ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាន់​ ដា ​ក្លាហាន​​សារភាព​ថាស្រឡាញ់​នៅ សូនីតា​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ខណៈ​ពេល​ដែល​កំពុង​បោះ​សំឡេង​កាន់​តែខ្លាំង​នៅក្នុង​ពិភព​សិល្បៈ​លោក​អាន់ ​ដា ​ត្រូវ​មហា​ជន​សង្ស័យ​ថា ​កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​​តារា​សម្តែង​ នៅ ​សូនីតា ​ហើយ​ដំណឹង​នេះ​កំពុង សាយ​ភាយ​ចេញ​ជា​​បន្ត​បន្ទាប់​ពេញ​សង្គម​សិល្បៈ​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី ​លោកអាន់ ​ដា ធ្លាប់​បាន​បដិសេធ​ជា ច្រើន​លើក​មក​ហើយ​ ទើប​តែពេល​នេះ​ព្រម​សារ​ភាព​ថា​លោក

រាជធានីភ្នំពេញ  ៖ ខណៈ​ពេល​ដែល​កំពុង​បោះ​សំឡេង​កាន់​តែខ្លាំង​នៅក្នុង​ពិភព​សិល្បៈ​លោក​អាន់ ​ដា ​ត្រូវ​មហា​ជន​សង្ស័យ​ថា ​កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​​តារា​សម្តែង​ នៅ ​សូនីតា ​ហើយ​ដំណឹង​នេះ​កំពុង សាយ​ភាយ​ចេញ​ជា​​បន្ត​បន្ទាប់​ពេញ​សង្គម​សិល្បៈ​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី ​លោកអាន់ ​ដា ធ្លាប់​បាន​បដិសេធ​ជា ច្រើន​លើក​មក​ហើយ​ ទើប​តែពេល​នេះ​ព្រម​សារ​ភាព​ថា​លោក​លួច​ស្រឡាញ់ នាង​​សូនីតា មែន ។

​ជួបជាមួយ​អ្នកសារ ព័ត៌មាន​កោះសន្តិ​ភាព​អាន់ ដា ​ប្រាប់​ឱ្យ ដឹង ថា ​កាលពីមុន​លោក​ពិត​ជា​បដិសេធ​ចំពោះ​​រឿង​​​នេះ​មែ​ន ​តែពេល​នេះ​លោក​សូម​សារភាព​ថា​លោកពិត​ជា​លួច​ស្រឡាញ់​កញ្ញា​នៅ សូនីតា ​មែន​ ហើយ​ស្រឡាញ់​ខ្លាំង​ទៀត​ផង​ តែលោក​​មិន​បាន​ដឹង​ច្បាស់​អំពី​ជម្រៅ​ចិត្ត​របស់​នាង​ទេ ​ទោះ​បីជា​​រូប​លោក​និងនា​ង​ឧស្សាហ​៍​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​​ពិត​​មែន ។ ស្នេហា​របស់​លោក​ចំពោះ​នាងសូនីតា ​​ពិត​ជា​ធំ​ធេង​​ណាស់​ តែចំពោះ​រឿង​​អាពាហ៍​ពិពាហ៍​​​លោក​មិន​ហាន​សន្និ​ដ្ឋាន​ទេ​ ​ព្រោះ​តែ​រូបលោក​មិន​​ទាន់​ដឹងច្បាស់​ថា ក្រុម​គ្រួសារ​ខាងនាង​ និង​រូប​នាងពេញ​ចិត្ត​រូបលោក​ដែរ​ឬ​ក៏​យ៉ាង​ណា​ទេ ។

វា​ពិត​ជា​គួរ​ឱ្យ​សរសើរ​​ណាស់​ព្រោះ​កន្លង​មក​​​អ្នកសិល្បៈជា​ច្រើន​​​មិន​ហ៊ាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​​អំពី​ទំនាក់​ទំនង​ស្នេហា​របស់​ខ្លួន​ដូចជា​លោក​ អាន់ ដា ​​​ទេ ។ ​ទោះ​ជា​យ៉ាងណាក្តី​ ពុំ​ដឹងថា​​កញ្ញានៅ​ សូ​នី​តា ​​មានប្រតិកម្ម​​​​យ៉ាង​ណា​ទេ ​ចំពោះ​ពាក្យ​សារ​ភាព​របស់​​លោកអាន់ ​ដា ​នេះ ។

ថ្មី​ៗ​នេះតារា​ចម្រៀង​លេច​ធ្លោប្រចាំ​ផលិតកម្ម​ខេអេច​ (KH)​លោក​អាន់ ​ដា ​តែង​តែ​ឃើញ​វត្ត​មាន​នៅលើ​ឆាក​តន្ត្រី​​ស្ទើរ​តែ​គ្រប់​ស្ថានីយ​ទូរ​ទស្សន៍​បន្ទាប់​​​ពី​ចេញ​អាល់​ប៊ុម​បទ​ចម្រៀង​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​​រួច​មក ។ បទ​ចម្រៀង​​ទាំង​​នេះ​កំពុង​តែ​ពេញ​និយម​បំផុត​សម្រាប់​មិត្ត​យុវ​វ​័យ​​មាន​ដូចជា​បទ​«ធាតុ​ពិតនៃមនុស្ស​ស្រឡាញ់​គ្នា» «​មនុស្ស​ល្អ​ក្រោយ​ខ្នង​ » «រាត្រី​គ្មាន​អូន​» និង​បទ​ច្រៀង​ឆ្លង​ឆ្លើយ​​ជាមួយ​កញ្ញា​បុប្ផា​ផងដែរ។ តារាច​ម្រៀងវ័យ​២៣ឆ្នាំ រូបនេះ​មានទឹក​ដម​សំឡេង​ពី​រោះ​​មិន​ចាញ​​់​តារា​​​ចម្រៀង​​​ជំនាន់​មុ​ន​ប៉ុន្មាន​ទេ​ អាច​បំពេអារម្មណ៍​ប្រិយ​មិត្ត​អ្នក​ស្តាប់​​បាន ។

លោកអាន់ ដា ​មាន​ឈ្មោះ​ពិត​​​ សំ ​ពិសិដ្ឋ ​​បានប្រឡូក​​ក្នុង​ពិភព​​សិល្បៈអស់រយៈ​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ​ដោយចាប់ផ្តើម​ដំបូង​នៅ​ក្នុង​ផលិត​កម្ម​ខេអេច ​​តែម្តង ​។ ​លោក​មាន​ឪពុក​ឈ្មោះ​​សួន ​សំ​ ជាតន្ត្រី​ករ​​ ចំណែក​​ឯម្តាយ​មាន​​​​ឈ្មោះ​គង់ ​នាង ​ជាមេផ្ទះ ។​ លោក​អាន់ ដា ​មាន​បង​ប្អូន​ចំនួន​៦នាក់ ​​ក្នុងនោះ​​ស្រី​​បីនាក់ ​ចំណែក​រូប​លោក​គឺ​ជាកូន​ពៅ ​។តារា​ចម្រៀង​រូបនេះ​ ធ្លាប់ទទួល​ការ​អញ្ជើញ​ឱ្យ​​ទៅ​ច្រៀង​​តំណាង​​​ប្រទេស​កម្ពុជា​ក្នុងកម្ម​វិធី​តន្ត្រី​អាស៊ាន​ដូចជា​​​នៅ​​ប្រទេសថៃ ​វៀតណាម ​និង​ប្រទេស​ឡាវ​ជាដើម ៕