ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សេដ្ឋី​ហុង​កុង​នឹង​ផ្តល់​ប្រាក់​65លាន​ដុល្លារ​ដល់​កំលោះណា​​ដែល​រៀប​ការ​ជា​មួយ​កូន​ស្រី​របស់​គាត់

11 ឆ្នាំ មុន

លោក Cecil Chao Sze-tsung វ័យ​៧៦​ឆ្នាំ ជា​ម្ចាស់​ភាគ​ហ៊ុន Cheuk Nang និង​​ជា​មហា​សេដ្ឋី​នៅ​ទី​ក្រុង​ហុង​កុង បាន​ប្រកាស​ថានឹង​ផ្តល់​ប្រាក់​៥០០​លាន​ដុល្លារ​ហុង​កុង ស្មើនឹង​៦៥​លាន​ដុល្លារ​អាមេរិក ដល់​អ្នក​កំលោះ​ណា​ដែល​អាច​យក​ឈ្នះ​បេះ​ដូង​កូន​ស្រី​របស់​គាត់​​ឈ្មោះ Gigi Chao ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ។ នេះ​បើ​យោង​តាម​ប្រ​ភព​គេ​ហ​ទំព័រ​ beijingcream ចេញ​ផ្សាយ​ថ្ងៃ​ទី​២៦ កញ្ញា ឆ្នាំ​២០១២ ។
ដោយ​ឡែក​ នាង Gigi Chao ​មាន​វ័យ​៣៣​ឆ្នាំ​ ដែលជា​មនុស្ស​ស្រឡាញ់​ស្រី​ដូច​គ្នានោះបាន​ច្រាន​ចោល​នូវ​ព័ត៌មាន​នេះ និង​​បាន​ប្រកាស​ថា ជា​ការ​ចុះ​ផ្សាយ​​មិន​ពិត ។ នាង​បាន​បន្ត​ថា ការ​ការ​ដែល​ឪពុក​របស់​នាងប្រកាស​​ផ្តល់​ប្រាក់​នោះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​បុរស​ណា​ដែល​មាន​ទេពកោសល្យ​ និង​ឆ្លាត​វៃ ប៉ុន្តែ​មិន​មែន​ជា​ទ្រព្យ​ដែល​ចាប់​ផ្តើម​ពី​អាជីវកម្ម​របស់​គាត់​នោះ​ទេ ។

នាង Gigi Chao ត្រូវ​បាន​ដក​ស្រង់​សម្តី​កាល​ពី​សប្តាហ៍​មុន​ថា នាង​បាន​រៀប​ការជាមួយ​​​មិត្ត​ស្រី​​​ឈ្មោះ Sean Eav​ នៅ​ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ទី​៤ កុម្ភៈ ដែលរហូត​មក​ដល់​ពេល​នេះមាន​រយៈ​ពេល​៧​ឆ្នាំ​ហើយ​ ។ នាង​បាន​បន្ត​ថា រៀប​ការ​ភេទ​ដូច​គ្នា​ជា​ករណី​មិន​ស្រប​ច្បាប់​ និង​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នៅ​ទី​ក្រុង​ហុង​កុង ថ្វី​បើ​នៅ​ប្រទេស​បារាំង​មាន​សមាគមសង្គម​​ស៊ីវិល​ដែល​​គេ​ទទួល​ស្គាល់​ ។

ដោយ​ឡែក​ យោង​តាម​គេ​ហ​ទំព័រ south china moring បាន​ឱ្យ​ដឹង​ថា លោក Celi Chao ដែល​ជា​ម្ចាស់​ភាគ​ហ៊ុន Cheuk Nang ​ធ្លាប់​បាន​គិត​ថា លោក​មាន​បំណង​ប្រគល់​មរត​ក​នេះ​ទៅ​ឱ្យ​នាង Gigi Chao ជា​អ្នក​ស្នង​បន្ត ។ ប៉ុន្តែ​ដោយ​សាររបៀប​​រស់​នៅ​រវាង​ឪពុក​កូន​ទាំង​ពីរ​មិន​ចុះ​សម្រុង​នឹង​គ្នា ក៏​​មិន​ត្រូវ​បាន​ផ្តល់​ជា​អាទិភាព​ទៅ​វិញ ៕ ​​​​