រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៣ នៅទីក្រុងឡាំងប៊ុក ប្រទេសឥណ្ឌូណេស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២២ កញ្ញា ២០១២ ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានអញ្ចើញដោយលោកម៉ាហ៊្សូគី អាលី ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី និងជាប្រធានអាយប៉ា (AIPA) ហើយសម្តេចនឹងអញ្ជើញចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាព្រឹកថ្ងៃទី១៧ កញ្ញា ។
មហាសន្និបាតលើកទី៣៣ នៃអន្តរសភាអាស៊ាន (AIPA) នឹងពិភាក្សាលើប្រធានបទ «ពង្រឹងតួនាទីក្នុងដំណើរឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០១៥» ។ មហាសន្និបាតអន្តរជាតិសភាអាស៊ានតែងតែធ្វើឡើងដោយលក្ខណៈវិលជុំរៀងរាល់ឆ្នាំតាមលំដាប់អក្ខរក្រម នៃប្រទេសដែលជាសមាជិកអាស៊ាន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ