ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​​​ប្រាក់​ឧបត្ថម្ភសម្តេច​​តេ​ជោដល់​​​​ កីឡា​ករ​​​ កីឡា​ការិនី​​​​ និង​​គ្រូ​បង្វឹក​​​​​ដែល ​វិលត្រឡប់ពី​​​ប្រកួត​​​កីឡា​អូឡាំ​ពិក​​​ទី​ក្រុង​​ឡុងដ៍

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​​គណៈ​កម្មា​ធិការ​​​​ជាតិ​អូឡាំ​ពិក​​​កម្ពុជា​​ កាល​ពី​​​​ថ្ងៃ​ទី​​១៨ កញ្ញា​​ ​កន្លង​មក​នេះ​​​ បាន​រៀប​ចំ​​​​​ពិធី​​​​ប្រគល់​​​ប្រាក់​រង្វាន់​​​​លើក​​​​ទឹក​ចិត្ត​​​​​ជូន​ដល់​​​​កីឡា​ករ​ កីឡា​ការិនី​​​ និង​គ្រូ​បង្វឹក​​​​​ដែលបាន​​វិល​ត្រឡប់់​​​មក​ពី​​​​ប្រកួត​​​កីឡា​​​​អូឡាំ​ពិក​​នៅ​ទី​ក្រុង​ឡុងដ៍​​ ប្រទេស​​អង់​គ្លេស។​​​

​​​រាជធានីភ្នំពេញ​ ៖ ​​គណៈ​កម្មា​ធិការ​​​​ជាតិ​អូឡាំ​ពិក​​​កម្ពុជា​​ កាល​ពី​​​​ថ្ងៃ​ទី​​១៨ កញ្ញា​​ ​កន្លង​មក​នេះ​​​ បាន​រៀប​ចំ​​​​​ពិធី​​​​ប្រគល់​​​ប្រាក់​រង្វាន់​​​​លើក​​​​ទឹក​ចិត្ត​​​​​ជូន​ដល់​​​​កីឡា​ករ​ កីឡា​ការិនី​​​ និង​គ្រូ​បង្វឹក​​​​​ដែលបាន​​វិល​ត្រឡប់់​​​មក​ពី​​​​ប្រកួត​​​កីឡា​​​​អូឡាំ​ពិក​​នៅ​ទី​ក្រុង​ឡុងដ៍​​ ប្រទេស​​អង់​គ្លេស។​​​

ក្នុង​របាយ​ការណ៍​​​រប​ស់​លោក​​ ​​វ៉ាត់ ចំរើន​អគ្គ​លេខា​ធិការ​​​​នៃ​គណ​ៈ​កម្មា​ធិការ​​ជាតិ​អូឡាំ​ពិក​​​​កម្ពុជា​​​ ឱ្យ​ដឹ​ងថា ​​កីឡា​ករ​ កីឡា​​ការិនី​​ ដែល​បាន​​​​​ទៅ​ចូល​រួម​​ប្រកួត​នៅ​ទី​ក្រុង​ឡុ​ង​ដ៍​​​​ កាល​ពី​​ថ្ងៃ​ទី​២២​ កក្កដា​ ​​និង​បាន​​​​​​បញ្ចប់​​នៅ​ថ្ងៃ​ទី​​​​​​​១១ សីហា​ ​​​មាន​ទាំង​អស់​​​​​៦​នាក់​​​ ក្នុង​នោះ​មាន​​​កីឡា​ករ​​​​​​ខុម រតនៈ​មុនី​​ ប្រកួត​​​​វិញ្ញា​សា​​​​​តេ​ក្វាន់​ដូ​​ ​កីឡា​ករ​​​​ហែម ​ថុន​ពន្លឺ​​ ​ប្រកួត​​​​​វិញ្ញា​សា​​​ហែល​ទឹកចម្ងាយ​​​​៥០​ម៉ែត្រ​​​ កីឡា​ការិ​នី​​​​​ហែម ​ថុន​​​វិទីនី​​ ​ប្រកួ​តវិញ្ញា​សា​​ហែល​ទឹក​​​​​​ចម្ងាយ​​​៥០​ម៉ែត្រ​​​ កីឡា​ករ​​​​គៀង​ ​សាម៉ន​ ​ប្រកួត​វិញ្ញា​សា​​រត់​ចម្ងាយ​​​៨០០​ម៉ែត្រ​​​​ កីឡា​ការិនី​​​​​ចាន់​ សីហា​ ​ប្រកួត​វិញ្ញា​សា​​​​រត់​ចម្ងាយ​​​២០០​ម៉ែត្រ​​​​ និង​កីឡា​ការិនី​​​ស៊ន ដាវីន ប្រកួត​វិញ្ញា​សា​​​តេក្វាន់​ដូ ។​

​លោក​​ថោង​ ខុន​​ ​រដ្ឋ​មន្ត្រី​ក្រសួង​​​​ទេសចរណ៍​​​ និង​​​​ជា​ប្រ​​​​ធាន​គណ​ៈ​​កម្ម​ា​​ធិការ​​​​​ជាតិ​​អូឡាំ​ពិក​​​កម្ពុជា​​ បាន​មាន​ប្រសាសន៍​​​​ថា ថ្វី​ដ្បិត​​​​តែការ​​​ទៅ​ចូល​រួម​​ប្រកួ​ត​​​លើក​នេះ​​​​ យើង​មិន​​​​ទទួល​បាន​​​​​ជ័យ​​​ជម្នះ​​​មែន ប៉ុន្តែ​​​​ប្រតិ​ភូ​​​​​​​កីឡា​​របស់​យើ​ង​​​​អនុវ​ត្ត​បាន​​​​នូវ​វិន័យ​​​​ សីល​ធម៌​​ល្អ​ ហើយ​​​​អ្វី​​ដែល​សំខាន់​​​​ជាង​នេះ​​​ទៅ​ទៀត​​​​នោះ​ គឺ​​​យើង​​​​អាច​ធ្វើ​ឱ្យ​​​​ពិភព​លោក​ទាំង​មូល​​​​​បាន​ស្គាល់​​​​កម្ពុជា​​​ ហើយ​ទង់​ជាតិ​​កម្ពុជា​​​​​​មាន​​ឱ​កាស​​​​បង្ហូត​​​នៅ​លើ​ឆាក​អន្ត​រជាតិ​ ។ លោក​បាន​​​​ថ្លែងនូវ​​​ការ​កោត​សរសើរ​​​​ដល់​កីឡា​ករ​ កីឡា​ការិនី​​របស់​កម្ពុជា​​​យើង​ ដែល​​​​គោរព​បាន​នូវ​​សីល​ធម៌ និង​​​​​វិន័យ​​ ។

លោក​បាន​បន្ត​ទៀត​ថា ​​បច្ចុប្បន្ន​​​​​រាជ​រដ្ឋា​ភិបាល​​​កម្ពុជា​​​​ ដែលមាន​សម្តេច​​តេជោ​​​​ ហ៊ុន សែន​​ ​​ជា​នាយក​រដ្ឋ​មន្ត្រី​​​ កំពុង​តែ​​​​​យក​​ចិត្ត​ទុក​ដាក់​​​​យ៉ាង​ខ្លាំងទៅ​លើ​​​វិស័យ​​​កីឡា​​​ ដូច្នេះ​​​​ហើយ​ទើប​​​​ថ្ងៃ​នេះ​​​លោក​បាន​​នាំ​​យក​​​​ថវិកា​​របស់​សម្តេច​​​​​មក​ប្រគល់​​​ជូនកីឡា​ករ​ កីឡា​ការិនី​​​ ក្នុង​មា្នក់​​៣០០​ដុល្លារ​​​​ និង​គ្រូ​បង្វឹក​​​​២​រូប គឺ​​​លោក​ហែម គីរី​​ និង​លោក​ឆយ យ៉ុង​​សុខ​​ ​ម្នាក់​​២០០​ដុល្លារ​​ដែរ​ ។​ ​​លោក​សង្ឃឹម​ថា ​កីឡា​ករ​​ កីឡា​ការិនី​​​​យើង​ទាំង​​អស់​​​​នឹង​ត្រៀម​​​​ខ្លួន​បាន​​យ៉ាង​ល្អ​​​​ក្នុង​ការ​ចូល​រួម​​​​ប្រកួត​​​​សីុ​ហ្គេម​​​​លើក​ទី​​​២៧​​​នៅ​ប្រទេស​​មី​យ៉ា​ន់ម៉ា​​ឆ្នាំ​​២០១៣​ ខាង​មុខ​នេះ ៕​