តាម​សម្ដី​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បានដឹង​ថា មុន​ពេល​កើតហេតុ ប្តី​គាត់​មិន​មានការ​ហូប​ស្រា ឬ​ខឹង​នរណា​ម្នាក់​ឡើយ គាត់​ដឹង​តែ​ដល់​ម៉ោង​ធ្វើការ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​ធ្វើការ​ជាមួយ​គ្នា​បាន​និយាយ​ថា ជា​រៀងរាល់ថ្ងៃ ជន​រង​គ្រោះជា​កម្មករ​សំណង់ មិន​ដែល​ឈប់​ម្តងណា​ឡើយ ដឹង​តែ​ពី​ធ្វើការ​រហូត​ចប់​ម៉ោង​ការងារ ។ មុន​ពេល​កើតហេតុ ពេល​ដែល​កំពុង​តែ​ធ្វើការ​បងថ្លៃ​របស់​ជន​រង​គ្រោះ បាន​ហុច​ធុង​កំបោរ​ទៅ​ឲ្យ​ជន​រង​គ្រោះ ជន​រង​គ្រោះ​បាន​ប្រាប់​ថា​គាត់​អស់កម្លាំង​ណាស់ បន្ទាប់​មក​ក៏​បាន​ដួល​សន្លប់​តែ​ម្តង ។ ភ្លាម​ៗ​នោះ បាន​ទៅ​ប្រាប់​ប្រពន្ធ និង​ហៅ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ពេល​ទៅ​ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​ប្រាប់​ថា​ស្លាប់​ហើយ ប៉ុន្តែ​ប្រពន្ធ និង​សាច់ញាតិ​នៅ​តែ​មិន​អស់ចិត្ត ។

ក្រោយ​ពេល​កើតហេតុ សាច់ញាតិ​របស់​ជន​រង​គ្រោះ​មិន​អស់ចិត្ត បាន​ហៅ​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ​ខណ្ឌ​ពោធិ៍​សែន​ទៅ​ពិនិត្យ​សព ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​មាន​ជំងឺ​ប្រចាំ​កាយ ធ្វើការ​ច្រើន​ពេក​រហូត​លើស​កម្លាំង ហូប​មិន​គ្រប់គ្រាន់ ទើប​ខ្យល់គ​ស្លាប់​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ