ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​បានដឹង​អី​ផង ភ័យ​ញ័រ​សាច់​ទៅ​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​ផ្ទះ​ប្អូនប្រុស​ជិត​ដល់​ផ្ទះ​ទៅ​ហើយ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម វាយ​ដោយ​ដាវ​បាន ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​ដោយ​សុវត្ថិភាព បង្កអោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ភូមិ​ព្រៃ​ល្ងរ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ពី​ផ្ទះ​ប្អូនប្រុស​ជិត​ដល់​ផ្ទះ​ទៅ​ហើយ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម វាយ​ដោយ​ដាវ​បាន ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​ដោយ​សុវត្ថិភាព បង្កអោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ ភូមិ​ព្រៃ​ល្ងរ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ជន​រង​គ្រោះ​ឈ្មោះ ឈិ​ន ប៊ុ​ន​ណា​រិ​ទ្ធ អាយុ​៣៣​ឆ្នាំ មុខរបរ​ជាងដែក រស់នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​១DO-៧៧៦៤ ។
ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​លេង​ផ្ទះ​ប្អូន​នៅ​ភូមិ​ទួល​ពង្រ ដើម្បី​និយាយ​ការងារ ពេល​ចប់​ហើយ​ក៏​បាន​ត្រឡប់​មក​ផ្ទះ​វិញ លុះ​មក​ជិត​ដល់​ផ្ទះ​ហើយ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​៤​នាក់​បាន​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​មក​កៀរ ហើយ​បុក​ម៉ូតូ ធ្វើ​ឲ្យ​ជន​រង​គ្រោះភ័យ​យ៉ាង​ខ្លាំង ហើយ​ជនសង្ស័យ​មាន​ដាវ​២​ដើម​ក៏​ស្រែក​គំរាម​ទៅ​លើ​ជន​រង​គ្រោះ​ថា ហែង​ចង់​ងាប់ ឬ​ចង់​រស់ ពេល​នោះ​ជន​រង​គ្រោះ​បាន​ភ័យ ហើយ​បាន​ចុះ​ពីលើ​ម៉ូតូ​រត់​ចោល​ម៉ូតូ បន្ទាប់​មក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​នោះ​ទៅ​បាត់​ទៅ ។
ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទៅ​ផ្ទះ​យក​កាត​គ្រី​ម៉ូតូ និង​បាន​នាំ​ប្រពន្ធ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុ​សិ៍្ត​នគរបាល​ចោម​ចៅ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ន​សង្ស័យ​យក​មក​ដាក់ទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ