ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខៀវ ដា​ឡិច​ ត្រៀម​បង្ហាញ​ស្ទីល​ថ្មី ក្នុង​ទ្រនំ​ថ្មី​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រោយ​ពេល​ផលិត​កម្ម​ Rock ផ្អាក​សកម្ម​ភាព​ផលិត​ចម្រៀង​​ គ្រប់​តា​រា​ចម្រៀង​​ទាំង​អស់​បាន​ចែក​ជើង​​គ្នា​ទៅ​រក​ទ្រនំ​ថ្មី​រៀង​ៗ​ខ្លួន​។ ដោយ​ឡែក​​តា​រា​ចម្រៀង​​កំពុង​មាន​សន្ទុះ​ខ្លាំង​​ ខៀវ​ ដា​ឡិច​ ទើបតែ​រក​បាន​ទ្រ​នំ​ថ្មី ហើយ​នាង​ត្រៀម​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​ជា​មួយ​បទ​ចម្រៀង​ និង​ស្ទីល​ថ្មី​ប្លែកៗ​នៅ​ផលិត​កម្មថ្មី​នេះ ។

ក្នុង​ភាព​លាក់​លៀម​មិន​ទាន់​ហ៊ាន​បញ្ចេញ​ឈ្មោះ​ទ្រ​នំ​ថ្មី​នោះ ម្ចាស់​បទ​​​ អូន​ក្បត់​ដើម្បី​បង​​រូប​នេះ​បាន​អះ​អាង​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទ​ថា ក្រោយពេល​ដែល​ផលិត​កម្ម Rock ផ្អាក​​ភ្លាម មាន​ផលិត​កម្ម​ជា​ច្រើន​បាន​ទាក់​ទង​មក​នាង​ទាំង​ផលិត​កម្ម​ល្បី និង​ផលិត​កម្ម​មិន​ទាន់​មាន​ឈ្មោះ​បោះ​សំឡេង ។ ប៉ុន្តែ​​ទោះ​បី​ជា​យ៉ាង​ណា​​ការ​ជ្រើស​យក​ផលិត​កម្ម​មួយ​នេះ ​នាង​យល់​ថា ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ព្រោះ​ផលិត​កម្ម​ដែល​ប្រជុំ​​ដោយ​ធន​ធាន​​មនុស្ស​ដែល​នឹង​ជួយ​យឹត​យោង​​កេរ្តិ៍​ឈ្មោះ​របស់​នាង​​ឱ្យ​ល្បី​ជាង​ផលិត​កម្ម​ចាស់​បាន ។ ​នាង​បន្ត​ថា ទោះ​ជា​យ៉ាង​ណា​ឆ្លង​តាម​បទ​ពិសោធន៍​កន្លង​មក​ នាង​នឹង​​ប្រើ​គ្រប់​ទេពកោសល្យ​ដែល​​នាង​មាន​ដើម្បី​ទទួល​បាន​ការ​គាំ​ទ្រ​ជា​ថ្មី​ឡើង​វិញ ។ ដោយ​ឡែក​សម្រាប់​បទ​ចម្រៀង​​​ក្នុង​ផលិត​កម្ម​​ថ្មី​នេះ គឺ​នាង​បាន​ត្រៀម​រួច​រាល់​ហើយ​ដែរ ​ហើយ​និង​ត្រៀម​វាយ​លុកចូល​ទី​ផ្សារ​ក្នុង​ពេល​ឆាប់ៗ​នេះ​​តែ​នាង​សុំ​លាក់​សិន​ព្រោះ​ជា​គោល​ការណ៍​របស់​ក្រុមហ៊ុន ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕