ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ភ្នំពេញ​​ជំនន់​ទឹក​ទន្លេ​ឆ្នាំ​នេះ​ឡើង​យឺត​កម្ពស់​ទឹក​ទាប​ជាង​២​ម៉ែត្រ​​ បើ​ធៀប​នឹង​​ឆ្នាំ​កន្លង​ទៅ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​ម៉ៅ ​ប៊ុន​ធឿន ប្រធាន​​មន្ទីរធន​ធាន​​ទឹក និង​ឧតុនិយម​រាជធានី​​ភ្នំពេញ ​បាន​ឱ្យ​​កោះ​​សន្តិ​ភាព​​ដឹង​តាម​រយៈ​​ទូរស័ព្ទ​​នា​ថ្ងៃទី​​២៤ កញ្ញា នេះថា ​នៅរាជ​ធានីភ្នំពេញ កម្ពស់​​ជំនន់​ទឹក​ទន្លេ​​ហាក់​ឡើង​យឺត និង​ទាប​ជា​ង​ឆ្នាំ​​កន្លង​ទៅ​​ជាង​២​ម៉ែត្រ ។ ​ឆ្នាំ​កន្លង​ទៅ​គឺ​​នៅថ្ងៃទី​​២៤ កញ្ញា ២០១១ កម្ពស់​​ទឹក​ទន្លេ​នៅ​ស្ថានីយ​​ចតុ​មុខ​កម្ពស់​ទឹក​​ទន្លេ​​១០,៤៣​ម៉ែត្រ ​ចំណែក​​ថ្ងៃ​ខែ​ដូច​​​គ្នា​​ឆ្នាំ​២០១២ នេះ​ទឹក​ទន្លេ​មាន​កម្ពស់​​៨,៤៣​ម៉ែត្រ​ មាន​ន័យ​

រាជធានីភ្នំពេញ ៖ ​លោក​ម៉ៅ ​ប៊ុន​ធឿន ប្រធាន​​មន្ទីរធន​ធាន​​ទឹក និង​ឧតុនិយម​រាជធានី​​ភ្នំពេញ ​បាន​ឱ្យ​​កោះ​​សន្តិ​ភាព​​ដឹង​តាម​រយៈ​​ទូរស័ព្ទ​​នា​ថ្ងៃទី​​២៤ កញ្ញា នេះថា ​នៅរាជ​ធានីភ្នំពេញ កម្ពស់​​ជំនន់​ទឹក​ទន្លេ​​ហាក់​ឡើង​យឺត និង​ទាប​ជា​ង​ឆ្នាំ​​កន្លង​ទៅ​​ជាង​២​ម៉ែត្រ ។ ​ឆ្នាំ​កន្លង​ទៅ​គឺ​​នៅថ្ងៃទី​​២៤ កញ្ញា ២០១១  កម្ពស់​​ទឹក​ទន្លេ​នៅ​ស្ថានីយ​​ចតុ​មុខ​កម្ពស់​ទឹក​​ទន្លេ​​១០,៤៣​ម៉ែត្រ ​ចំណែក​​ថ្ងៃ​ខែ​ដូច​​​គ្នា​​ឆ្នាំ​២០១២ នេះ​ទឹក​ទន្លេ​មាន​កម្ពស់​​៨,៤៣​ម៉ែត្រ​ មាន​ន័យ​ថា ​កម្ពស់​ទឹក​ឆ្នាំ​​នេះ​ទាប​ជាង​ឆ្នាំទៅ​២ម៉ែត្រ ក៏​ប៉ុន្តែ​​ទោះ​ជា​យ៉ាង​ណា​​កម្ពស់​ទឹក​​​ទន្លេ​បានបន្ត​ឡើង​​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​មួយថ្ងៃ​ទឹក​​ឡើង​២​សង់​ទី​ម៉ែត្រ ​ចំណែក​​ឯ​ទឹក​ដែល​ត្រូវ​ស្រក​​ទៅវិញ​ក្នុងអំឡុង​​ចុង​ខែ​១០ និងដើម​ខែ​១១ គឺចាប់​ផ្តើម​​ស្រក​ជា​បន្ត​បន្ទាប់ ។ ​ប៉ុន្តែ​​ទោះ​ជា​យ៉ាងណា​​បញ្ហា​ទឹក​​ជំនន់​​គេ​មិន​អាច​ទស្សន៍​ទាយ​​វាស់​ស្ទង់ និង​​កំណត់​​ឱ្យ​បាន​ជាក់​លាស់​​នោះទេ ។

​លោក​ម៉ៅ ​ប៊ុន​ធឿន ​​បាន​ឱ្យ​ដឹង​ទៀត​ថា ​សម្រាប់​រាជធានីភ្នំពេញ កម្រិត​​ទឹក​ដែល​ត្រូវ​ប្រកាស​​អាសន្ន​មាន​​កម្ពស់​​១០,៥០​ម៉ែត្រ ។ ​ទោះ​ជា​កម្រិត​​ទឹក​នៅទាប​ក្តី​ តែអាជ្ញា​​ធរ​រាជ​ធានីភ្នំពេញ ​គ្រប់​លំដាប់​​ថ្នាក់​នៅ​តែ​​មាន​ការ​ប្រុង​ប្រយ័ត្ន​​ខ្ពស់​ក្នុង​វិធាន​ការ​​ទុក​ជា​មុន​ក្នុង​នោះ​មាន​មន្ទីរ​​ធនធាន​ទឹក​ និង​ឧតុ​និយម​​ក៏​បាន​ត្រៀម​​លក្ខណៈ ដូចជា​ បាវ ​ការ៉ុង ដីខ្សាច់ គ្រឿង​ចក្រ ​ជាដើម ។ ​ហើយ​ជា​ពិសេស​​​ទៅ​ទៀត​​នោះ​ពេល​នេះ​មន្ទីរធនធាន​​ទឹក និង​ឧតុនិយម​​ដោយ​មាន​ការណែ​នាំ​​យ៉ាង​យក​ចិត្តទុកដាក់​​ពី​រដ្ឋ​មន្ត្រី​​ក្រសួង​ធនធាន​​ទឹក និង​លោក​កែប ជុតិមា ​អភិ​បាល​រាជធានី​ភ្នំពេញ ​​​បាន​ចាត់​មន្ត្រី​​យាម​កាម​ប្រចាំ​ការ​ជា​ប្រចាំ​នៅ​តាម​ទ្វារ​ទឹក​ចំនួន​១៣កន្លែង ​​ដែល​ជា​ច្រក​ទ្វារ​ទឹក​ចេញ-ចូល​ពី​ទន្លេ​ ព្រែក ​បឹង និង​ស្ទឹង​ ប្រឡាយ ​លូ​ជាដើម ​នៅក្នុង​ខណ្ឌ​មានជ័យ ដង្កោ ​សែនសុខ និង​ខណ្ឌ​ឫស្សីកែវ ​ឬ​តំបន់​ជុំវិញ​រាជធានី​​ភ្នំពេញ ដើម្បីត្រៀម​បិទ និង​បើក ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕