ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​កីឡា​​ទូក​ប្រពៃណី​ (​ខ្នាត​​អន្តរ​ជាតិ​)​​ និង​ទូក​​កានូ-កាយ៉ាក់​​ ជ្រើស​រើស​​ជើង​ឯក​ប្រចាំ​​ឆ្នាំ​2012

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​យោង​​លិខិត​​លេខ​​២០៦​ អយក.កឡ ចុះ​ថ្ងៃទី​​១៦ ​មករា ឆ្នាំ​​២០១២ របស់​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា​​​ក្រសួង​អប់​​រំ យុវជន និង​កីឡា​​ សូម​​ជូន​ដំណឹង​ដល់​​សមា​គម​​ ក្លិប​​កីឡា​​ប្រណាំង​ទូក ក្រសួង​នានា​​ មន្ទីរ​​អប់​រំ យុវ​ជន និង​កីឡា​​រាជ​ធានី-ខេត្ត​ទាំង​អស់​​ឱ្យ​បាន​ជ្រាប​ថា ការ​ប្រកួត​កីឡា​​ទូក​ប្រពៃ​ណី (ខ្នាត​អន្តរ​ជាតិ​) និង​ទូក​​កានូ-កាយ៉ាក់​ ជ្រើ​ស​រើស​ជើង​ឯក​​ប្រចាំ​ឆ្នាំ​​

រាជធានី​ភ្នំពេញ​ ៖​​ ​យោង​​លិខិត​​លេខ​​២០៦​ អយក.កឡ ចុះ​ថ្ងៃទី​​១៦ ​មករា ឆ្នាំ​​២០១២ របស់​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា​​​ក្រសួង​អប់​​រំ យុវជន និង​កីឡា​​ សូម​​ជូន​ដំណឹង​ដល់​​សមា​គម​​ ក្លិប​​កីឡា​​ប្រណាំង​ទូក ក្រសួង​នានា​​ មន្ទីរ​​អប់​រំ យុវ​ជន និង​កីឡា​​រាជ​ធានី-ខេត្ត​ទាំង​អស់​​ឱ្យ​បាន​ជ្រាប​ថា ការ​ប្រកួត​កីឡា​​ទូក​ប្រពៃ​ណី (ខ្នាត​អន្តរ​ជាតិ​) និង​ទូក​​កានូ-កាយ៉ាក់​ ជ្រើ​ស​រើស​ជើង​ឯក​​ប្រចាំ​ឆ្នាំ​​២០១២ នឹង​ប្រព្រឹត្ត​​ទៅ​ចាប់​​ពី​ថ្ងៃ​ទី​​២៤ ដល់​ថ្ងៃ​ទី​​៣០ កញ្ញា ឆ្នាំ​​២០១២ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។

ចំពោះ​​​វិញ្ញា​​សា​ប្រកួត​​រួម​មាន ១.០០០​ម៉ែត្រ បុរស​-នារី (​ទូក​ប្រពៃ​ណី «ខ្នាត​អន្តរ​ជាតិ» ចំណុះ​​២២​នាក់), ៥០០​​​ម៉ែត្រ បុរស-នារី​ (ទូក​ប្រពៃណី​​ «ខ្នាត​​អន្តរ​ជាតិ» ​​ចំណុះ​២២​នាក់), ១.០០០​ម៉ែត្រ បុរស-នារី (ទូក​​​ប្រពៃ​ណ​ី​ «ខ្នាត​អន្តរ​ជាតិ​​»​ ចំណុះ១២​នាក់), ៥០០​ម៉ែត្រ បុរស-នារី (ទូក​​​ប្រពៃ​ណី​​ «ខ្នាត​អន្តរ​ជាតិ​​»​ ចំណុះ១២​នាក់), ២០០​ម៉ែត្រ បុរស (C1, K1 និង K2), 500 ម៉ែត្រ​បុរស (C1, K1 និង K2) ។ ចំណែក​សំណុំ​បែប​បទ​​នៃ​ការ​ចូល​រួម​​ប្រកួត​​មាន ពាក្យ​​ស្នើ​សុំ​​ចូល​រួម​​ប្រកួតចំនួន​​៣​ច្បាប់, បញ្ជី​រាយ​នាម​​ប្រតិ​ភូ​ចំនួន​​៣​ច្បាប់, បញ្ជី​រាយ​​នាម​កីឡា​ករ​ ឬ​កីឡា​ការិនីចំនួន​​៣​ច្បាប់, អាល់​ប៊ុម​​បិទ​រូប​ថត​ប្រតិ​ភូ​ កីឡា​ករ​​ និង​កីឡា​ការិនី​​ចំនួន​​៣​ច្បាប់, កិច្ច​សន្យា​​ចំនួន​​៣​ច្បាប់ និង​រូប​​ថត​ (ថ្មី) ប្រតិ​ភូ កីឡា​ករ​-កីឡា​ការិនី​​ទំហំ​​ 3cm x 4cm ម្នាក់​​ៗ​​ចំនួន​​២សន្លឹក ។

សម្រាប់​កាល​បរិច្ឆេទ​​នៃ​ការ​​ទទួល​ពាក្យ​​គឺ​​ចាប់​ទទួល​​ពី​ថ្ងៃ​​ជូន​ដំណឹង​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​​ទី​​២០ កញ្ញា ឆ្នាំ​​២០១២ វេលា​ម៉ោង​​៥​ល្ងាច​​រៀង​រាល់​​ម៉ោ​ង​ធ្វើ​ការ​​​នៅ​ការ​ិយាល័យ​​កីឡា​​ទំនើប​​នៃ​នាយក​​ដ្ឋាន​អប់​រំ​​កាយ​​ និង​កីឡា ស្ថិត​នៅ​ក្នុង​​ពហុ​កីឡដ្ឋាន​​ជាតិ រាជ​ធានី​ភ្នំពេញ​​ ។ ការ​ប្រជុំ​​ចាប់​ឆ្នោត​​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​​២៤ កញ្ញា ឆ្នាំ​​២០១២ វេលា​ម៉ោង​​៨ និង​​៣០​នាទ​ី​ព្រឹក​​នៅ​សាល​ប្រជុំ​​មន្ទីរ​អប់រំ​ យុវ​ជន និង​កីឡា​ខេត្ត​កណ្តាល ។

ចំពោះ​​ព័ត៌​មាន​​លម្អិត​​សូម​​ទាក់​ទង​​​នៅ​ការិ​យាល័យ​កីឡា​​ទំនើប​នៃ​នាយក​​ដ្ឋាន​​អប់​រំ​កាយ និង​​កីឡា ស្ថិត​នៅ​​ក្នុង​ពហុ​កីឡដ្ឋាន​​ជាតិ រាជ​ធានី​ភ្នំពេញ​ ឬ​ទូរ​​ស័ព្ទ​​លេខ​​ ០១២ ៨៥៦ ៦២៣/ ០១៧ ៤៥៥ ១២៧/ ០២៣ ២២៤ ៥៩៥,    E-mail: bkimtor20012@yahoo.com ៕