ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​​ហេតុ​​​5​ចំណុច​​​ដែល​​​អ្នក​​​គួរ​​តែ​​​​រួម​​​ភេទ​​​ពេល​​ព្រឹក

12 ឆ្នាំ មុន

​ប្តី​​ប្រ​ពន្ធ​​ដែល​​សម្រេច​យក​​ការ​រួម​ភេទ​​ជា​​កិច្ច​​ការ​​ទី​​១​ធ្វើ​​​ក្នុង​​ពេល​ព្រឹក​ព្រហាម ​មិន​ត្រឹម​តែ​មាន​អា​រម្មណ៍​ជ្រះ​ថ្លា​ សប្បាយ​រីក​រាយ​ពេញ​មួយ​ថ្ងៃ​​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​​ធ្វើ​ឱ្យ​ប្រ​ព័ន្ធ​ការ​ពារ​​រាង​កាយ​ខ្លាំង​មាំ​មួន​ទៀត​ផង ។​

​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា បណ្តា​មនុស្ស​ពេញ​វ័យ​ដែល​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​ខ្លួន​តាម​មធ្យោ​បាយ​នោះ​​គឺ​មាន​សុ​ភមង្គល ​និង​មាន

​ប្តី​​ប្រ​ពន្ធ​​ដែល​​សម្រេច​យក​​ការ​រួម​ភេទ​​ជា​​កិច្ច​​ការ​​ទី​​១​ធ្វើ​​​ក្នុង​​ពេល​ព្រឹក​ព្រហាម ​មិន​ត្រឹម​តែ​មាន​អា​រម្មណ៍​ជ្រះ​ថ្លា​ សប្បាយ​រីក​រាយ​ពេញ​មួយ​ថ្ងៃ​​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​​ធ្វើ​ឱ្យ​ប្រ​ព័ន្ធ​ការ​ពារ​​រាង​កាយ​ខ្លាំង​មាំ​មួន​ទៀត​ផង ។​

​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា បណ្តា​មនុស្ស​ពេញ​វ័យ​ដែល​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​ខ្លួន​តាម​មធ្យោ​បាយ​នោះ​​គឺ​មាន​សុ​ភមង្គល ​និង​មាន​សុខ​ភាព​ជាង​អ្នក​ដែល​ផឹក​តែ​ត្រឹម​១​ពែង ​និង​នំ​ប៉័ង​១ដុំ​ រួច​បើក​ទ្វារ​ផ្ទះ​ចេញ​ទៅ​ធ្វើ​ការ ។​ វា​មិន​ត្រឹម​តែ​ធ្វើឱ្យ​ពួក​គេ​ប្រ​ឈម​តិច​តួច​ទៅ​នឹង​ជំ​ងឺ​ផ្តាសាយ​ព្រម​ទាំង​គ្រុន​ក្តៅ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើឱ្យ​ស្បែក​ សក់ ​និង​ក្រចក​មើល​ទៅ​ស្រស់​ស្អាត​ទៀត​ផង ។

ទន្ទឹម​នឹង​នេះ យោ​បល់​ដែលលើក​ឡើង​អំពី​ការរួម​ភេទ​ក្នុង​ពេល​ព្រឹក​ហាក់​ដូចជា​មិន​អាច​ទៅ​រួច​ទាល់​តែ​សោះ​សម្រាប់​មនុស្ស​ភាគ​ច្រើន​បំ​ផុត​​ពិ​សេស​អ្នក​ដែល​មាន​ជី​វិត​ជាប់​រវល់​​ស្ទើរដក​ដៃ​មិន​រួច​ក្នុង​ខណៈ​ដែល​នា​ឡិ​កា​បាន​ចាប់​រោទ៍​បញ្ជាក់​ពី​ថ្ងៃ​ថ្មី​បាន​ចាប់​ផ្តើម ។ ទោះ​ជា​យ៉ាង​ណា ​ក្តី​ ការ​ស្រាវ​ជ្រាវ​ជាច្រើន​បាន​បង្ហាញ​ជា​ភស្តុ​តាង​ថា ការ​រួម​ភេទ​​​ក្នុង​ពេល​ព្រឹក​ពិត​ជា​ផ្តល់​ផល   ​ប្រ​យោជន៍​ដល់​សុខ​ភាព ។​

​ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​៥​ចំណុច​ដែល​បញ្ជាក់​ពី​អត្ថ​ប្រ​យោជន៍​សុខ​ភាព​បាន​មក​ពី​ការរួម​ភេទ​ពេល​ព្រឹក ៖
១-ការ​​រួម​ភេទ​​​មាន​ឥទ្ធិ​ពល​ដោយ​ស្ងប់​ស្ងាត់​ទៅ​លើ​ញា​​ណ​ទាំង​ឡាយ​ ហើយ​ហេតុ​នេះ​វា​ធ្វើ​ឱ្យ​អ្នក​ធូរ​អា​រម្មណ៍​មួយ​កម្រិត​ធំ ។
២-​ចំណង​ស្នេហ៍​ដែលកើត​​ឡើង​រវាង​អ្នក​និង​ដៃ​គូ​​​ក្រោយ​ពី​រួម​ភេទ​​រួច​ស្ថិត​ស្ថិរ​ពេញ​មួយ​ថ្ងៃ​បង្កើត​បាន​នូវ​ស្នាម​ញញឹម​ដ៏​រឹង​មាំ​មួយ ។​
៣-នៅ​ពេល​ព្រឹក​ អ្នក​មាន​អា​រម្មណ៍​ស្រស់​ថ្លា​ ហើយ​​​បាន​ត្រៀម​ខ្លួន​​រួច​ជា​ស្រេច​ ប៉ុន្តែ​ការ​រួម​​ភេទ​​នៅ​ពេល​យប់​អាច​នឹង​ខក​ខាន​ដ្បិត​អ្នក​បាន​ឆ្លង​កាត់​ការ​ងារ​ហត់​នឿយ​ពេញ​មួយ​ថ្ងៃ​​ ។​
៤-ក្រៅ​ពី​ការ​ពិត​ដែល​ថា ការ​​រួម​ភេទ​​​​ក្នុង​ពេល​ព្រឹក​​ធ្វើឱ្យ​អ្នក​​​មាន​អា​រម្មណ៍​ជ្រះ​ថ្លា​សប្បាយ​រីក​រាយ​ពេញ​មួយ​ថ្ងៃ​នោះ​​ ហេតុ​ផល​មួយ​ទៀត​គឺ​វា​​ជួយ​​ធ្វើ​ឱ្យ​ប្រ​ព័ន្ធ​ការ​ពារ​​រាង​កាយ​ខ្លាំង​មាំ​មួន ។
៥-​ការ​រួម​ភេទ​​​ពេល​ព្រឹក​៣​ដង​ក្នុង​មួយ​សប្តាហ៍​កាត់​បន្ថយ​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​គាំង​បេះ​ដូង ​ឬ​ដាច់​សរ​សៃ​​ឈាម​ក្នុង​ខួរ​ក្បាល ។ ដូច្នេះ​តើ​អ្នក​នៅ​ចាំ​អ្វី​ទៀត ?