ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ងារ​​អភិ​វឌ្ឍ​សង្កាត់​​ព្រែក​ឯ​ង​​​ដោយ​សង្ខេប​​សម្រាប់​​អាណត្តិ​​ទី​2 ឆ្នាំ​​2007-2012

12 ឆ្នាំ មុន

រាជ​ធានី​​​ភ្នំ​ពេញ​​​​​ ៖ ​សង្កាត់​ព្រែក​​ឯង​​​​នៃ​ខណ្ឌ​មាន​ជ័យ​​ ស្ថិ​ត​នៅ​តាម​​បណ្តោយ​ផ្លូវ​ជាតិ​លេខ​​១ ​មាន​ផ្ទៃ​ដី​សរុប​​​​១.៥៧០,៨៩​​ហិក​តា ​មាន​ព្រំ​ប្រទល់​​ដូច​ខាង​ក្រោម​ ៖
​​-​​ ខាង​ជើង​​ទល់​នឹង​​​ ទន្លេ​មេគង្គ ​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្តាល​ ​ខាង​ត្បូង​​ទល់​នឹង​ ​​សង្កាត់​ព្រែក​ថ្មី ​ខណ្ឌ​មាន​ជ័យ​ ​រាជ​ធានី​ភ្នំ​ពេញ ​ខាង​

រាជ​ធានី​​​ភ្នំ​ពេញ​​​​​ ៖ ​សង្កាត់​ព្រែក​​ឯង​​​​នៃ​ខណ្ឌ​មាន​ជ័យ​​ ស្ថិ​ត​នៅ​តាម​​បណ្តោយ​ផ្លូវ​ជាតិ​លេខ​​១ ​មាន​ផ្ទៃ​ដី​សរុប​​​​១.៥៧០,៨៩​​ហិក​តា ​មាន​ព្រំ​ប្រទល់​​ដូច​ខាង​ក្រោម​ ៖
​​-​​ ខាង​ជើង​​ទល់​នឹង​​​ ទន្លេ​មេគង្គ ​ស្រុក​ល្វា​ឯម​ ​ខេត្ត​កណ្តាល​ ​ខាង​ត្បូង​​ទល់​នឹង​ ​​សង្កាត់​ព្រែក​ថ្មី ​ខណ្ឌ​មាន​ជ័យ​ ​រាជ​ធានី​ភ្នំ​ពេញ ​ខាង​កើត​​ទល់​នឹង​ ​សង្កាត់​ក្បាល​កោះ​ ​ខណ្ឌ​មាន​ជ័យ ​រាជ​ធានី​​ភ្នំ​ពេញ​ ​ខាង​លិច​​ទល់​នឹង ​សង្កាត់​វាល​ស្បូវ​ ខណ្ឌ​មាន​ជ​័យ​​ រាជ​ធានី​ភ្នំ​​ពេញ​ ។

​​សង្កាត់​ព្រែក​ឯង​​មាន​ប្រជា​​ពលរ​ដ្ឋ​សរុប​​១៤.៧០១​នាក់ ​​ស្រី​​ចំនួន​​៧.៧៧៨​នាក់ ​ប្រជា​ពល​រដ្ឋ​​អាយុ​​​១៨​ឆ្នាំ​​ឡើង មាន​ចំនួន​​១០.០៥៣​​នាក់​ ​ស្រី​មាន​ចំនួន​​៥.២៣៣​នាក់ ​ប្រជា​​ពល​រដ្ឋ​​មាន​​ឈ្មោះ​​ក្នុង​បញ្ជី​​បោះ​ឆ្នោត​​ឆ្នាំ​​២០១១​មាន​​ចំនួន​​សរុប​​១០.២៥៥​នាក់ ។
​​-​ សង្កាត់​​ព្រែក​​ឯង​​ចែក​ចេញ​​ជា​​៦​ភូមិ​ ​មាន​​២១០​ក្រុម ។
– ​ចំនួន​​សមា​ជិក​​​ក្រុម​ប្រឹក្សា​​សង្កាត់​​១១​រូប​​
​(​​ស្រី​​២​រូប)​ ​ក្នុង​នោះ​មាន​​ គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ ​ចំនួន​​៨​រូប ​(ស្រី​មាន​​ចំនួន​​២​រូប​​) ។ ​គណ​បក្ស​​សម រង្ស៊ី ​មាន​​​៣​រូប​ ។​​
-​ ចៅ​សង្កាត់​​​ ជា​សមា​ជិក​​មកពី​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​​មាន​​​១រូប​​ ជា​បុរស​ ។
– ​ចៅ​សង្កាត់​​រង​ទី​​១ ​ជា​​សមា​ជិក​​មក​ពី​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​ចំនួន​​​​​១​រូប​ ជា​​​​ស្ត្រី​ ។
– ចៅ​សង្កាត់​​រង​ទី​​២ ​ជា​សមា​ជិក​មក​ពី​គណ​បក្ស​​សម រង្ស៊ី​​​ មាន​ចំនួន​​​​១រូប ​ជា​បុរស​​ ។
– ​ក្បាល​​ម៉ាស៊ីន​​ដឹក​នាំ​​ភូមិ​​​មានច​ំនួន​​១៨​នាក់ ​(ស្រី​​មាន​ចំនួន​​៦​នាក់)​​ ។

​ចៅ​​សង្កាត់​​ថ្លែង​​​ថា កន្លង​មក​​សង្កាត់​​បាន​បង្ក​លក្ខណៈ​​ងាយ​ស្រួល​​ជូន​ដល់​ប្រជា​ជន​​បាន​ចូល​រួម​​គ្រប់​សកម្ម​​ភាព​​ ដើម្បី​អភិវឌ្ឍន៍​​សេដ្ឋ​កិច្ច​ ​​​សង្គម​កិច្ច​​ក្នុង​មូល​ដ្ឋាន​ ។​​បាន​ខិត​ខំ​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ ក្នុង​មូល​ដ្ឋាន​​ឱ្យ​បាន​​រឹង​មាំ​​ ការ​ពារ​ និង​បង្ក្រាប​​បទ​ល្មើ​ស​​ផ្សេងៗ​​ ដើម្បី​​ភាព​សុខ​សាន្ត​​របស់​ប្រជាជន​​ ។
-​ ពង្រីក​​ដំណើរ​​ការ​អគ្គិសនី​នៅ​ជន​បទ​ ​ដោយ​មាន​​តម្លៃ​សម​រម្យ ​ត​ភ្ជាប់​ពី​​បណ្តាញ​ជាតិ​ ​​ពិសេស​​នៅ​ភូមិ​​របោះ​អង្កាញ់ ​និង​ភូមិ​ចុង​ព្រែក​ ។
​- ​ជំរុញ​​ឱ្យ​​មាន​ការ​ផ្គត់​​ផ្គង់​​ទឹក​ស្អាត​សម្រាប់​​បរិភោគ​​​ឱ្យ​មាន​​អនា​ម័យ​​ ។​

ចំពោះ​​​ការ​ងារ​​គមនា​គមន៍​​ ​ដឹក​ជញ្ជូន​​ បន្ត​រៀប​​ចំ​ និង​ជួស​ជុល​​ថែ​ទាំ​​​ក្នុង​សង្កាត់​​ ដោយ​ចាក់​​ក្រួស​​ក្រហម​ ៖
​- ទី​​១​ៈ ​ផ្លូវ​លំ​​​​ភូមិ​ចុង​ព្រែក ​ប្រវែង​​១.៣០០​ម
– ​ទី​​២ៈ ​ផ្លូវ​លំ​​​​ភូមិ​​​ទួល​តា​​ចាន់​​ ​ប្រវែង​​៨០០​​​ម
-​ ទី​​៣ៈ ​ផ្លូវ​​​លំ​​អ្នក​តា​ឃ្លាំង​​ភូមិ​​មិត្ត​ភាព​ ​ប្រវែង​​​៤.០០០​ម៉ែត្រ​​
​​-​ ទី​​៤ៈ ​ផ្លូវ​លំ​​ភូមិ​តា​ព្រហ្ម​ ប្រវែង​​១.៣០០​ម​​
​- ​ទី​​៥ៈ ​​​​ផ្លូវ​លំ​​​​ភូមិ​ក្បាល​ជ្រោយ​ ​ប្រវែង​​៥០០​ម
​- ទី​​៦ៈ ​ផ្លូវ​លំ​​ភូមិ​របោះ​អង្កាញ់​ ​ប្រវែង​​២.០០០​​ម៉ែត្រ​​
​ចំពោះ​​ការ​កសាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​សង្កាត់​​ឱ្យ​ដឹង​ថា​​
​- ​បាន​រៀប​​ចំ​ប្រព័ន្ធ​​លូ​ដោះ​ទឹក​​ភ្លៀង​​ចំនួន​​៤​ខ្សែ​ ​មាន​ប្រវែង​​១.៨០៨​ម៉ែត្រ ក្នុង​នោះ​​មាន​​៖
+ ​លូ​ដោះ​​ទឹក​ភ្លៀង​​ក្នុង​​​ភូមិ​​ចុង​ព្រែក​​ បាន​ប្រវែង​​៤៨០​​ម៉ែត្រ​ (​មូល​និធិ​​​សង្កាត់​)​
+ ​លូ​ដោះ​​ទឹ​ក​​ភ្លៀង​​​​ក្នុង​ភូមិ​ចុង​​ព្រែក​ បាន​ប្រវែង​​​៣០​០​ម៉ែត្រ​ ​(​សប្បុរ​ស​ជន​​)​
+ ​លូ​ដោះ​ទឹក​ភ្លៀង​​ភូមិ​ទួល​តា​ចាន់​ ​បាន​​ប្រវែង​​៣០០​​ម៉ែត្រ​ ​(​មូល​​និធិ​​សង្កាត់​)​
+ លូ​ដោះ​ទឹក​ភ្លៀង​​ក្នុង​ភូមិ​តា​ព្រហ្ម​​ បាន​ប្រវែង​​៧៧៧​ម៉ែត្រ​​ (​មូល​និធិ​​សង្កាត់​​)​
– ​កសាង​​ផ្លូវ​​លំ​ក្រាល​​ក្រួស​ក្រហម​​បាន​ចំនួន​​៩​ខ្សែ​ ​មាន​ប្រវែង​​២៣.៩៥៩​​ម៉ែត្រ​​
​+ ​​​ផ្លូវ​លំ​​​ក្រួស​ក្រហម​​ ក្នុង​ភូមិ​​​មិត្ត​ភាព​​ បាន​ប្រវែង​​១.០៧៧​​​ម៉ែត្រ (​មូល​និធិ​​សង្កាត់​)
+ ​​​ផ្លូវ​លំ​​​ក្រួស​ក្រហម​​ ក្នុង​ភូមិ​តា​​ព្រហ្ម​ បាន​ប្រវែង​៤៥២​​​​ម៉ែត្រ (​មូល​និធិ​​សង្កាត់​)
​+ ​​​ផ្លូវ​លំ​​​ក្រួស​ក្រហម​​ ក្នុង​ភូមិ​​​តា​ព្រហ្ម​​​ បាន​ប្រវែង​​១.៤០០​​​​​ម៉ែត្រ (មន្ទីរ​អ​ភិវឌ្ឍ​ន៍​ជន​បទ​រាជ​ធានី​​ភ្នំ​ពេញ​​)
​+ ​​​ផ្លូវ​លំ​​​ក្រួស​ក្រហម​​ ក្នុង​ភូមិ​​ក្បាល​ជ្រោយ​​​​ បាន​ប្រវែង៩០០​​​​​​ម៉ែត្រ (​មន្ទីរ​​អភិ​វឌ្ឍន៍​​ជន​បទ​រាជ​ធានី​ភ្នំ​ពេញ​​)
+ ​ជួស​ជុល​​ផ្លូវ​លំ​​​​​ចាក​់កម្ទេច​​ថ្ម​ក្នុង​ភូមិ​​​ទួល​តា​ចាន់​ ​ភូមិ​ចុង​​ព្រែក​ ​​​ភូមិ​​មិត្ត​ភាព​ ​បាន​ប្រវែង​​២.៥០០​​ម៉ែត្រ​ ដោយ​​​លោក​​លឹម ​គាន​ហោ​
​+ ​កសាង​​ផ្លូវ​លំ​​ដីស​នៅ​​ភូមិ​របោះ​អង្កាញ់​​(ត្រើយ​​លិច​)​​បាន​ប្រវែង​​៣០០​ម៉ែត្រ​ ​(សង្កាត់​​ និង​សប្បុរស​​ជន​)​​ ។
+ ​ជួស​ជុល​​​ផ្លូវ​លំ​​ចាក់កម្ទេច​​ថ្ម​​​ ក្នុង​ភូមិ​​របោះ​អង្កាញ់​​(​ផ្លូវ​​ជាប​់​ចម្ការ​ថៃ​)​ ​បាន​ប្រវែង​​២០០​ម​​​​​​ថវិកា​​លោក​​ម៉ក់ ​ពេជ្ជ​​រិទ្ធ​
+ ​បាន​​ជួស​ជុល​​ផ្លូវ​លំ​​ ដោយ​ចាក់​​កម្ទេច​ថ្ម​ និង​​ដី​ស​បាន​​ប្រវែង​​១.៧៣០​​ម៉ែត្រ ទទឹង​​៦​ម៉ែត្រ​ ​នៅ​ភូមិ​​តា​ព្រហ្ម​ (ថវិកា​​សហ​គមន៍​​ថែ​ទាំ​ផ្លូវ​​លំ​ភូមិ​តា​ព្រហ្ម​​)​ ។
​+​ ​ជួស​ជុល​​ផ្លូវ​លំ​​ក្រួស​ក្រហម​​ផ្លូវ​ទួល​​ឈើ​នាង​​ក្នុង​ភូមិ​​មិត្ត​ភាព​ប្រវែង​​២.៨០០​ម៉ែត្រ​ ​(ថវិកា​​​សប្បុរស​ជន​​)​ ។
​+ បាន​កសាង​​ទី​ស្នាក់​ការ​គណ​បក្ស​​សង្កាត់​​ព្រែក​ឯង​​ទំហំ​ទទឹង​​៨​ម៉ែត្រ​ ​និង​បណ្តោយ​​១២​ម​​​​​អំណោយ​​លោក​ឌុល គឿន​
​​+ ​បាន​សង់​អគារ​សិក្សា​​​១​ខ្នង​ មាន​​៦​​បន្ទប់​​នៅ​សាលា​​បឋម​សិក្សា​​ចុង​​ព្រែក​​(​អំណោយ​​សម្តេច​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន ​នាយក​​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ ។​​​
​+ ​បាន​​​សង់​របង​​សាលា​បឋម​​សិក្សា​​​ព្រែក​ឯង​​ ប្រវែង​​១០១​​​ម៉ែត្រ ​និង​រៀប​​ការូ៉​ឡា​​២៨៣​ម៉ែត្រ​​ការ៉េ​​ ​​។ ​​អំណោយ​​​ឧកញ៉ា​​​វ៉ិក ​ជួរ​
+ ​បាន​ត​បណ្តាញ​​អគ្គិ​សនី​​ចូល​ក្នុង​មូល​ដ្ឋាន​​​ មាន​ភូមិ​ទួ​ល​តា​ចាន់ ​​​​ភូមិ​ចុង​ព្រែក ​ភូមិ​របោះ​អង្កាញ់​ ​។

​យើ​ងបាន​​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ក្នុង​មូល​ដ្ឋាន​​លើស​ផែន​ការ​​ដែល​បាន​​សន្យា​​ជាមួយ​ប្រជា​ពល​រដ្ឋ​​​​​ក្នុង​អាណត្តិ​ទី​​២​​ របស់​​ក្រុម​ប្រឹក្សា​​សង្កាត់​​ ដោយ​សា​រ​តែ​​រាជ​រដ្ឋា​ភិបាល​​បាន​វិភាជន៍​​ថវិកា​​ជា​រៀង​រាល់​​ឆ្នាំ​​ ​និង​​បាន​​ការ​​គាំ​ទ្រ​​ពី​​ក្រុម​ការ​ងារ​ចុះ​​ពង្រឹង​​មូល​ដ្ឋាន​ ព្រម​ទាំង​​មាន​ការ​ជួួ​យ​​ឧបត្ថម្ភ​​ពី​លោក​​កែប ជុតិ​​មា ​អភិ​បាល​​​រាជ​ធានី​ភ្នំ​ពេញ ​មន្ទីរ​​ សាលា​ខណ្ឌ​​មាន​ជ័យ​​ អង្គ​ការ​​​ និង​សប្បុរស​​ជន​នានា​​ក្នុង​មូល​ដ្ឋាន ៕​​