ខេត្តសៀមរាប ៖ ស្របតាមការគ្រោងទុកឧបត្ថម្ភរបស់កម្មវិធីគាំទ្រការអភិវឌ្ឍ ពាណិជ្ជកម្ម (TDSP) វិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្មរ៉ែនិងថាមពល បានរៀបចំសិក្ខាសាលាមួយស្តីពីសុវត្ថិភាពម្ហូបអាហារ និងអនាម័យ នៅក្នុងសាលប្រជុំនៃសណ្ឋាគារអង្គរប៉ារ៉ាឌី ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី២៥ កញ្ញា ២០១២ ក្រោមអធិបតីភាពលោកអ៊ុច បូរ៉ា ប្រធានវិទ្យាស្ថានស្តង់ដាកម្ពុជា ដោយមានការអញ្ចើញចូលរួមពីសំណាក់លោក លោកស្រីជាតំណាងមន្ទីរឧស្សាហកម្មរ៉ែនិងថាមពលខេត្ត ព្រមទាំងលោក លោកស្រីជាតំណាងក្រុមហ៊ុន រោងចក្រ សិប្បកម្មផលិតម្ហូបអាហារ រោងម៉ាស៊ីនកិនស្រូវ សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើបមកពីតាមបណ្តាខេត្តចំនួន៣គឺ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងក្នុងខេត្តសៀមរាប ។
មានប្រសាសន៍សំណេះ សំណាលនាឱកាសនោះ លោកអ៊ុច បូរ៉ា បានថ្លែងឱ្យដឹងថា គោលបំណងសិក្ខាសាលានេះគឺដើម្បីផ្តល់ជូនសមាជិកសមាជិកានៃអង្គ សិក្ខាសាលានូវព័ត៌មាន និងចំណេះដឹងសំខាន់ៗអំពីវិធីសាស្ត្រ ឬរបៀបនៃការរៀបចំខ្សែសង្វាក់ផលិតកម្ម ទីតាំងផលិតកម្ម ការដឹកជញ្ជូន និងការរក្សាផលិតផលម្ហូបអាហារឱ្យមានអនាម័យ និងសុវត្ថិភាព ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ