ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​អូ​ស្លូ ស៊ុយ​រិក និង​តូក្យូជា​ជើង​ឯក​ដែល​មាន​ការ​ចំណាយ​ខ្ពស់​បំផុត

12 ឆ្នាំ មុន

ធនាគារ​​USBរបស់​ស្វ៊ីស​ បាន​បង្ហាញ​លទ្ធ​ផល​ស្រាវ​ជ្រាវ​ដែល​ទទួល​បាន​ពី​ការ​វិភាគ​លើ​ការ​ចំណាយ​របស់​ប្រជា​ជន​ក្នុង​ចំណោម​៧២​ទី​ក្រុង​នៅទូ​ទាំង​ពិភព​លោកឃើញ​ថា ក្រុង​អូ​ស្លូ​របស់​ន័រ​វែស​ ក្រុង​ស៊ុយ​រិក​របស់​ស្វ៊ីស​ និង​តូក្យូ​របស់​​ជប៉ុន​ គឺ​ជា​រដ្ឋ​ធានី​មាន​ថ្លៃ​ចំណាយ​ខ្ពស់​បំផុត​នៅលើ​ពិភព​លោក តាម​រយៈការ​ប្រៀប​ធៀប​លើ​ថ្លៃ​ទំនិញ​ និង​សេវាកម្ម​ចំនួន​១២២​ប្រទេស ។

ធនាគារ​​USBរបស់​ស្វ៊ីស​ បាន​បង្ហាញ​លទ្ធ​ផល​ស្រាវ​ជ្រាវ​ដែល​ទទួល​បាន​ពី​ការ​វិភាគ​លើ​ការ​ចំណាយ​របស់​ប្រជា​ជន​ក្នុង​ចំណោម​៧២​ទី​ក្រុង​នៅទូ​ទាំង​ពិភព​លោកឃើញ​ថា ក្រុង​អូ​ស្លូ​របស់​ន័រ​វែស​ ក្រុង​ស៊ុយ​រិក​របស់​ស្វ៊ីស​ និង​តូក្យូ​របស់​​ជប៉ុន​ គឺ​ជា​រដ្ឋ​ធានី​មាន​ថ្លៃ​ចំណាយ​ខ្ពស់​បំផុត​នៅលើ​ពិភព​លោក តាម​រយៈការ​ប្រៀប​ធៀប​លើ​ថ្លៃ​ទំនិញ​ និង​សេវាកម្ម​ចំនួន​១២២​ប្រទេស ។

នៅក្នុង​របាយ​ការណ៍​បញ្ជាក់​ថា ប្រសិន​បើ​បូក​រួម​ជា​មួួយ​ថ្លៃ​ជួលក្នុង​ការ​គណនា​លើក​នេះ​នឹង​មាន​លំដាប់​ប្រ​ហាក់​ប្រ​ហែល​នឹង​៣​ទីក្រុង​ ដែល​​បាន​រៀប​រាប់​នោះ​​ ប៉ុន្តែ​បើ​មិន​រួម​បញ្ចូល​​នឹង​ថ្លៃ​ជួល​ឃើញ​ថា ក្រុង​ញូវ​យ៉ក​គឺ​ជា​ទី ក្រុង​មាន​ថ្លៃ​ចំណាយ​ខ្ពស់​ស្ថិត​នៅ​លំដាប់​ទី​៦​ឯក្រុង ឌូបៃ​ស្ថិត​នៅ​លំដាប់​ទី២២​ និង​ហុង​កុង​ស្ថិត​នៅ លំដាប់​ទី​៣២ ។

នៅ​ពេល​ប្រៀប​ធៀប​នឹង​ម៉ោង​ការងារ​នៅ​ក្នុង​ឆ្នាំ​នេះ​ ធនាគារ​USBបាន​សន្និដ្ឋាន​ថា អាស៊ី​អា​ហ្វ្រិក បស្ចិម​​ប្រទេស និង​អាមេរិក​ខាង​ត្បូង ឃើញ​ថា ម៉ោង​ការ​ងារ​មធ្យម​ក្នុង​មនុស្ស​ម្នាក់​ក្នុង​មួយ​ឆ្នាំ​​ឡើង​ខ្ពស់​ដល់​២.០០០​ម៉ោង​ ដោយ​ខុស​ប្លែក​ពី​ទី​ក្រុង​ជា​ច្រើន​នៅ​អឺ​រ៉ុប ដែល​ជា​ម្ចាស់​ជើងឯក​ម៉ោង​ក្នុង​ការ​បំរើ​ការ​ងារ​មធ្យម​ក្នុង​មួយ​ថ្ងៃ​តិច​បំផុត​នាំ​មុខ​ដោយ​ក្រុង​កូបិុន​ហាក ប្រទេស​​ដាណឺ​ម៉ាក​ បន្ទាប់​មក​ក្រុង​ប៉ា​រីស និង​ក្រុង​លី​យ៉ុង ប្រទេស​បារាំង​ រួម​ទាំង​ជា​ម្ចាស់​ឯតទគ្គ​កម្ម​ថ្ងៃ​ឈប់​សម្រាក​នៅ​រដូវ​ក្តៅមាន​ការ​ចំណាយ​លើ​កម្លាំង​ច្រើន​បំផុត​ ។

ចំណែក​ទី​ក្រុង​ដែល​មាន​ថ្លៃ​ចំណាយ​ទាប​បំផុត​គឺ​ទី​ក្រុង​ញូវ​ដេលី និង​មុម​បៃ​ ប្រទេស​ឥណ្ឌា​ដែល​ប្រជា​ជន​ក្នុង​ទី​ក្រុង​ទាំង​២​នេះ​ មាន​ថ្លៃ​ឈ្នួល​មធ្យម​ប្រហែល​៦ភាគរយ​នៃ​ថ្លៃ​ឈ្នួល​មធ្យម​របស់​ប្រជា​ជន​ក្នុង​ទីក្រុង​ស៊ុយ​រិក​ ស្ថិត​នៅ​លំ ដាប់​ទី​១ ។ក្រៅ​ពី​ក្រុង​ស៊ុយ​រិ ក្រុង​ហ្សឺ​ណែវ​របស់ស្វ៊ីស គឺ​ជា​ទីក្រុង​ដែល​ប្រជា​ជន​ទទួល​ប្រាក់​ឈ្នួល​មធ្យម​ច្រើន​បំផុត​ស្ថិត​នៅ​លំដាប់​ទី២ ​បន្ទាប់​មក​គឺ​ក្រុង​កូបិុន​ហាក​ ប្រទេស​ដាណឺ​ម៉ាកលំដាប់​ទី៣ និង​ក្រុង​អូ​ស្លូស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី៤ ។

​ក្រុង​ស៊ុយ​រិក​ថែម​ទាំង​ទទួល​តំណែង​ប្រជា​ជន​ចំណាយ​​ក្នុង​ការ​ទិញ​ច្រើន​បំផុត​នៅលើ​ពិភព​ដោយ​ពល​រដ្ឋ​ក្នុង​ក្រុង​នេះ​បំពេញ​ការ​ងារ​ត្រឹម​តែ​២២ម៉ោង​ អាច​យក​ប្រាក់​ទៅទិញ​ទូរស័ព្ទ​អាយ​ហ្វូនបាន ផ្ទុយ​ពី​ប្រជា​ជន​នៅទី​ក្រុង​ម៉ា​និល​ប្រទេស​ហ្វីលីពីន ត្រូវ​ចំណាយ​ពេល​ច្រើន​ជាង​នេះ​ប្រហែល​២០​ដង ទើប​មាន​ប្រាក់​ទិញ​អាយ​ហ្វូន ៕