គូស្វាមីភរិយាដែលចង់បានកូនគួរតែសម្រាកលំហែកាយក្រោមពន្លឺថ្ងៃ។ តាមការសិក្សាមួយបានរកឃើញថា ពន្លឺថ្ងៃជួយជម្រុញសមត្ថភាពផ្តល់កំណើតទាំងបុរសនិងស្ត្រីតាមរយៈការបង្កើនកម្រិតវីតាមីន D ។យោងតាមក្រុមអ្នកស្រាវជ្រាវ វីតាមីន Dដែលគេស្គាល់ថាជាវីតាមីនកើតដោយពន្លឺថ្ងៃគឺជាគន្លឹះដ៏សំខាន់មួយជួយធ្វើឱ្យមានតុល្យភាពអ័រម៉ូនភេទរបស់មនុស្សស្រីនិងធ្វើឱ្យល្អប្រសើរនូវគុណភាពបរិមាណទឹកកាមរបស់បុរស ។
របកគំហើញវេជ្ជសាស្ត្រនៅពេលនេះមានន័យថា គូស្វាមីភរិយាមួយចំនួនអាចនឹងមិនចាំបាច់ក្នុងការទៅព្យាបាលជំងឺគ្មានកូន។ ជំនួសមកវិញពួកគេអាចចំណាយពេលនៅក្រោមពន្លឺថ្ងៃជាការល្អជាង។ ចំពោះស្ត្រី វីតាមីន Dអាចជួយបង្កើនកម្រិតអ័រម៉ូនភេទ progesteroneនិងoestrogenដល់១៣%និង ២១% ,ជួយធ្វើឱ្យរៀបរយនិងទៀងទាត់នូវដំណើរមានរដូវនិងធ្វើធ្វើឱ្យមានការចាប់កំណើត។
ចំពោះបុរសវិញ វីតាមីន Dបានមកពីពន្លឺថ្ងៃមានសារសំខាន់ណាស់ក្នុងការជួយអភិវឌ្ឍប្រកបដោយសុខភាពនូវគ្រាប់ Nucleus ទឹកកាមនីមួយៗ។ លើសពីនេះទៀតវាក៏ជួយបង្កើនកម្រិតអ័រម៉ូនភេទឈ្មោល testosterone, ធ្វើឱ្យល្អប្រសើរកាមតម្រេករបស់បុរសផងដែរ ។ ការរកឃើញដែលត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ European Journal of Endocrinology ត្រូវបានធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យវេជ្ជសាស្ត្រ Medical University of Grazរបស់ប្រទេសអូទ្រីស ។ ពួកគេបានពិសោធលើមនុស្សប្រមាណ២.៣០០នាក់ ។
បើទោះណាវីតាមីន Dអាចទទួលបានតាមរយៈការទទួលទានត្រីសំបូរខ្លាញ់ ស៊ុតនិងថ្លើមសត្វក៏ដោយ តែមានបរិមាណតិចតួចប៉ុណ្ណោះ។ ប្រមាណជា៨០ភាគរយនៃវីតាមីន Dដែលទទួលដោយរាងកាយគឺបានមកពីពន្លឺថ្ងៃដែលស្រូបដោយស្បែក ។
លោកស្ត្រីវេជ្ជបណ្ឌិត Elisabeth Lerchbaum សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវបានសង្កត់ធ្ងន់ថា ក្នុងខណៈបានដឹងថា ពន្លឺថ្ងៃមានសមត្ថភាពជួយធ្វើឱ្យល្អប្រសើរនូវការបង្កកំណើត តែបណ្តាគូស្វាមីភរិយាទាំងឡាយមិនត្រូវស្ថិតក្រោមពន្លឺថ្ងៃច្រើនម៉ោងទេ ដ្បិតវាអាចនឹងធ្វើឱ្យកើត មហារីកស្បែក ។ លោកស្រីបន្តថា៖«គេអាចចំណាយពេលសំដិលខ្លួនឱ្យត្រូវពន្លឺថ្ងៃ ឬក៏លេបវីតាមីនDមួយណាក៏បានដែលគេយល់ថាមានសុវត្ថិភាពនិងអស់លុយតិច»៕
ចែករំលែកព័តមាននេះ