ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​កីឡា​មហា​ជន​ជ្រើស​រើស​ជើង​ឯកទូ​ទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​​​2012

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​​ ៖ ការ​ប្រកួត​កីឡា​មហា​ជន​ក្របខណ្ឌ​ក​១​ ក២ ​ជ្រើស​រើស​ជើង​ឯក​ទូ​ទាំង​ប្រទេស​​ប្រចាំ​ឆ្នាំ​២០១២ ​​នៅ​​ទី​រួម​​ខេត្ត​ពោធិ៍​សាត់​ ​ដែល​បាន​ដំណើរ​ការ​​អស់​រយៈ​ពេល​​១៣​ថ្ងៃ​កន្លង​មក​នេះ ​​បាន​ប្រារព្ធ​ពិធី​បិទ​នាព្រឹក​ថ្ងៃទី​១៧​កញ្ញា​​​ ក្រោម​អធិ​បតី​ភាព​​លោក​ប៊ូ ​ជុំសេរី ​អនុ​រដ្ឋ​លេខា​​ធិការ​ក្រសួង​អប់រំ​យុវ​ជន​ និង​កីឡា​​ និង​លោក​ម៉ក់ ​រ៉ា​​ អភិបាល​រង​ខេត្ត​។

ខេត្ត​ពោធិ៍​សាត់​​ ៖ ការ​ប្រកួត​កីឡា​មហា​ជន​ក្របខណ្ឌ​ក​១​ ក២ ​ជ្រើស​រើស​ជើង​ឯក​ទូ​ទាំង​ប្រទេស​​ប្រចាំ​ឆ្នាំ​២០១២ ​​នៅ​​ទី​រួម​​ខេត្ត​ពោធិ៍​សាត់​ ​ដែល​បាន​ដំណើរ​ការ​​អស់​រយៈ​ពេល​​១៣​ថ្ងៃ​កន្លង​មក​នេះ ​​បាន​ប្រារព្ធ​ពិធី​បិទ​នាព្រឹក​ថ្ងៃទី​១៧​កញ្ញា​​​ ក្រោម​អធិ​បតី​ភាព​​លោក​ប៊ូ ​ជុំសេរី ​អនុ​រដ្ឋ​លេខា​​ធិការ​ក្រសួង​អប់រំ​យុវ​ជន​ និង​កីឡា​​ និង​លោក​ម៉ក់ ​រ៉ា​​ អភិបាល​រង​ខេត្ត​។

លោក​ហ៊ុន​ សាមុត ​​ប្រធ​ាន​​អនុ​គណៈ​​កម្ម​ការ​​​រៀប​ចំ​ការ​​ប្រ​កួត​ ​បាន​ឱ្យដឹង​ថា​ ឆ្នាំ​២០១២ ​​នេះ​យើង​បាន​ជ្រើស​រើស​ខេត្ត​ពោធិ៍​សាត់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​កី​ឡា​មហា​ជន​ជ្រើស​រើស​ជើង​ឯក​ទូ​ទាំង​ប្រ​ទេស​ ដែល​មាន​វិញ្ញា​សា​​រត់​ល្បឿន​​ លោត​កម្ពស់​​ ​​លោត​ចម្ងាយ​ ​លោត​​​​បណ្ដាក់​​៣ជំហាន​​ ចោលដុំ​ដែក ​ចោល​ស្ន ​ចោល​ថាស​ ​រត់​ចម្ងាយ​៥​គីឡូ​ម៉ែត្រ​ ១០​គីឡូ​ម៉ែត្រ ​​ដើរ​ចម្ងាយ​៥គីឡូ​​ម៉ែត្រ​ ១០​​​គីឡូ​ម៉ែត្រ​ ​រត់​ពាក់​កណ្ដាល​ម៉ារ៉ា​តុង​​ ​២១គីឡូម៉ែត្រ​ ​និង​រត់​ម៉ា​រ៉ា​តុង​៤២​គីឡូ​ម៉ែត្រ​។ ​

ចំណាត់​ថ្នាក់​ក្រុម​កីឡា​អត្ត​ពល​កម្ម​​លេខ​១​ គឺ​បាន​ទៅ​សា​កល​វិទ្យា​ល័យ​អា​ស៊ី​អឺ​រ៉ុប​ កីឡា​បាល់​បោះ​នារី​​លេខ​១​ គ​ឺ​ក្រុម​កី​ឡា​រា​ជ​ធានីភ្នំ​ពេញ​ បាល់​បោះ​បុរស​ក២​ លេខ​១​​ ​​ក្រុម​កីឡា​​ក្រសួង​​​មហា​ផ្ទៃ ​បាល់​ទះ​នារី​លេខ​១ ​ក្រុម​កីឡា​​ខេត្ត​ពោធិ៍​សាត់​​ បាល់​ទះ​បុរស​ក២​ លេខ​១​ក្រុម​កីឡា​ខេត្ត​ព្រះ​សី​ហនុ​​ បាល់ទះ​បុរស​ក១​​ លេខ​១​ ​​ក្រុម​កីឡា​ក្រសួង​មហា​ផ្ទៃ​​ បាល់​ទាត់​ក២​ លេខ១​​ក្រុ​ម​កីឡា​ខេត្ត​បាត់​ដំ​បង​​និង​បាល់​ទាត់​ក១​​ លេខ​១ ​​ក្រុម​​កីឡា​ព្រឹទ្ធ​សភា​។

លោក​ប៊ូ​ ជុំ​សេរីបាន​ថ្លែង​កោត​សរសើេរ​ចំពោះ​កិច្ច​​សហ​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញា​ធរ​ដែន​ដី​​ មន្ទីរ​ពាក់​ព័ន្ធ​​ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ជាន់​ថ្នាក់​របស់​ខេត្ត ​ជាពិសេស​គណៈ​​អភិបាល​ខេត្ត​​​ដែល​បាន​ខិត​ខំ​ប្រឹ​ង​ប្រែង​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ ជួយ​បង្ក​លក្ខណៈ​គ្រប​់​​បែប​យ៉ាង​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន​និង​ទទួល​បាន​ជោគ​ជ័យ​។​លោក​អនុ​រដ្ឋ​លេខា​ធិការ​ បាន​ផ្ដាំ​ផ្ញើដល់​​កីឡា​ករ​ កីឡាការិនី​ទាំង​អស់​ដែល​ទទួល​បាន​ជ័យលាភី​នៅ​ពេល​នេះ  ត្រូវ​​បន្ត​ខិត​ខំ​ហ្វឹក​ហាត់​បន្ថែម​ទៀត​ដើម្បី​ឆ្ពោះ​ទៅ​ប្រកួត​ជាលក្ខណៈ​អន្ត​រជាតិ​ដណ្ដើម​ជ័យ​លាភីជូន​មាតុ​ភូមិ​យើង​​។ ចំណែក​អ្នក​ដែល​​មិន​បាន​ទទួល​ជ័យ​លាភី​សូម​កុំ​អាក់​អន់​ស្រពន់​ចិត្ត  ​​គឺត្រូវ​​សិក្សា​យក​បទ​ពិសោធន៍​​ហើយ​ប្រែ​ក្លាយទៅ​ជា​ការ​ខិត​ខំ​ហ្វឹក​ហាត់​បន្ថែម​ទៀត​​ ។

លោកប៊ូ ជុំសេរី​បាន​ថ្លែង​ទៀត​ថា​​​ ការអប់​រំ​កាយ​និង​កីឡា​​​គឺ​ជា​មធ្យោ​បាយ​មួយ​​យ៉ាង​សំខាន់​ក្នុង​ការ​កសាងធន​ធាន​មនុស្ស ​​ដែល​ជា​ជ្រុង​មួយ​នៃយុទ្ធ​សាស្រ្ត​​ចតុកោណ​​ដំណាក់​កាល​ទី​២របស់​​រាជ​រដ្ឋា​ភិបាល​​ ក្រោម​កិច្ច​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ដែល​បាន​កំណត់​ទឹក ​ផ្លូវ​ ភ្លើង​​និង​មនុស្ស​ ​។​​​ក្នុង​ឱកាសនេះ​ក៏​មាន​ជូន​រង្វាន់​ជ័យ​លាភី​​និង​អំ​ណោយ​​​ដល់​កីឡា​ករ​ កីឡា​ការិនី​ ​ទាំង​អស់​ផង​ដែរ​ ៕