ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​​រត់​លេង​​ក្រោម​ពន្លឺ​ថ្ងៃ​កាត់​បន្ថយ​​ជំ​ងឺ​ភ្នែក​មី​ញ៉ូប​

12 ឆ្នាំ មុន

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ក្មេង​ៗ​ដែល​លេង​នៅ​ក្រៅ​ផ្ទះ​ជា​ប្រ​ចាំ​ហាក់​ប្រ​ឈម​យ៉ាង​តិច​តួច​បំ​ផុត​ទៅ​នឹង​ជំ​ងឺ​ភ្នែក​មី​ញ៉ូប​ភ្នែក​(ភ្នែក​មើល​ឃើញ​តែ​វត្ថុ​នៅ​ទី​ជិត​)​នៅ​ពេល​ពួក​គេ​ធំ​ពេញ​ វ័យ​។ អ្នក​ដឹក​នាំ​ការ​សិក្សា វេជ្ជ​បណ្ឌិត Cathy Williamsនៃ​សាកល​វិទ្យា​ល័យ Bristol University​បាន​ថ្លែង​ថា​ នេះ​ជា​កា​រ​សិក្សា​លើក​ដំ​បូង​ដែល​បាន​បង្ហាញ​ភស្តុ​តាង​ជាក់​ស្តែង​លើ​​អត្ថ​ប្រ​យោជន៍​របស់​

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ក្មេង​ៗ​ដែល​លេង​នៅ​ក្រៅ​ផ្ទះ​ជា​ប្រ​ចាំ​ហាក់​ប្រ​ឈម​យ៉ាង​តិច​តួច​បំ​ផុត​ទៅ​នឹង​ជំ​ងឺ​ភ្នែក​មី​ញ៉ូប​ភ្នែក​(ភ្នែក​មើល​ឃើញ​តែ​វត្ថុ​នៅ​ទី​ជិត​)​នៅ​ពេល​ពួក​គេ​ធំ​ពេញ​ វ័យ​។ អ្នក​ដឹក​នាំ​ការ​សិក្សា វេជ្ជ​បណ្ឌិត Cathy Williamsនៃ​សាកល​វិទ្យា​ល័យ Bristol University​បាន​ថ្លែង​ថា​ នេះ​ជា​កា​រ​សិក្សា​លើក​ដំ​បូង​ដែល​បាន​បង្ហាញ​ភស្តុ​តាង​ជាក់​ស្តែង​លើ​​អត្ថ​ប្រ​យោជន៍​របស់​ពន្លឺ​ធម្ម​ជាតិ​ចំ​ពោះ​ភ្នែក ។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា ដោយ​មិន​គិត​ពី​ប្រ​វត្តិ​គ្រួ​សារ​ រយៈ​ពេល​អាន​សៀវ​ភៅ​ ឬ​សកម្ម​ភាព​ផ្នែក​រាង​កាយ​របស់​ក្មេង វា​មាន​ការ​ជាប់​ទាក់​ទង​គ្នា​ មួយ​​រវាង​សកម្ម​ភាព​លេង​កំ​សាន្ត​របស់​ក្មេង​នៅ​ក្រៅ​ផ្ទះ​ និង​ការ​មើល​ឃើញ​របស់​ភ្នែក។​

​នៅ​ក្នុង​ការ​ពិសោធ​ភ្នែក​ក្មេង​ៗ​អា​យុ​៧, ១០, ១១ និង​១២-១៥ឆ្នាំ​នៅ​ប្រ​ទេស​អង់​គ្លេស​ប្រ​មាណ​ជា​៧​ពាន់​នាក់​បាន​បង្ហាញ​ថា បណ្តា​ក្មេង​ដែល​រត់លេង​នៅ​ក្រៅ​ផ្ទះ​នៅ​អា​យុ​៨ទៅ​   ៩​ឆ្នាំ​ ប្រ​ឈម​នឹង​ការ​កើត​ជំ​ងឺ​ភ្នែក​មី​ញ៉ូប​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ​នៅ​ពេល​ពួក​គេ​មាន​អាយុ​ដល់​១៥​ឆ្នាំ ។​

​វេជ្ជ​បណ្ឌិត Cathy Williams និ​យាយ​ថា​ ៖«យើង​នៅ​តែ​មិន​ទាន់​ច្បាស់​ចំពោះ​មូល​ហេតុ​ដែល​ការ​លេង​កំ​សាន្ត​នៅ​ក្រៅ​ផ្ទះ​របស់​ ក្មេង​ៗ​ផ្តល់​ផល​ល្អ​ដល់​ភ្នែក​របស់​ពួក​គេ​។ ដោយ​យោង​លើ​អត្ថ​ប្រ​យោជន៍​សុខ​ភាព​បែបនេះ គេ​​គួរ​តែ​ផ្តល់​ឱកាស​​​ឱ្យ​កូន​ៗ​របស់​ខ្លួន​លេង​កំ​សាន្ត​នៅ​ក្រៅ​ផ្ទះ​ បើ​ទោះជា​កាំ​រស្មី​យូ​វី​មាន​ផល​រំ​ខាន​ដល់​ស្បែក​របស់​ពួក​គេ​បន្តិច​បន្តួច​ក្តី »៕​