ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិទ្យាសាស្ត្រ​រកឃើញ​ស្វា​ប្រភេទ​ថ្មីស្រដៀង​មនុស្ស​​

12 ឆ្នាំ មុន

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ស្វា​ប្រភេទ​ថ្មីដែល​រស់នៅ​ក្នុងព្រៃ​ជ្រៅ​នៅសាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​កុង​ហ្គោ ។​ ស្វា​ប្រភេទ​នេះ​ជា​សត្វ​ស្វា​កម្រ​ឃើញណាស់​សម្រាប់​ពិភព​លោក​ ប៉ុន្តែ​សម្រាប់​អ្នក​បរបា.ញ់​ក្នុងស្រុក​គេ​ឧស្សាហ៍​ជួប​ប្រទះ​ញឹក​ញាប់​ណាស់ ។
​នៅ​ក្នុងរបាយ​ការណ៍​ដែល​ចុះ​ផ្សាយ​តា​ម​សារ​ព័ត៌​មាន​មួយ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ចាត់​ទុកថា​សត្វ​ស្វា​ប្រភេទ​នេះ ​គេកម្រ​នឹងជួប​

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ស្វា​ប្រភេទ​ថ្មីដែល​រស់នៅ​ក្នុងព្រៃ​ជ្រៅ​នៅសាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​កុង​ហ្គោ ។​ ស្វា​ប្រភេទ​នេះ​ជា​សត្វ​ស្វា​កម្រ​ឃើញណាស់​សម្រាប់​ពិភព​លោក​ ប៉ុន្តែ​សម្រាប់​អ្នក​បរបាញ់​ក្នុងស្រុក​គេ​ឧស្សាហ៍​ជួប​ប្រទះ​ញឹក​ញាប់​ណាស់ ។
​នៅ​ក្នុងរបាយ​ការណ៍​ដែល​ចុះ​ផ្សាយ​តា​ម​សារ​ព័ត៌​មាន​មួយ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ចាត់​ទុកថា​សត្វ​ស្វា​ប្រភេទ​នេះ ​គេកម្រ​នឹងជួប​ណាស់​នៅ​លើពិភពលោក​ ហើយ​វា​មាន​ឈ្មោះ​បែប​វិទ្យា​សាស្ត្រ​ថា ​Cerocpithecus Lomaniemsis ​តែប្រជាជន​ក្នុងស្រុក​ហៅវា ថា ​Lesula​ដែល​​អាស្រ័យ​នៅក្នុងព្រៃ​ជ្រៅ​Lomami ​នៃ​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​កុងហ្គោ ​។

​អ្នកវិទ្យាសាស្ត្រ​និយាយ​ថា នេះ​ជាការ​រក​ឃើញ​ប្រភេទស្វា​ដែល​កម្រមាន​លើក​ទី​២​ ហើយ​ក្នុងរយៈ​ពេល​២៨ឆ្នាំ​កន្លងមក​ ។ ​ស្វា Lesula​មានរូបរាង​​​ស្ទើរ​តែដូច​​មនុស្ស​យើង ​វាមាន​ផ្ទៃ​មុខ​​ពណ៌​​ផ្កា​​ឈូក ​មាន​រោម​ពណ៌​មាស​លាយ​ប្រផេះ​​​ភ្នែក​មូលដូច​សត្វមៀម និងកន្ទុយ​វែង ៕