ក៏ដូចជាការបង្ហាញនៅក្នុងការសិក្សាមុនៗរួចមកហើយដែរ ការទទួលទានផ្កាខាត់ណាខៀវបានបង្កើតនូវសមាធាតុមួយដែលអាចជួយជម្រុញកម្លាំងអង់ហ្ស៊ីមការពារនៅក្នុងជាលិកាសុដន់ ។ ទោះជាយ៉ាងណាក្តី លទ្ធផលនៃការសិក្សាទាំងនោះហាក់នៅមិនទាន់មានទម្ងន់គ្រប់គ្រាន់នៅឡើយទេ ។
ដោយផ្អែកទៅលើលទ្ធផលថ្មីបំផុតរបស់ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារ (IFR)ចក្រភពអង់គ្លេសគឺពិតជាបានបន្ថែមនូវទម្ងន់លើប្រសិទ្ធភាពរបស់ផ្កាខាត់ណាខៀវ ។
ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា សមាសធាតុឈ្មោះ Sulforaphaneមានសមត្ថភាពជួយបង្កើតអាវុធប្រឆាំងមហារីកសម្រាប់រាងកាយបាន ។ តាមការពិសោធ Sulforaphaneត្រូវបានផលិតកាន់តែច្រើនឡើងនៅពេលគេទទួលទាន Glucoraphaninដែលជាសមាសធាតុមាននៅក្នុងផ្កាខាត់ណាខៀវកាន់តែច្រើន ។វេជ្ជបណ្ឌិត Maria Trakaបានថ្លែងថា៖«សមាសធាតុឈ្មោះ Sulforaphaneពិតជាសំខាន់ខ្លាំងណាស់ ។
តាមភស្តុតាងនៅក្នុងការពិសោធបានបង្ហាញថា វាអាចជួយរក្សានូវតុល្យភាពនៃសមាសធាតុប្រឆាំងអុកស៊ីដកម្មរបស់រាងកាយទប់ទល់ទៅនឹងឥទ្ធិពលនៃរបបអាហារ បរិស្ថាននិងសមាធាតុដែលនាំឱ្យកើតមហារីកផ្សេងៗទៀត ។ ដើម្បីទទួលបានផលប្រយោជន៍ដូចការរ៉ាយរ៉ាប់ខាងដើម អស់លោកអ្នកគួរតែទទួលទាន៣ឬ៤ចំណែកនៃផ្កាស្ពៃក្នុងមួយសប្តាហ៍។ មនុស្សមួយចំនួនអាចនឹងជួបការលំបាកប៉ុន្តែដោយមើលឃើញពីអត្ថប្រយោជន៍ធំរបស់វាគ្រួសារខ្ញុំឥឡូវនេះទទួលទានវា៣ទៅ៤ដងក្នុងមួយសប្តាហ៍» ៕
ចែករំលែកព័តមាននេះ