ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​បាល​ព្រៃ​ឈើ​​ប្រមូល​​ឈើ​ប្រណីត​4​កន្លែង​​​ចំនួន​រាប់​សិប​​​កំណាត់​​ប្រុង​​នាំ​ចេញ​

12 ឆ្នាំ មុន

ខេត្តមណ្ឌល​គិរី​​​ ៖ ​គំនរ​ឈើ​​​ប្រណីត​រាប់​​​សិប​កំ​ណាត់​​ចំនួន​​៤​កន្លែង ​​ត្រូវ​បាន​សមត្ថ​កិច្ច​​​រដ្ឋ​បាល​​ព្រៃ​ឈើ​​រក​ឃើញ​​កាល​ពី​ថ្ងៃ​ទី​​១៣ កញ្ញា ​នៅ​តាម​​បណ្តោយ​ផ្លូវ​​ជាតិ​​លេខ​​​៧៦​A ​ស្ថិត​​ក្នុង​ភូមិ​​អូរ​ស្ពាន ​សង្កាត់​​ស្ពាន​​មាន​ជ័យ ​ក្រុង​​សែន​មនោ​រម្យ​ ​ជា​ផ្លូវ​​​ឆ្ពោះ​​ទៅ​ច្រក​​ទ្វារ​អន្តរ​ជាតិ​​ដាក់​​ដាំ ។​​

ខេត្តមណ្ឌល​គិរី​​​ ៖ ​គំនរ​ឈើ​​​ប្រណីត​រាប់​​​សិប​កំ​ណាត់​​ចំនួន​​៤​កន្លែង ​​ត្រូវ​បាន​សមត្ថ​កិច្ច​​​រដ្ឋ​បាល​​ព្រៃ​ឈើ​​រក​ឃើញ​​កាល​ពី​ថ្ងៃ​ទី​​១៣ កញ្ញា ​នៅ​តាម​​បណ្តោយ​ផ្លូវ​​ជាតិ​​លេខ​​​៧៦​A ​ស្ថិត​​ក្នុង​ភូមិ​​អូរ​ស្ពាន ​សង្កាត់​​ស្ពាន​​មាន​ជ័យ ​ក្រុង​​សែន​មនោ​រម្យ​ ​ជា​ផ្លូវ​​​ឆ្ពោះ​​ទៅ​ច្រក​​ទ្វារ​អន្តរ​ជាតិ​​ដាក់​​ដាំ ។​​

​ឈើ​​ប្រណីត​​ដែល​ត្រូវ​សមត្ថ​កិច្ច​​រក​ឃើញ​​នោះ​​មាន​ប្រភេទ​​​​នាង​នួន ​ធ្នង់​ សុទ្ធ​តែ​​មាន​មុខ​កាត់​ធំៗ​​ចាប​់​​ពី​​​២០​​សង្ទី​​​ម៉ែត្រ​គុណ​​​២០​សង្ទីមែ៉ត្រ​ ​និង​​​៦០​​សង្ទី​មែ៉ត្រ​​គុណ​​២០​សង្ទី​ម៉ែត្រ ​ប្រវែង​២,២​ម៉ែត្រ ​ចំនួន​​ជាង​​​៤០​កំ​ណាត់​​ តែ​​​មិន​​ទាន់​​​ដឹង​ថា​​ប៉ុន្មាន​​ម៉ែត្រ​គូប​​នៅ​ឡើយ​​ទេ ​​​​ព្រោះ​​មន្ត្រី​ជំនាញ​​កំពុង​ធ្វើ​ការ​​​ដឹក​ជញ្ជូន​​យកទៅ​រក្សា​ទុក​នៅ​​​ខណ្ឌ​រដ្ឋ​បាល​​ព្រៃ​ឈើ​​ខេត្ត​មណ្ឌល​គិរី ​ដើម្បី​ធ្វើ​​ការ​វាស់​វែង​​ និង​ស្វែង​​រក​ម្ចាស់​​ឈើ​​​ដើម្បី​ចាត់​​​ការ​តាម​ផ្លូវ​​​ច្បាប់​​ ។​

ក្នុង​ពេល​ចុះ​​​​បង្ក្រាប​​ទី​តាំង​​លួច​លាក់ឈើ​​ប្រណីត​​​ខាង​​លើ ​គេ​​សង្កេតឃើញ​​មាន​តែ​មន្ត្រី​​​​រដ្ឋ​បាល​​ព្រៃ​ឈើ​​​ប៉ុណ្ណោះ​ ​ពុំ​មាន​ការ​​សហ​​ការ​​ពី​កម្លាំង​​សមត្ថ​កិច្ច​​ដូច​ជា​ នគរ​បាល​​ ឬ​កង​​រាជ​អាវុធ​ហត្ថ​​ឡើយ ។ ​បើតាម​មន្ត្រី​​រដ្ឋ​បាល​ព្រៃ​ឈើ​​មួយ​រូប​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​​ឱ្យ​ដឹង​ថា ​​ហេតុ​​ដែលមិន​មាន​​​​​​កិច្ច​​សហ​ការ​​​ជាមួយ​កម្លាំង​​សមត្ថ​កិច្ច​​គឺមក​ពី​​ឈើ​ទាំង​​នោះ​​​ជា​​របស់​អ្នក​មាន​​អំណាច​ម្នាក់​​ ដូច្នេះ​​ហើយ​ទើប​​បាន​ជា​ពួក​​គេ​មិន​ហា៊ន​​មក​ក្បែរ​​ ​ព្រោះ​ខ្លាច​​បុណ្យ​​សក្តិ​​ម្ចាស់​ឈើ​រូប​នោះ ។​

​​ទី​តាំង​​ដែល​ក្រុម​ឈ្មួញ​​លួច​ជញ្ជូន​​ឈើ​ប្រណីត​យក​មក​ទុក​​នេះ​ ​​​នៅ​មិន​ឆ្ងាយ​​ប៉ុន្មាន​​ពី​ទី​​ប្រជុំ​ជន​​ក្រុង​សែន​​មនោ​រម្យ​​ទេ​ ហើយ​​នៅ​ក្បែរ​​ភ្នែក​​ក្បែរ​ច្រមុះ​​​សមត្ថ​កិច្ច​​ទៀត​​ តែ​បែរ​ជា​​​ ​បណ្តោយ​​ឱ្យ​ក្រុម​ឈ្មួញ​​​ទាំង​នោះ​​អាច​ដឹក​​ឈើ​យក​មក​​ទម្លាក់​​​ទុក​បាន​​យ៉ាង​​មាន​សុវត្ថិ​ភាព​​ដូច្នេះ​ទៅ​​វិញ ។ ​ទាក់​ទិន​ទៅ​នឹង​​​ឈើ​ទាំង​នេះ​ ​ត្រូវ​បាន​​​ប្រភព​​​ព័ត៌​​មាន​និយាយ​​​ថា ​គេ​ត្រៀម​​ធ្វើ​ការ​​ដឹក​ជញ្ជូន​​ចេញ​ទៅ​​លក់​នៅ​ព្រំ​ដែន​​វៀត​ណាម​តាម​ច្រក​​ទ្វារ​​ទ្វេ​ភាគី​​​ដាក់​ដាំ​​នេះ​តែ​ម្តង ។ ទោះ​​ជា​បែប​ណា​​ មិន​​អាច​រក​​ការ​បំភ្លឺ​​បាន​​​​ទេ ​ជុំ​វិញ​​​ប្រភព​​​ខាង​លើ​​​នេះ​​ ៕​​