ដីឥដ្ឋបៃតង គឺជាធនធានប្លែកពីធម្មតា ដែលផ្តល់ឱ្យយើងនូវធម្មជាតិសម្រាប់ព្យាបាលការឈឺចាប់ជាច្រើនមុខ ហើយប្រកបដោប្រសិទ្ធភាពយ៉ាងក្រៃលែង ។ ក្នុងបុរាណកាលគេបានកត់សម្គាល់ ហើយប្រើប្រាស់វាតាំងពីមួយសតវត្សមកហើយ អនុសាររបស់ Gandhi ប្រជាពលរដ្ឋជាច្រើនដែលរស់ក្បែរធនធានធម្មជាតិ នៅតែប្រើប្រាស់ទៀត រីឯសត្វពាហនៈ ដែលគេពុំអាចបំភ្លេចដោយមុជភក់ដីឥដ្ឋបៃតង ដើម្បីព្យាបាលជាសះស្បើយមុខរបួសរបស់វា ។
ក្នុងធម្មជាតិគេឃើញដីឥដ្ឋមានពណ៌ខុសគ្នាជាច្រើន ដីឥដ្ឋពណ៌ស ពណ៌ក្រហម ពណ៌ផ្កាឈូក ពណ៌បៃតង ពណ៌ប្រផេះ ពណ៌ខៀវ ពណ៌លឿង និងពណ៌ត្នោតចាស់ ទៅតាមតំបន់នៃផែនដីយើង ។ការញែកធាតុតាមរបៀបគីមី ដីឥដ្ឋបៃតងគេឃើញមានវត្ថុធាតុជាច្រើន វត្ថុធាតុដែលធំជាងគេ គឺ Silice, Aluminium, Calcium, Fer, Potassium, Magnésium, Sodium, Maganése, Phosphore, Titane. រីឯវត្ថុធាតុតូចនោះគឺ Cuivre, Cobalt, Lithium, Molybdéne, Sélénium. Zinc ។
ដីឥដ្ឋបៃតងមានសកម្មភាព ដំណើរស្រាក ការស្រូបជាតិពុលទាំងអស់ វេត្រាណូឃាត ហើយផ្សះមុខរបួស សម្អាត ហើយជម្រះឈាម មានសកម្មភាពបង្កបង្កើតគ្រាប់ឈាមក្រហម រុំដំបៅក្រពះប្រកបដោយសកម្មភាពដ៏កំពូល បំបាត់ការរាករូសលាមក បញ្ចេញសត្វព្រូនពីពោះវៀន ហើយបង្កើតសាច់ដុំពោះវៀន (Flore intestinale) ដីឥដ្ឋបៃតងអាចយកមកបិទមុខក្នុងការថៃទាំសោភ័ណភាព រលាក បំបាត់ការឈឺចាប់យ៉ាងរហ័ស ។
ដីឥដ្ឋគេយកមកផលិតជាអាហារបំប៉ន មួយគ្រាប់ដែលមានកម្រិត 456mg មួយថ្ងៃលេប៣គ្រាប់ទៅ៥គ្រាប់ ក្នុងការព្យាបាលជំងឺរលាកក្រពះ ផ្សះដំបៅក្រពះ រាករូស បំបាត់ឧស្ម័នទៅតាមបំពង់រំលាយអាហារ កម្ចាត់មេរោគតាមពោះវៀន និងសម្លាប់សត្វព្រូន ។ល។បកស្រាយ ៖ ដោយលោកគ្រូ ដូ
ទូរស័ព្ទ០១២ ៩២ ៣២ ៧២
គ្រូឱសថធម្មជាតិ អ្នកនិពន្ធផ្នែកសុខភាព
ឯកទេសឱសថសាស្ត្រ សម័យ-បុរាណ
វេជ្ជបណ្ឌិតមានបទពិសោធន៍ច្រើន ផ្សំ នឹងឱសថគុណភាពល្អនាំមកនូវសុខភាពឧត្តុង្គឧត្តម៕
ចែករំលែកព័តមាននេះ