ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ផុន ផាន់​ណា​ ប​ំ​បាក់​​​ ឯម ខ្លឹម​​ខ្មៅ​​ លើក​ទី​​2​នៅលើ​សង្វៀន​​​​ទូរទស្សន៍បាយ័ន​បឹង​ស្នោ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ទី​បំផុត​​​​កីឡា​ករ​​​ជើង​ខ្លាំង​ ឯម ខ្លឹម​ខ្មៅ​​​ ដែល​​​ធ្លា​ប់​សន្លប់​​​​ក្រោម​​ដៃ​កីឡា​ករ​​​ ផុន ផាន់​ណា​​ ​​​​រួច​ម្តង​នោះ​​ នៅ​តែ​​​​ទទួល​បរាជ័យ​​​ក្រោម​​ដៃ​គូ​​ប្រកួត​​ចាស់​របស់​ខ្លួន​​​​សា​ជា​ថ្មី​​ ពោល​គឺ​ទោះ​ជា​​លោក​អាច​ទប់ជំហរ​​បាន​​ដល់​ចប់​ទឹក​​​​ទី​​៥ ប៉ុន្តែ​​​អ្នកណា​ក៏​​​ឃើញ​ដែរ​ថា ​​ឯម ខ្លឹមខ្មៅ​​​​ ទក់​សាច់​ ​ហើ​យ​ហើប​​មាត់​មិន​រួច​​​​​ក្រោម​ដៃ​​​ ផុន​ ​ផាន់​ណា​ ក្នុង​ជំនួប​​​​លើកទី​​២​ នៅ​សង្វៀន​​បាយ័ន​​​​បឹ​ង​ស្នោ​​​​ កាល

រាជ​ធានី​ភ្នំពេញ​ ៖ ទី​បំផុត​​​​កីឡា​ករ​​​ជើង​ខ្លាំង​ ឯម ខ្លឹម​ខ្មៅ​​​ ដែល​​​ធ្លា​ប់​សន្លប់​​​​ក្រោម​​ដៃ​កីឡា​ករ​​​ ផុន ផាន់​ណា​​ ​​​​រួច​ម្តង​នោះ​​ នៅ​តែ​​​​ទទួល​បរាជ័យ​​​ក្រោម​​ដៃ​គូ​​ប្រកួត​​ចាស់​របស់​ខ្លួន​​​​សា​ជា​ថ្មី​​ ពោល​គឺ​ទោះ​ជា​​លោក​អាច​ទប់ជំហរ​​បាន​​ដល់​ចប់​ទឹក​​​​ទី​​៥ ប៉ុន្តែ​​​អ្នកណា​ក៏​​​ឃើញ​ដែរ​ថា ​​ឯម ខ្លឹមខ្មៅ​​​​ ទក់​សាច់​ ​ហើ​យ​ហើប​​មាត់​មិន​រួច​​​​​ក្រោម​ដៃ​​​ ផុន​ ​ផាន់​ណា​ ក្នុង​ជំនួប​​​​លើកទី​​២​ នៅ​សង្វៀន​​បាយ័ន​​​​បឹ​ង​ស្នោ​​​​ កាល​ពីថ្ងៃទី​​​១៤ ​កញ្ញា​ នោះ ។​​

​សិស្ស​​​គុន​មក​ពីក្លិប​​​គ្រុឌ​​​មានជ័យ​​ កីឡា​ករ​ ឯម ខ្លឹម​ខ្មៅ​​​ មិន​​អាច​​​ធ្វើ​បាន​ល្អ​​ឡើយ​​​​ បើ​ទោះ​​ជា​​លោក​អះ​អាង​​​​នៅពេល​ឡើង​រេញ​​​​​ថា​នឹង​​បំបាក់​​​​​ជើង​ខ្លាំង​​​លោក​ ផុន ផាន់​ណា​​ មក​ពី​ក្លិប​​​​អប្ស​រា​គុន​ខ្មែរ​​​ ជា​ការ​សង​​​សឹក​ ។​ ប៉ុន្តែ​នៅ​​​​ពេល​​​ការ​ប្រយុទ្ធ​​​​ឈាន​ចូល​​​​មកដល់​​​​កីឡា​ករ​​ ផុន​ ផាន់​ណា​​​ បាន​វាយ​កីឡា​​ករ​​​​ឯម ខ្លឹម​ខ្មៅ​​​ ឱ្យ​ដួល​​​ផ្ងារ​​​​ជើង​​​ ហើយ​​​​​​ទទួល​លទ្ធ​ផល​​​​ឈ្នះ​ដូច​​​​ការ​​​គ្រោង​​​​ទុក​​ដដែល​​​​​​ បើ​ទោះ​បី​ជា​​​​​ឯម ខ្លឹម​ខ្មៅ​​​ ​មិន​សន្លប​់​​​ក្នុង​ទឹក​ទី​​៤​​ ដូច​នៅ​សង្វៀន​​​ស្ថានី​យ​ទូរទស្សន៍​​​រាជ​ធានីភ្នំពេញ​​​​ប៉ុស្តិ៍​លេខ​​៣​​​ កាល​ពីឆ្នាំ ​​២០១១​​​នោះ​ក៏​ដោយ​​ ។​​​​

គ្រាន់​តែ​​ទឹក​​​​​ទី​​២​ចូល​​​​មក​ដល់​​​ ផុន​ ផាន់​ណា​​​​​​ ប្រើ​ស្នៀត​​ជើង​ទាត់​​​​​​ឱ្យ​​ ឯម ខ្លឹមខ្មៅ​​​ដួល​ និង​បោក​ផ្ទប់់​​ទៅ​នឹង​​​​ខ្សែ​​រេញ​​​​​ញឹក​ញយ​ណាស់ ទើប​ធ្វើ​ឱ្យ​កីឡា​ករ​​​​​សប្បុរ​​ខ្មៅ​​​​រូបនេះ​​​​ឆាប់​បាក់​កម្លាំង​​​ទ្រម​ខ្លួន​​ ​ហើយ​កាន់​តែ​​​​យ៉ាប់​នៅ​​​អំឡុង​ទឹក​ទី​​៤ និង​ទី​​៥ ។​ ​ជា​ក់​ស្តែង​​​ ដោយ​សារ​តែ​​​កម្លាំង​​វាយ​​​សម្រុក​​​របស់​កីឡា​​​ករ​ ផុន​ ផាន​ណា​​​​ នេះ​ ទើប​​​បណ្តាល​ឱ្យ​​​​​​កីឡា​​ករ​​​​ ឯ​ម ខ្លឹម​​ខ្មៅ​​​ ប៊ិះ​​​នឹង​ធ្លាក់​​​ពីលើ​រេញ​​​បាក់​ក​ ប្រសិន​បើ​​​​​គ្មាន​ការ​​​​​​អន្ត​រា​គមន៍​​​​ពី​សំណាក់​គ្រូ​ៗ​​​នៅ​ខាង​ក្រោម​​​​ និង​អាជ្ញា​កណ្តាល​​​​​​ទាន់​ពេល​​ទេ​ ​នៅ​ទឹក​ទី​​៤ ។​​ ​ទោះ​យ៉ាង​ណា​​​​ ឯម ខ្លឹម​​ខ្មៅ​​​ ក៏​វាយ​ចូល​​​​​ផុន ផាន់ណា​​ នូវ​កែង​​​​ ម៉ាត់ និង​​​ឡើង​ជង្គង់​​​​បាន​ញឹក​ញយ​​​ផង​ដែរ​ ​ប៉ុន្តែ​​​​​អាច​​ថា​​មក​ពី​​​ ឯម ខ្លឹម​ខ្មៅ​​​ ទន់​​ជើង​​​​ក្រោម​​​​ហើយ​ដួល​​ញឹក​ពេក​​​​ ទើប​ផុន ផាន់​ណា​​​ មាន​ប្រៀប​​​​ជាង​តាំង​ពី​ទឹក​ទី​​២​​​រហូត​​​​ទៅ​​ ។

អ្នក​​​​ទស្សនា​​​​ជា​ច្រើន​​​​​​​​ស្រែក​ហ៊ោ​​​កញ្ជ្រៀវ​​​ចំពោះ​​​ការ​វាយ​សម្រុក​​​​របស់​កីឡា​ករ​​​​គូសង​សឹក​​​ទាំង​ពីរ​​​​រូប​ បើ​ទោះ​​​ជា​អ្នកគាំ​ទ្រ​​​​​​​របស់កីឡា​ករ​​​ ឯម ខ្លឹម​ខ្មៅ​​ បាន​សម្តែង​​​​អារម្មណ៍​​​ខក​ចិត្ត​​​នឹង​លទ្ធ​ផល​​​ដួល​ផ្ងារ​​​ជើង​ញឹក​​​​ស្អេក​​ ដែល​កីឡា​​ករ​​រូបនេះ​​​​បាន​ទទួល​ពី​​​​ ផុន ផាន់​ណា​​នោះ​ក៏​ដោយ​ ។​ កីឡា​ករ​ផុន​ ផាន់​ណា​​​ បាន​ដឹ​ង​ខ្លួន​​​​​ឯង​ថា ​​ឈ្នះ​​​​តាំង​ពីមុន​​​ការ​ប្រកាស​​​​​លទ្ធផល​​ម៉្លេះ​​​ ទើប​លោក​​លោត​កញ្ជ្រោល​​​​​លើក​ដៃ​​​ស្វា​គមន​៍​អ្នក​​​​​ទស្សនា​​​នៅ​លើ​រេញ​​​តាំង​​ពីស្នូរ​ជួង​​​​​ទឹក​ទី​​៥​​​ត្រូវ​បញ្ចប់​​​​​ ដែល​ផ្ទុយ​ពី​ឯម ខ្លឹម​ខ្មៅ​​​​ ដែលប្រែ​ជា​មុខ​​​​ស្អុយ​​​ ហើយ​​ឈរ​​​​ស្ងៀម​​​​​​រង់​ចាំ​​​​​​​​​គេ​ប្រកាស​​​​​ថា ចាញ់​​​ម្តង​ទៀត​​​នោះ​​ ។​

​កីឡា​ករ​ ផុន ផាន់​ណា​​ ​អះ​អាង​ថា​ស្វាគមន៍​​ជានិច្ច​​ចំពោះ​​​សំណើ​សុំ​​សង​សឹក​​​របស់​ឯម ខ្លឹម​ខ្មៅ​​ ខណៈ​​​​​ដែល​ឯម​ ខ្លឹមខ្មៅ​​ មិន​និយាយ​​​​អ្វី​​ទាល់​តែ​សោះ​​​ ថា​លោក​ចង់​​សង​សឹក​​​​កីឡ​ាករ​រូប​នេះ​​ បែប​​តក់​ក្រហល​់ម្តង​ទៀត​​ ដូច​កាល​​​ចាញ់ វង្ស ណយ​​ លើក​​ទី​១​​​ហើយ​ក៏​សុំ​​​ឡើង​រេញ​​ជួប​​​វង្ស​ ណយ​​ សាជា​ថ្មី​​តែ​មួយ​​​អាទិត្យ​​​ក្រោយ​ភ្លាម​​​នោះ​។​

​​ការ​បរាជ័យ​​​​នេះ កំពុង​ធ្វើ​ឱ្យ​កីឡា​ករ​​ ឯម ខ្លឹមខ្មៅ​​ បាត់​បង់​ទំនុក​ចិត្ត​​​​មួយ​​ផ្នែក​ធំ​​​​ពី​អ្នកគាំ​ទ្រ​​​ ខណ​ៈ​​​ដែល​បី​ប្រកួត​​​​ចុង​ក្រោយ​​​ គឺ​ធ្វើ​មិន​បាន​​​ល្អ ទាល់​តែ​សោះ​​ ដោយ​​ពីរ​លើក​​​​ជាប់ៗ​គ្នា​​​​ ចាញ់​​​ក្រោម​ដៃ​​​​​​ វង្ស​ ណយ​​ និង​លើក​​នេះ​​ចាញ់​ពិន្ទុ​​កីឡា​ករ​​​​ ផុន ផាន់​ណា​ ​ទៀត ។​ ទោះ​​យ៉ាង​ណា​​​​​ ឯម ខ្លឹមខ្មៅ​​​​ មិន​បាន​​​​​រង​ការ​​​​បន្ទោស​​​​ណាស់​ណា​នោះ​ដែរ​ ​​ដ្បិត​​​​គេ​ដឹង​ដូច​គ្នា​​​ថា គូ​​​ប្រកួត​​​​ដែល​លោក​ស៊ូ​​​​មិន​រួច​​​ក្នុង​ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡើង​​រេញ​​​​ចុង​ក្រោយ​​ៗ​នេះ​ គឺ​សុទ្ធ​​តែ​​​ជា​ជើង​ខ្លាំង​​​ ដែល​ធ្លាប់​​​​​គ្រង​​តំណែង​​​​ជា​​ម្ចាស់​​​​ខ្សែ​ក្រវាត់​​ ។

ជាក់​ស្តែង​​​កីឡា​ករ​ ផុន ផាន់​ណា ​អ្នក​ណា​មិន​ដឹ​ង​ថា ​​លោក​កំពុង​គ្រង​ខ្សែ​ក្រវាត់​​​​៣​​​​ក្នុង​ទឹក​ដី​ថៃ​​ និង​ជា​កីឡា​ករ​​​​ប្រដាល់​​ល្បី​ឈ្មោះ​​​នៅ​​​ខេត្ត​កោះ​កុង​​​ ។ ​​​​​ចាំ​​មើល​​តើ​ ឯម​ ខ្លឹម​​ខ្មៅ​​​​​ អាច​ស្តា​រ​មុខ​មាត់​​​​ក្នុង​អាជីព​​ប្រដាល់​​​បានដូច​ដើម​​​​វិញ​ទេ​ ​ដើម្បី​គេច​​​​ឱ្យ​ផុត​ពី​​​​ការ​រិះ​គន់​​​ថា ​លោក​​ឥឡូវ​អន់​​ជាង​មុន​​​​ ឡើង​រេញ​ពេ​លណា​​​ក៏​ស្ពាយ​​​តែលទ្ធ​ផល​​​ចាញ់ និង​​​សន្លប់​​​យកទៅ​ផ្ទះ​​​វិញនោះ ។​

​ដោ​យ​ឡែក​​​​នៅ​ថ្ងៃ​​​សុក្រ​នេះ​​ដែរ​ កីឡា​ករ​​​​​ឆៃ​ តុលា មក​ពីក្លិប​​​បាត់​ដំបង​​​ពាយ័ព្យ​​​ បានចាញ់​​ពិន្ទុកីឡា​​​ករ​​​​ ឯម សុភាព​ មក​ពីក្លិប​​​គ្រុឌ​​​មាន​ជ័យ។​​ កីឡា​ករ​ សុខ វីរៈ​ មក​ពី​ក្លិប​​​ខេត្ត​​​​ក្រចេះ​​ ចាញ់​ពិន្ទុ​​​កីឡា​ករ​​​​ សិុន សារ៉េត​​ មក​ពី​ក្លិប​​​​កង​​ពល​តូច​​​​​​​ឆត្រ​យោង​​៩១១ ។​ កីឡា​​ករ​​​​​ ឈាន ​រស្មី​​​​ មក​ពី​ក្លិប​​​​រតនគិរី​​​​ ប្រកួត​​​​ស្មើ​​​ពិន្ទុ​​​​​​​​គ្នា​​ជា​មួយ​កីឡា​ករ​​​​ គង់ សំបូរ​​​ មក​ពី​ក្លិប​​​​បុរី​រាជ​សី​​ហ៍​​​មាន​​ប្ញ​ទ្ធិ និង​​កីឡា​ករ​​ ម៉ាប់​ ឆៃ​យ៉​ា​ ​មក​ពី​ក្លិប​​​​​ខ្លា​​រខិន​​​​ម​ាន​ប្ញទ្ធិ​​ បាន​យក​ឈ្នះ​កីឡា​ករ​​ រ៉ាក់​​​ វិឆ័យ​​ មក​ពី​ក្លិប​​​កង​ពល​តូច​​​​លេខ​​៧០​​​ដោយ​ពិន្ទុ ៕​