ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសា​​ទឹក​​ស្លឹ្​ក​​ជី​វ៉ាន់​​ស៊ុយ​ ​១​កែវ​​ជា​​ប្រ​ចាំ​​ជួយ​​សំ​អាត​​តម្រង​​នោម​​លោក​​អ្នក​

12 ឆ្នាំ មុន

ជី​វ៉ាន់​​ស៊ុយ​​ជា​​ប្រ​ភេទ​​គ្រឿង​​ផ្សំ​​មួយ​​ដែល​​មាន​​ការ​​ពេញ​​និ​យម​​បំ​ផុត​ជា​ពិ​សេស​ក្នុង​អាហារ​ទទួល​ទាន​ប្រ​ចាំ​ថ្ងៃ​ ។ ទន្ទឹម​នឹង​នេះ​ វា​ក៏​មាន​អត្ថ​ប្រ​យោជន៍​ក្នុង​ការ​ព្យាបាល​រោគ​ផង​ដែរ ។ យោង​តាម​គេហទំ​ព័រ​មួយរបស់​​ឥណ្ឌា​ថា វា​អាច​លាង​សំ​អាត​ជាតិ​ពុល​ អំ​បិល​រួមនិង​វត្ថុ​ផ្សេង​ៗ​ទៀត​ដែលចូល​ទៅ​ក្នុង​រាង​កាយ​បាន​ទៀត​ផង ។

ជី​វ៉ាន់​​ស៊ុយ​​ជា​​ប្រ​ភេទ​​គ្រឿង​​ផ្សំ​​មួយ​​ដែល​​មាន​​ការ​​ពេញ​​និ​យម​​បំ​ផុត​ជា​ពិ​សេស​ក្នុង​អាហារ​ទទួល​ទាន​ប្រ​ចាំ​ថ្ងៃ​ ។ ទន្ទឹម​នឹង​នេះ​ វា​ក៏​មាន​អត្ថ​ប្រ​យោជន៍​ក្នុង​ការ​ព្យាបាល​រោគ​ផង​ដែរ ។ យោង​តាម​គេហទំ​ព័រ​មួយរបស់​​ឥណ្ឌា​ថា វា​អាច​លាង​សំ​អាត​ជាតិ​ពុល​ អំ​បិល​រួមនិង​វត្ថុ​ផ្សេង​ៗ​ទៀត​ដែលចូល​ទៅ​ក្នុង​រាង​កាយ​បាន​ទៀត​ផង ។

អ្នក​វិទ្យា​សាស្ត្រ​ក្នុង​ប្រ​ទេស​នេះ​បាន​អះ​អាង​ថា ផឹក​ទឹក​ស្លឹក​ជី​វ៉ាន់​ស៊ុយ​១​កែវ​​រាល់​ថ្ងៃ​ អ្នក​នឹង​សង្កេត​ឃើញ​ថា អំ​បិល​រួមនិង​សារ​ធាតុ​ពុល​ផ្សេង​ទៀត​ហូរ​ចេញ​ពី​តម្រង​នោម​តាម​រយៈ​​ទឹ​ក​នោម​ ហើយ​អ្នក​ក៏​នឹង​សង្កេត​ឃើញ​ផង​ដែរ​នូវ​ការ​ខុស​ប្លែក​គ្នា​មួយ​ដែល​មិន​ធ្លាប់​ជួ​ប​ពី​មុន​មក​ ។​វិធី​ច្របាច់​យក​ទឹក​គឺ​ងាយ​ស្រួល​បំ​ផុត​ដោយ​អ្នក​គ្រាន់​តែ​យក​វា​១បាច់​និង​លាង​ឱ្យ​ស្អាត​ រួច​កាប់​ចិញ្ច្រាំ​ដាក់​ក្នុង​ឆ្នាំ​មាន​ទឹក​ស្អាត​ស្ងោ​រ​វា​ឱ្យ​បាន​១០​នា​ទី ។ បន្ទាប់​ពី​ទុក​ឱ្យ​ត្រ​ជាក់ ច្រោះ​វា​ដាក់​ក្នុង​ដប​ស្អាត​ ខ្លាសេឱ្យ​ត្រ​ជាក់​ជា​ការ​ស្រេច​ ។​
ចំណែក​អត្ថ​ប្រ​យោជន៍​របស់​វា​ផ្សេង​ទៀត​នោះ​គឺ​ព្យា​បាល​ការ​ពុល​អា​ហារ​ ។

យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​ប្រទេស​​ព័រទុយ​ហ្គាល់​បាន​និយាយ​ថា ជី​វ៉ាន់​ស៊ុយ​មាន​ប្រ​សិទ្ធ​​ភាព​ជួយ​ព្យា​បាល​ការ​ពុល​អា​ហារ​និង​កំ​ចាត់​ចោល​ប្រភេទ​បាក់​តេរី​ដែល​ធ្វើ​​ឱ្យ​រាង​កាយ​ស៊ាំ​នឹង​ថ្នាំ​ MRSA។ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មកពី​សាកល​វិទ្យា​ល័យ​ Beira Interiorប្រទេស​ព័រទុយ​ហ្គាល់​បាន​ពិ​សោធន៍​ឃើញ​ថា ប្រេង​​ដែល​គេ​បាន​ចំ​រាញ់​ពី​ជី​វ៉ាន់​សុយ​ក្នុង​បរិ​មាណ​សូ​លុយ​ស្យុង​តិច​ជា​១.៦%មាន​សមត្ថភាព​អាច​សម្លាប់​និង​កំ​ចាត់​ចោល​នូវ​ភ្នាសខាង​ក្រៅ​របស់​កោសិកា​បាក់​តេរី​ដោយ​ក្នុង​នោះ​រួម​មាន​បាក់​តេរី​ Salmonella​,E.coliនិង​ MRSA។​

​លោក​ស្រី​វេជបណ្ឌិត​ហ្វឺណាន់ដា ដូមីន​ហ្គេស​ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​ថា​ ប្រេង​​ដែល​គេ​បាន​​ចម្រាញ់​ពី​ជី​វ៉ាន់​​ស៊ុយ​អាចជួយ​មនុស្ស​រាប់​លាន​នាក់​ដែល​រង​គ្រោះ​ដោយ​ជំ​ងឺ​ពុល​អា​ហារ​(Foodborne illness)។ លោក​ស្រី​វេជ្ជ​បណ្ឌិត​បាន​ពន្យល់​អំពី​ហេតុ​ដែល​ប្រេង​ជី​វ៉ាន់​ស៊ុយ​មាន​ប្រសិទ្ធ​​ភាព​លើ​បាក់​តេរី​ Salmonella​,E.coliនិង​ MRSAដោយ​បញ្ជាក់​ថា​៖«វា​បាន​បង្អាក់​នូវ​ការរារាំង​រវាង​ភ្នាស​នៃ​កោ​សិ​កា​និង​បរិ​ស្ថាន​របស់​វា​ព្រម​ទាំង​រារាំង​នូវ​ដំណើរ​ការ​ដ៏​សំ​ខាន់​មួយ​ចំនួន​ដែល​ក្នុង​នោះ​រួម​ទាំង​ការ​ដក​ដង្ហើម​»។​ទោះ​ជា​យ៉ាង​ណា​ អ្នក​វិទ្យា​សាស្ត្រ​របស់​ព័រទុយ​ហ្គាល់​បាន​បញ្ជាក់​ថា ចាំ​បាច់​ត្រូវ​តែ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ដើម្បី​ឈាន​ទៅ​បង្កើត​ជា​ឱសថ​ពី​ប្រភេទ​ជី​ខាង​ដើម​នេះ​ ៕