ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ឺ​នុយ​​ស្រី​​ស្អាត ម៉ែ​​យ៉ែ​ម​​២​​នាក់​​ត្រូវ​​ចាប់​​ខ្លួន​​ពី​​បទ​​នាំ​​នាង​​ចូល​​ផ្ទះ​សំ​ណាក់ និង​​សណ្ឋា​គារ

12 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ​ ៖ ម៉ែ​យ៉ែមថ្នាក់​ទាប​​២​នាក់​ផ្សេង​ទៀត​កាល​ពី ថ្ងៃ​ទី​២១ កញ្ញា កន្លង​មក​នេះ ត្រូ​វ​​នគរ​បាល​​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ ក្រសួង​មហា​ផ្ទៃ​ ចាប់​ខ្លួន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធា​នី​ ពី​បទ​ជាប​់​ពាក់​ព័ន្ធ​នឹង​ការ​​ជួញ​ដូរ​មនុស្ស​ដើម្បី​បម្រើ​សេ​វា​ផ្លូវ​ភេទ​ ។ ម៉ែ​យ៉ែម​ទាំង​២នាក់​នេះ​​ម្នាក់​ឈ្មោះ​ ជុំ​ ស្រី​ម៉ុច អាយុ​២៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុកសិ​រី​សោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​លេខ​

រាជ​ធានីភ្នំ​ពេញ​ ៖ ម៉ែ​យ៉ែមថ្នាក់​ទាប​​២​នាក់​ផ្សេង​ទៀត​កាល​ពី ថ្ងៃ​ទី​២១ កញ្ញា កន្លង​មក​នេះ ត្រូ​វ​​នគរ​បាល​​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ ក្រសួង​មហា​ផ្ទៃ​ ចាប់​ខ្លួន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធា​នី​ ពី​បទ​ជាប​់​ពាក់​ព័ន្ធ​នឹង​ការ​​ជួញ​ដូរ​មនុស្ស​ដើម្បី​បម្រើ​សេ​វា​ផ្លូវ​ភេទ​ ។ ម៉ែ​យ៉ែម​ទាំង​២នាក់​នេះ​​ម្នាក់​ឈ្មោះ​ ជុំ​ ស្រី​ម៉ុច  អាយុ​២៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុកសិ​រី​សោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​លេខ​៦៣ សង្កាត់​បឹង​រាំង ខណ្ឌ​ដូន​ពេញ​ ​ និង​ម្នាក់​ទៀត ឈ្មោះ​ ទិត្យ​ ហ៊ុន អាយុ​៤៧​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​តា​មុំ​ ឃុំ​ពោធិ៍​រាជ​ ស្រុក​ស្វាយ​ជ្រំ ខេត្ត​ស្វាយ​រៀង បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​ជួល លេខ​១៦៩​ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ  ។

ការ​ចាប់​ខ្លួន​ម៉ែ​យ៉ែម​២​នាក់​ខាង​លើ​នេះ​ត្រូវ​បាន​ លោក​ឧត្តម​សេនីយ៍ឯក​ ប៊ិត គឹម​ហុង ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនី​តិ​ជន​ក្រសួង​មហា​ផ្ទៃ​ឱ្យ​ដឹង​ថា យោង​តាម​បទ​បញ្ជារបស់​អគ្គ​ស្នង​ការ​​នគរ​បាល​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៩ សីហា និង​មាន​ការ​ណែ​​នាំ​ពីលោក​ឧ​ត្តម​សេនីយ៍​​ឯក​កង​ សុខ​ន អគ្គ​ស្នង​ការ​រង​ លោកជំទាវ​ឧត្តម​សេនីយ៍​ យក់​ សុខា អគ្គ​ស្នង​ការ​រង​ទទួល​ផែន​យុត្តិ​ធម៌​ និង​ប្រឆាំង​ការ​ជួញ​ដូ​រ​មនុស្ស និង​ការ​ពារ​អនី​តិជន ។

ដោយ​​មាន​ការ​ចង្អុល​បង្ហាញ​ពី ​លោក​ឧត្តម​សេនីយ៍​ឯក​ម៉ក់ ជីតូ ប្រធាន​នាយក​ដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិ​ធម៌​ បាន​ចាត់​តាំង​លោក​ឧត្តម​សេនីយ៍​ត្រី​ទែន បូរ៉ា​នី អនុ​ប្រធាន​នាយក​ដ្ឋាន​ ដឹក​នាំ​កម្លាំង​ចុះ​បង្ក្រាប​បទ​ល្មើសជាក់​ស្តែង​ ដែល​មាន​ម៉ែ​យ៉ែម​២​នាក់​ប្រកប​មុខ​របរ​រក​ស៊ី​ជួញ​ដូរ​មនុស្ស​ដើម្បី​បម្រើ​សេ​វា​ផ្លូវ​ភេទ​ ។ ការ​ចាប់​ខ្លួន​នេះ​ ក៏​មាន​ការ​សម្រប​សម្រួល​ពី​សំណាក់​ស្ថាប​័ន​អយ្យ​ការ​អម​សាលា​ដំ​បូង​​ រាជ​ធានីភ្នំ​ពេញចូល​រួម​ផង​ដែរ ។

លោក​ឧត្តម​សេនីយ៍​ឯក​ប៊ិត គឹម​ហុង បន្ត​ថា កិច្ច​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ជួញ​ដូរ​មនុស្ស​បម្រើ​ផ្លូវ​ភេទ​និង​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ម៉ែ​យ៉ែម​​២​នាក់​ខាង​លើ​នេះ​ បាន​ធ្វើ​ឡើង​២​ទី​តាំង​ខុស​គ្នា ដែល​ឈ្មោះ ជុំ ស្រីម៉ុច ឃាត់​ខ្លួន​នៅផ្ទះ​សំណាក់​ទឹក​មាស តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​A សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫ​ស្សី​កែវ និង​រំដោះ នារី​​រង​គ្រោះ​បាន​២​នាក់​ ។ ឯ​ឈ្មោះ ទិត្យ ហ៊ុន ចាប់​ខ្លួន​នៅ​សណ្ឋា​គារ​ម៉ូ​ណា​កូ​ ស្ថិត​នៅសង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួល​គោក ​រំដោះ​នារី​វ័យ​ក្មេង​​បាន​២​នាក់​ដែរ សរុ​ប​ស្រី​ស្អាត​​រង​គ្រោះ​ដែល​បាន​សង្គ្រោះ​មាន​៤​នាក់​ ។ ការ​បង្ក្រាប​នឹង​ឈាន​ដល់​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ខាង​លើ​គឺ​ជា​បទ​ល្មើស​ជាក់​ស្តែង​ ខណៈ​ដែល​ម៉ែ​យ៉ែម​​បាន​យក នារី​ស្អាត​ៗទាំង​៤​នាក់​ទៅ​ដាក់​ឱ្យ​ម៉ូយ​តាម​ការ​ណាត់​​ដើម្បី​បម្រើ​ផ្លូវ​​ភេទ ។

លោក​ឧត្តម​សេនីយ៍​ឯក​បន្ត​ទៀត​ថា មុន​នឹង​បង្ក្រាប​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ សមត្ថ​កិច្ច​ត្រូវ​ការ​ចំណាយ​ពេល​វេលា​ជា​យូរ​មក​ហើយ​ដែរ ។ ក្រោយ​ពីឃាត់​ខ្លួន​ ម៉ែ​យ៉ែម​ទាំង​២​នាក់​ត្រូវ​បាន​កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​តាម​នីត​ិ​វិធី​ច្បាប់​​ ។ ចំណែក​នារី​រង​គ្រោះ​៤​នាក​់​​ក្នុង​នោះ​មាន​អនី​តិ​ជន​ម្នាក់​ផង​បាន​ឱ្យ​វិល​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ​ ក្រោយ​ពេល​ណែ​នាំ​អប់​រំ​រួច​ ។

​ក្នុង​នាម​នាយក​ដ្ឋានប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន​​លោក​ឧត្តម​សេ​នីយ៍​ឯក​ ប៊ិត គឹម​ហុង បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ សូម​ឱ្យ​​ចូល​រួម​សហការ​ជា​មួយ​សមត្ថកិច្ច​ជួយ​ផ្តល់​ព័ត៌​មាន​ បើ​​បាន​ដឹង​ឬ​រង​គ្រោះ​ដូច​ករណី​​ខាង​លើ​នេះ​តាម​រយៈទូរ​ស័ព្ទ​លេខ ១២៨៨ឬ​០២៣ ៩៩៧ ៩១៩។

នេះ​ជា​ការ​បង្ក្រាប​មួួយ​ថ្មី​ទៀត​ប្រឆាំង​នឹង​មុខ​របរ​«​ដឹក​ញី​បន្ស៊ី​ឈ្មោល»​បន្ទាប់​​ពី​​ថៅ​កែ​ហាង​កែ​សម្ភស្ស​ល្បី​មួយ​នៅ​រា​ជ​ធានីភ្នំ​ពេញ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​មុខ​របរ​នាំ​​ស្រីស្អាត​​ថ្នាក់​តារា​ និង​នារី​​ក្រមុំ​ព្រហ្ម​ចារី​ជូន​តាតា​តាម​ការ​កុម្មង់​ ដែល​ជា​អ្នក​​មាន​លុយ​រាប់​ពាន់​ដុល្លារ​ទិញ​យក​ទៅ​ត្រេក​ត្រ​អាល​ផ្លូវ​ភេទ​របស់​ខ្លួន ។ ថៅ​កែ​ហាង​កែ​សម្ផស្ស​មី​កា​សា​រូប​នេះត្រូ​វ​បាន​ចោទ​ប្រកាន់​ពីបទ​សញ្ចារ​​កម្ម​ ។ ចំណែក​ស្រ្តី​២​នាក់​នេះ​ជា​ម៉ែ​យ៉ែម​ថ្នាក់​ទាប​ អាច​រក​នារី​ធម្ម​តាៗ​ មិន​អាច​ទាក់​ទង​ដល់​ថ្នាក់​​តារា​បាន​ទេ ហើយ​ក៏​មិន​អាច​មាន​​ម៉ូយ​ថ្នាក់​ខ្ពស់​ៗ​ដែរ ៕