ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ឧកញ៉ា​នេះ ​ហ៊ានចេញសែកស្អុយជាង១លានដុល្លារ ឱ្យកូនសេដ្ឋីម្នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ព្រលប់​ថ្ងៃ​ទី​១២ កញ្ញា បាន​ធ្វើការ​ឃាត់ខ្លួន​ឧកញ៉ា ជួប ច័ន្ទ ដែល​គេ​ច្រើន​ស្គាល់​ថា ជា​ឧកញ៉ា​រកស៊ី​ទិញ​-​លក់​ដី…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ព្រលប់​ថ្ងៃ​ទី​១២ កញ្ញា បាន​ធ្វើការ​ឃាត់ខ្លួន​ឧកញ៉ា ជួប ច័ន្ទ ដែល​គេ​ច្រើន​ស្គាល់​ថា ជា​ឧកញ៉ា​រកស៊ី​ទិញ​-​លក់​ដី ដែល​ពាក់ព័ន្ធ​ចេញ​មូល​ប្ប​ទា​នប​ត្រ​អត់​សាច់ប្រាក់ (​សែក​ស្អុយ​)​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក ឱ្យទៅ​កូន​សេដ្ឋី​ម្នាក់​ទៀត ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា លោក​ឧកញ៉ា ជួប ច័ន្ទ ត្រូវ​បាន​រង​នូវ​ពាក្យបណ្តឹង​របស់​លោក លីវ វុ​ទ្ធី តំណាង​ឲ្យ​ក្រុមហ៊ុន គឹ​ម កៅ ដែល​ជា​កូនប្រុស​លោក​ឧកញ៉ា គឹ​ម ហាប់ ថា​បាន​ចេញ​លូ​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ចំនួន​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក ។

ប្រភព​បន្ត​ថា ឧកញ៉ា ជួប ច័ន្ទ ជាប់​ពាក់​ពន្ធ​លុយកាក់​រកស៊ី​ជាមួយ​គ្នា និង​ក្រុមហ៊ុន​លោក​ឧកញ៉ា គឹ​ម កៅ លើ​ទឹកប្រាក់​ប្រមាណ​៣​លាន​ដុល្លារ​អ​មេ​រិ​ក ប៉ុន្តែ​ក្រោយ​មកនេះ លោក
ឧកញ៉ា គឹ​ម កៅ បាន​ទារប្រាក់​បំណុល​នោះ​វិញ ទើប​លោក​ឧកញ៉ា ជួប ច័ន្ទ ចេញ​សែក​ឲ្យ​ទៅ​ឧកញ៉ា គឹ​ម កៅ ដែល​មាន​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បាន​កំណត់​ឲ្យ​ម្ចាស់បំណុល​ទៅ​បើក​ពី​ធនាគារ​នៅ​ថ្ងៃ​ទី​៣០ កក្កដា ២១០៧ ។

លុះ​ពេល​ភាគី​ឧកញ៉ា គឹ​ម កៅ យក​សែក​ទៅ​បើក​លុយ ស្រាប់តែ​ធនាគារ​បញ្ជាក់​មក​វិញ​ថា លូ​ប្ប​ទាន​ប័ត្រ​នេះ​គ្មាន​សាច់ប្រាក់​ទេ ។ ក្រោយ​ពី​មាន​ពាក្យបណ្តឹង​របស់​លោក លីវ
វុ​ទ្ធី តំណាង​ឲ្យ​លោក​ឧកញ៉ា គឹ​ម កៅ លោក​ឧកញ៉ា ជួប ច័ន្ទ ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចេញ​លិខិត​១ ឲ្យ​ចូល​បំភ្លឺ​លើ​ពាក្យបណ្តឹង​ឧក​ញ៉ា គឹ​ម កៅ នោះ ខណៈ​ពេល​ឧកញ៉ា ជួប ច័ន្ទ ចូល​បំភ្លឺ​ក៏​ត្រូវ​សមត្ត​កិច្ច​ឃាត់ខ្លួន​តែ​ម្តង នឹង​កំពុង​ក៏​សាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ