ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​​ម្នាក់​ត្រូវ​គេ​វាយ​យក​ទៅ​ទុក​ចោល​​ក្នុង​ដីឡូត៍​មួយ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ចំណាស់​​ម្នាក់​អាយុ​ប្រមាណ​ជា​៧០​ឆ្នាំ ​ត្រូវបាន​​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​ដេក​សន្លប់​ស្តូក​ស្តឹង និង​មាន​របួស​ជាំ​ភ្នែក​ទាំង​សង​ខាង​បែក​មាត់​បាក់​ធ្មេញ​ ​នៅ​ក្នុង​ដីឡូត៍​​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ​ខណ្ឌ​សែនសុខ ​កាល​ពី​វេលា​ម៉ោង​៧​និង​៥​នាទី​ព្រឹកថ្ងៃទី​១៤ កញ្ញា ​២០១២ ។ ចំពោះ​​ករណី​នេះ​ប៉ូលិស​​សង្ស័យ​​ជា​ជំហាន​​ដំបូងថា ​ករណី​គំនុំ​​ ព្រោះ​នៅ​​លើ​ខ្លួន​ស្ត្រី​រងគ្រោះ​មិន​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​ផ្ទាល់​​ខ្លួន​នោះ​ទេ។

​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​​ហៅ​​រថយន្ត​សាមុយ​​ដឹក​ទៅសង្គ្រោះ​​នៅ​​គ្លី​និក​ឯក​ជន​​មួយ​ក្នុង​ខណ្ឌ​​ទួល​គោក ។​ ​ជុំវិញ​​ការប្រទះ​​ឃើញ​ស្ត្រី​​រងគ្រោះ​​ខាង​លើ​លោក​ឌិន ​សារ៉ាតុម ​​មេ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃ្មួញ​បាន​ឱ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅ​​ឡើយ​ទេ ​ហើយ​​មិន​មែន​ជា​អ្នក​​ភូមិ​នេះ​ទេ ព្រោះ​សមត្ថ​កិច្ច​​បាន​ស្រាវជ្រាវ​រក​បង​ប្អូន​ ប៉ុន្តែ​​​គ្មាន​នរណា​​ម្នាក់ស្គាល់នោះឡើយ ។ ​​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕