ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​​ចម្រៀង​រ៉េប​អាមេរិក​​ចំណាយ​​​​1លាន​​ដុល្លារ ​​​ធ្វើ​​​ខួប​​កំណើត​ឱ្យគូ​សំណព្វ​ចិត្តនាង ​​គីម កាដាសៀន

12 ឆ្នាំ មុន

យោងតាម ​​ប្រភព​ព័ត៌​មាន​​ The sun ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​​​ទី​​១៩ កញ្ញា ឆ្នាំ​​២០១២ ​​​ឱ្យ​ដឹង​​ថា តារា​ចម្រៀង​​រ៉េប​​អាមេរិក​លោក​កានី​​​ញេ វែស ​គ្រោង​​​នឹង​​ចំណាយ​​ប្រាក់​១​លាន​ដុល្លារ​សម្រាប់​​​រៀប​​ចំ​​ខួប​កំណើត​​ឱ្យ​សំណព្វ​ចិត្ត​​ គឹម កាដា​​សៀន នៅ​ខែ​​ក្រោយ​​ ។
ប្រភព​ព័ត៌​​មាន​​ដដែល​នោះ​​​បន្ត​​ឱ្យ​ដឹង​​ទៀត​ថា ​​តារា​ចម្រៀងស្បែក​ខ្មៅ​​​​វ័យ​​៣៥​ឆ្នាំ​រូប​​នេះ​​បានទាក់​ទង​ជា​ប្រចាំ​ជា​មួយ​​​ក្រុម​គ្រួសារ​​

​​យោងតាម ​​ប្រភព​ព័ត៌​មាន​​ The sun ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​​​ទី​​១៩ កញ្ញា ឆ្នាំ​​២០១២ ​​​ឱ្យ​ដឹង​​ថា តារា​ចម្រៀង​​រ៉េប​​អាមេរិក​លោក​កានី​​​ញេ វែស ​គ្រោង​​​នឹង​​ចំណាយ​​ប្រាក់​១​លាន​ដុល្លារ​សម្រាប់​​​រៀប​​ចំ​​ខួប​កំណើត​​ឱ្យ​សំណព្វ​ចិត្ត​​ គឹម កាដា​​សៀន នៅ​ខែ​​ក្រោយ​​ ។
ប្រភព​ព័ត៌​​មាន​​ដដែល​នោះ​​​បន្ត​​ឱ្យ​ដឹង​​ទៀត​ថា ​​តារា​ចម្រៀងស្បែក​ខ្មៅ​​​​វ័យ​​៣៥​ឆ្នាំ​រូប​​នេះ​​បានទាក់​ទង​ជា​ប្រចាំ​ជា​មួយ​​​ក្រុម​គ្រួសារ​​របស់​គឹម​ កាដា​សៀន ​ដោយ​និយាយ​​ប្រាប់ពី​​​គម្រោង​​ធ្វើ​ពិធី​​ខួប​កំណើត​បន្ទាប់​ពី​​​ពួក​គេ​បាន​​រស់​នៅ​ជា​មួយ​គ្នា​អស់​​រយៈ​ពេល​ជា​ច្រើន​ខែ​​កន្លង​មកនេះ ។

នេះ​គឺជា​​​​ពិធី​​ខួប​កំណើត​​លើក​ទី​​១​​ដែល​លោក​​​​កានីញេ វែស គ្រោង​នឹង​​​​ចំណាយ​​ទឹក​ប្រាក់​​ដ៏ច្រើន​​សន្ធឹក​​សន្ធាប់​​បែប​នេះ​​​ទៅ​លើ​មនុស្ស​​ដែលលោក​​ស្រឡាញ់​​ ។ ទឹក​​ប្រាក់​​១​លាន​ដុល្លារ​​​នេះ​លោក​​គ្រោង​​នឹង​ចំណាយ​​ទៅ​លើ​​ការ​ទិញវត្ថុ​​អនុស្សា​វរីយ៍​​ដូច​ជា​​​កា​បូប​​ដៃ​ម៉ូដ​ល្បី​ដែលមាន​​ឆ្លាក់​​អក្សរ​​ KK នៅ​​ពី​​លើ​​​ ព្រម​ទាំង​​ការ​ចំណាយ​​ទៅ​លើ​​ការ​ទិញ​ខ្សែ​​ដៃ​ដាំ​​ពេជ្រ​​ពណ៌​ផ្កា​ឈូក​​ និង​​សម្លៀក​​បំពាក់​​​ថ្លៃ​​ៗ​​ជូន​​ជា​កាដូ​​​​​ដើម្បី​ផ្គាប់​ចិត្ត​​​​ម្ចាស់​ស្នេហ៍​​គឹម កាដាសៀន ។

​លោកកានីញេ វែស គឺ​ជា​​​មនុស្ស​​​ចូល​ចិត្ត​ចាយ​វាយ​​ខ្ជះ​ខ្ជាយ​​​នៅ​​ចំពោះ​មុខ​​មិត្ត​ស្រី​​ ។ បច្ចុប្បន្ន​​គេ​​បាន​​​ជួល​មេ​ចុង​​ភៅ​​​ពី​​សណ្ឋា​គារ​​​ផ្កាយ​​ប្រាំ​​ចម្អិន​អាហារ​​ឱ្យគេក្នុង​អំឡុង​​ពេល​​វិស្សម​កាល​​នៅ​លើ​​​ឆ្នេរ​​សមុទ្រ​​ ៕