ខេត្តសៀមរាប ៖ សម្ភារមានលិខិតឆ្លងដែន១ក្បាល លេខ 11AD69555, ប្រាក់ដុល្លារអាមេរិកចំនួន៤៤៣ដុល្លារ, ប្រាក់ម៉ាឡេស៊ី ចំនួន៦៤រីងហ្គីត, ម៉ាស៊ីនថតរូបម៉ាកសូនី១គ្រឿង, វ៉ែនតា១ និងឯកសារមួយចំនួនទៀត ដែលជាទ្រព្យសម្បត្តិរបស់បុរសភ្ញៀវទេសចរសញ្ជាតិបារាំង ម្នាក់ឈ្មោះ FRANCK MALEZEIUX ដែលអះអាងថា ភ្លេចបាត់នៅលើកាណូតទេសចរត្រូវបានកម្លាំងមន្ត្រីប្រចាំការនៃអង្គភាពនគរបាលទេសចរប្រចាំខេត្តសៀមរាបធ្វើការប្រគល់ជូនទៅឱ្យម្ចាស់ដើមវិញ កាលពីវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី២៣ កញ្ញា ២០១២ ។
លោកវរសេនីយ៍ឯក សំ រស្មី ប្រធានអង្គភាពនគរបាលទេសចរខេត្តឱ្យដឹងថា ការប្រគល់ជូនកាបូបសម្ភារទៅឱ្យបុរសភ្ញៀវទេសចរជាម្ចាស់ដើមវិញនេះគឺបន្ទាប់ពីមន្ត្រីកម្លាំងរបស់អង្គភាពដែលឈរជើងនៅគោលដៅរមណីយដ្ឋានទេសចរណ៍ចុងឃ្នៀសបឹងទន្លេសាបទទួលបានពីអ្នកបើកបរកាណូតដឹកភ្ញៀវទេសចរឈ្មោះយិន ហ៊ីង ភេទប្រុស ប្រទះឃើញយកមកប្រគល់ឱ្យនាល្ងាចថ្ងៃដដែលនោះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ