តាមការស្រាវជ្រាវមួយបានបង្ហាញថា ស្ត្រីចាប់ទទួលទានអាហារសំបូរខ្លាញ់ច្រើនក្នុងវ័យក្មេងអាចបង្កើនអត្រាប្រឈមនឹងការកើតមានជំងឺមហារីកដោះពេលក្រោយក្នុងជីវិត ។ អ្នកដឹកនាំការស្រាវជ្រាវ វេជ្ជបណ្ឌិត Russ Hovey មកពីសាកលវិទ្យាល័យ University of California សហរដ្ឋអាមេរិកបានថ្លែងថា របកគំហើញនៃការសិក្សានេះពិតជាមានសារសំខាន់ខ្លាំងណាស់នៅពេលដែលយើងដាក់វានៅផ្នែកខាងលើនៃទិន្នន័យដែលបង្ហាញថា ស្ត្រីធ្លាប់កើតមានជំងឺមហារីកដោះនៅក្នុងវ័យក្មេងដំណាលគ្នានឹងការកើតមានជំងឺដែលបណ្តាលមកពីភាពធាត់លើសទម្ងន់ក្នុងវ័យកុមារភាព ។
ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ការជាប់ពាក់ព័ន្ធគ្នាទៅនឹងមហារីកអាចបណ្តាលមកពីកម្រិតខ្ពស់ហួសកំណត់របស់អាំងស៊ុយលីន ។ សរសេរនៅក្នុងព្រឹត្តិប័ត្រ Proceedings of the National Academy of Sciences ពួកគេបានចង្អុលបង្ហាញថា បណ្តាស្ត្រីក្រោយពីអស់រដូវដែលកម្រិតអាំងស៊ុយលីនរបស់គេកើនឡើងគឺប្រឈមខ្ពស់នឹងជំងឺមហារីកដោះ ។
ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ការសិក្សារបស់អាមេរិកលើកនេះគឺទើបតែធ្វើពិសោធន៍លើសត្វកណ្តុរនៅឡើយ ពោលគឺនេះមិនមែនជាលទ្ធផលដែលកើតចេញពីការពិសោធន៍លើមនុស្សនោះទេ ៕
ចែករំលែកព័តមាននេះ