I. អ្វីទៅជាជំងឺមហារីក ៖
-បុគ្គលគ្រប់រូបសុទ្ធតែមានកោសិកាមហារីកនៅក្នុងខ្លួន ។ កោសិកាទាំងនេះមិនបានបង្ហាញឱ្យឃើញជាក់ស្តែងនៅពេលធ្វើតេស្តឡើយពោលគឺគេអាចមើលឃើញវាខណៈវាបានកើនឡើងរាប់កោតទៅហើយ ។ នៅពេលដែលវេជ្ជបណ្ឌិតប្រាប់ទៅបណ្តាអ្នកជំងឺមហារីកថា គ្មានកោសិកាមហារីកក្នុងខ្លួនទៀតទេបន្ទាប់ពីការព្យាបាលរួច វាគ្រាន់តែថាការធ្វើតេស្តមិនអាចរកឃើញប៉ុណ្ណោះ។ នេះក៏ព្រោះតែកោសិកាទាំងនោះមិនទាន់ឈានដល់ទំហំមួយដែលអាចឱ្យគេមើលឃើញវាបាន ។
កោសិកាមហារីកកើតមានចន្លោះពី៦ទៅជាង១០ដងនៅក្នុងជីវិតមនុស្សម្នាក់ៗ។ នៅពេលដែលប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់មានភាពរឹងមាំ នោះកោសិកាមហារីកនឹងត្រូវបានបំផ្លាញហើយការកកើតកូនចៅរបស់វាព្រមទាំងការបង្កើតជាដុំសាច់ក៏ត្រូវបានទប់ស្កាត់ផងដែរ។
នៅពេលមនុស្សម្នាក់កើតមានជំងឺមហារីក គឺវាចង្អុលបងា្ហញឱ្យឃើញថា អ្នកនោះឯងខ្វះខាតអាហាររូបត្ថម្ភ ។ បញ្ហាវាយោងទៅលើហ្សែន (gene) តែវាក៏អាស្រ័យទៅលើបរិស្ថាន អាហារហូបចុកនិងបែបបទនៃការរស់នៅផងដែរ ។
-ដើម្បីយកឈ្នះភាពកង្វះខាតលើអាហាររូបត្ថម្ភ គេត្រូវតែផ្លាស់ប្តូររបបអាហារដោយត្រូវទទួលទានឱ្យបានគ្រប់គ្រាន់និងប្រកបដោយសុខភាព ៤ទៅ៥ដងក្នុងមួយថ្ងៃនិងប្រើប្រាស់ឱសថពីធម្មជាតិ(Supplements)ផងដែរ។ ទាំងអស់នេះនឹងជួយធ្វើឱ្យប្រព័ន្ធស៊ាំរាងកាយមានកម្លាំងរឹងមាំ។
*កោសិកាមហារីករស់បានដោយសារ៖
១.ចំណីអាហារដែលសំបូរដោយស្ករដូចជា NutraSweet, Equal , Spoonful។ល។ដែលទាំងអស់នេះសុទ្ធតែផលិតពីសារធាតុស្ករ Aspartameហើយវាមានគ្រោះថ្នាក់សម្បើមណាស់ ។ នៅក្នុងអាហារធម្មជាតិក៏មានដែរ ប៉ុន្តែគឺក្នុងបរិមាណមួយដ៏តិចតួចបំផុត ។ អាហារធម្មជាតិទាំងនោះមានទឹកឃ្មុំ Manukaឬប្រភេទស្ករ Molasses(ប្រភេទស្ករខាប់អន្ធិលធ្វើពីស្ករអំពៅ ផ្លែទំពាំងបាយជូរ ឬមើមថៃថាវផ្អែមម្យ៉ាង) ។
២. ទឹកដោះគោធ្វើឱ្យរាងកាយផលិត ស្លេស ជាពិសេសនៅក្នុងប្រព័ន្ធរំលាយអាហារក្រពះពោះវៀន ។ កោសិកាមហារីកវារស់បាននៅក្នុងស្លេស្មរំអិលនេះ។ ដូច្នេះការកាត់បន្ថយទទួលទានទឹកដោះគោនិងអាហារធ្វើពីទឹកដោះគោគ្មានជាតិផ្អែមនឹងធ្វើឱ្យកោសិកាមហារីកខ្សោយ ។
៣. កោសិកាមហារីករីកធំធាត់បាននៅក្នុងបរិស្ថានដែលសំបូរដោយអាស៊ីដ ។ សាច់គឺជាអាហារដែលបង្កើតបានជាអាស៊ីដ។ វិធីល្អប្រសើរបំផុតគឺទទួលទានត្រីឬក៏សាច់ដទៃផ្សេងទៀតបន្តិចបន្តួចមានដូចជាសាច់មាន់ជាដើម។ ក្រៅពីនេះ សាច់ផ្ទុកទៅដោយ Livestock antibiotics and hormonesព្រមទាំងប៉ារ៉ាសិតដែលទាំងអស់នេះសុទ្ធតែជាប្រភពគ្រោះថ្នាក់ជាពិសេសចំពោះអ្នកដែលមានជំងឺមហារីក ។
II. វិធីព្យាបាល+ផលប៉ះពាល់នានា ៖
វិធីព្យាបាលដោយប្រើឱសថ(Chemotherapy)នឹងបំផ្លាញចោលឬក៏ធ្វើឱ្យអន់ថយកោសិកាមហារីកមិនឱ្យលូតលាស់យ៉ាងឆាប់រហ័ស តែវាក៏បំផ្លាញការលូតលាស់កោសិកាទ្រទ្រង់រាងកាយនៅក្នុងខួរឆ្អឹង ប្រព័ន្ធរំលាយអាហារមានក្រពះពោះវៀន។ល។ផងដែរ ។ បន្ថែមពីនេះទៀត ការព្យាបាលដោយប្រើថ្នាំនេះ ក៏អាចបំផ្លាញសរីរាង្គក្នុងរាងកាយមានដូចជា ថ្លើម តម្រងនោម បេះដូងព្រមទាំងសួត។ល។
-ការបាញ់កាំរស្មីអាចបំផ្លាញចោលកោសិកាមហារីកបាន។ ប៉ុន្តែវាក៏ធ្វើឱ្យមានការរលាក មានសម្លាក និងធ្វើឱ្យខូចកោសិកាល្អ ជាលិកានិងបណ្តាសរីរាង្គផ្សេងៗទៀត ។ ជាការព្យាបាលជាបឋមដោយប្រើវិធីសាស្ត្រ Chemotherapy និងបាញ់កាំរស្មីជារឿយៗនឹងកាត់បន្ថយទំហំដុំសាច់ដែលដុះ។ ទោះជាយ៉ាងណា ការប្រើវិធីសាស្ត្រព្យាបាលទាំង២នេះក្នុងរយៈពេលយូរមិនមានលទ្ធផលអាចបំផ្លាញមិនឱ្យដុះដុំសាច់ថែមទៀតនោះទេ ។
-នៅពេលដែលរាងកាយផ្ទុកជាតិពុលច្រើនពេកដែលកើតឡើងដោយសារការព្យាបាលតាមChemotherapyនិងកាំរស្មីនោះ ប្រព័ន្ធស៊ាំអាចនឹងត្រូវបំផ្លាញចោល ហេតុនេះអ្នកជំងឺអាចស្លាប់ដោយប្រភេទជំងឺឆ្លងផ្សេងៗ ។
ចំណែកការព្យាបាលដោយប្រើឱសថនិងបាញ់កាំេស្មីអាចធ្វើឱ្យកោសិកាមហារីកក្លាយទៅជាស៊ាំហើយពិបាកក្នុងបំផ្លាញវាចោល ។ ឯការវះកាត់ក៏អាចធ្វើឱ្យកោសិកាមហារីកឆ្លងរាលដាល់ទៅផ្នែកដទៃទៀតក្នុងរាងកាយបានផងដែរ។
III. វិធីបង្កានានាដែលត្រូវអនុវត្ត ៖
មធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីប្រឆាំងនឹងជំងឺមហារីកគឺត្រូវតែបង្អត់អាហារដែលវាត្រូវការដោយកុំទទួលទានអាហារដែលធ្វើឱ្យវាអាចបង្កើនកូនចៅបាន ។
សារធាតុប្រូតេអុីនដែលមាននៅក្នុងសាច់គឺពិតជាពិបាកក្នុងការរំលាយហើយវាត្រូវការប្រើប្រាស់អង់ហ្ស៊ីមរំលាយអាហារច្រើន។ សាច់ដែលមិនងាយរំលាយនេះនៅសល់ក្នុងពោះវៀនក្លាយទៅជាស្អុយរលួយនិងនាំទៅរកការបង្កើតជាតិពុល ។ ភ្នាសកោសិកាមហារីកគ្របដណ្តប់ទៅដោយប្រូតេអុីនយ៉ាងស្វិត។ តាមរយៈការទប់ឬក៏មិនទទួលសាច់ វាធ្វើឱ្យអង់ហ្ស៊ីមមានពេលវាយប្រហារលើភ្នាសប្រូតេអុីនរបស់កោសិកាមហារីកនេះហើយអនុញ្ញាតឱ្យកោសិកាប្រឆាំងនឹងមេរោគរបស់រាងកាយបំផ្លាញកោសិកាមហារីក ។
វិធីមួយទៀតគឺគេអាចប្រើឱសថពីធម្មជាតិ(Supplements)មួយចំនួនមានដូចជា IP6-ssence, Essiac, anti-oxidants,vitamins,minerals, EFAs ។ល។ជួយបង្កើនសមត្ថភាពកោសិកាប្រឆាំងមេរោគរបស់រាងកាយបំផ្លាញចោលបណ្តាកោសិកាមហារីក។ ឱសថផ្សេងទៀតមានដូចជា វីតាមីន Eត្រូវបានគេស្គាល់ថាបង្កជា Apoptosis(ការងាប់របស់កោសិកា-Programmed cell-death)។
សូមចងចាំថា មហារីកគឺជាជំងឺមួយរបស់ចិត្ត រាងកាយនិងសតិអារម្មណ៍។ ការត្រៀមចិត្តទុកជាមុននិងមានអារម្មណ៍ធម្មតានឹងជួយអ្នកមានជំងឺមហារីកមានសង្ឃឹមរស់ ។ កំហឹង ភាពមួម៉ៅនិងការមានអារម្មណ៍ប្រកាន់គ្រប់រឿងនឹងធ្វើឱ្យរាងកាយពោរពេញទៅដោយភាពតានតឹងស្ថិតក្នុងបរិស្ថានអួរអាប់ ។ គេត្រូវតែរៀនបង្កើតក្តីស្រឡាញ់និងបោះបង់អារម្មណ៍ប្រកាន់ ។ ចូររៀនបន្ធូរអារម្មណ៍និងធ្វើឱ្យជីវិតមានក្តីរីករាយ ។
កោសិកាមហារីកមិនអាចរីកធំធាត់នៅក្នុងបរិស្ថានដែលសំបូរអុកស៊ីសែននោះទេ ។ ការធ្វើលំហាត់ប្រាណជាប្រចាំនិងដកដង្ហើមវែងៗមួយៗជួយឱ្យទទួលបានអុកស៊ីសែនច្រើន ។ វិធីព្យាបាលដោយអុកស៊ីសែនគឺជាមធ្យោបាយមួយផ្សេងទៀតអាចបំផ្លាញកោសិកាមហារីកបាន ។
-របបអាហារដែល៨០ភាគរយសំបូរទៅដោយបន្លែស្រស់ៗ គ្រាប់ធញ្ញជាតិ ពពួកសណ្តែកនិងផ្លែឈើផងដែរនឹងជួយធ្វើឱ្យរាងកាយស្ថិតក្នុងបរិស្ថានសំបូរទៅដោយអាល់កាឡាំង ។ បន្លែស្រស់ជួយធ្វើឱ្យអង់ហ្ស៊ីមមានជីវិតដែលនឹងធ្វើឱ្យវាមានលក្ខណៈងាយស្រូបយកកម្រិតកោសិកាដើម្បីយកទៅចិញ្ចឹមនិងបង្កើនការលូតលាស់ដល់កោសិកាចិញ្ចឹមរាងកាយតែក្នុង១៥នាទីប៉ុណ្ណោះ ។ ដើម្បីទទួលបានអង់ហ្ស៊ីមមានជីវិតសម្រាប់បង្កើតកោសិកាចិញ្ចឹមរាងកាយគេគួរព្យាយាមផឹកទឹកបន្លែស្រស់(បន្លែទាំងនោះក៏មានសណ្តែកបណ្តុះផងដែរ)និងទទួលទានបន្លែឆៅ ២-៣ដងក្នុងមួយថ្ងៃ ។ សូមបញ្ជាក់ថា អង់ហ្ស៊ីមត្រូវបានងាប់នៅក្នុងសីតុណ្ហភាព៤០អង្សាសេ ។
-ត្រូវជៀសវាងផឹក កាហ្វេ តែនិងស្ករសូកូឡាដែលសំបូរដោយសារធាតុកាហ្វេអុីនខ្ពស់។ តែបៃតងគឺជាភេសជ្ជៈល្អប្រសើរមួយមានសមាសធាតុប្រឆាំងនឹងជំងឺមហារីក ។ ចំពោះទឹកវិញ ល្អបំផុតគឺទឹកបរិសុទ្ធឬក៏ទឹកចម្រោះដែលគ្មានជាតិពុល ។ ចំណែកទឹកមិនសុទ្ធគឺសំបូរទៅដោយអាស៊ីដ ដូច្នេះគួរតែជៀសវាងកុំផឹក ៕
ចែករំលែកព័តមាននេះ