ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​ក្រុង​ប៉ោយប៉ែត ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​​តាម​ដង​ផ្លូវ​​

12 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ ​ព្រឹក​ថ្ងៃទី​១៣ កញ្ញា ២០១២ ​ប៉ូលិស​ជំនាញ​សណ្តាប់​ធ្នាប់​​ចរាចរណ៍​​ក្រុងប៉ោយប៉ែត ​បាន​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​ និងធ្វើ​​ការ​អប់រំ​ណែនាំ​ដល់​អាជីវ​ករ​ដែល​ដាក់​​ឆ័ត្រ​​លក់​ដូរ​តាម​ដង​ផ្លូវ​ក៏​ដូច​ជា​​អ្នក​លក់​​ខ្សាច់​ ឥដ្ឋ ថ្ម ចាក់​​ហៀរ​តាម​ដងផ្លូវ​ត្រូវ​រុះ​រើ​ និងកាយ​ថយ​ចូល​ឱ្យ​ផុតពី​​ផ្លូវ​​បាន​៥​ម៉ែត្រ ហើយ​ជា​សំខាន់​សមត្ថ​កិច្ច​ជំនាញ​បាន​ចុះអប់រំ​ដល់​អ្នកបើក​រថយន្ត​​របស់ថៃ​តាម​រយៈ​ក្រុម​ហ៊ុន​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ឱ្យ​​បើកបរ​​​បន្ថយ​

ក្រុង​ប៉ោយប៉ែត ៖ ​ព្រឹក​ថ្ងៃទី​១៣ កញ្ញា ២០១២ ​ប៉ូលិស​ជំនាញ​សណ្តាប់​ធ្នាប់​​ចរាចរណ៍​​ក្រុងប៉ោយប៉ែត ​បាន​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​ និងធ្វើ​​ការ​អប់រំ​ណែនាំ​ដល់​អាជីវ​ករ​ដែល​ដាក់​​ឆ័ត្រ​​លក់​ដូរ​តាម​ដង​ផ្លូវ​ក៏​ដូច​ជា​​អ្នក​លក់​​ខ្សាច់​ ឥដ្ឋ ថ្ម ចាក់​​ហៀរ​តាម​ដងផ្លូវ​ត្រូវ​រុះ​រើ​ និងកាយ​ថយ​ចូល​ឱ្យ​ផុតពី​​ផ្លូវ​​បាន​៥​ម៉ែត្រ ហើយ​ជា​សំខាន់​សមត្ថ​កិច្ច​ជំនាញ​បាន​ចុះអប់រំ​ដល់​អ្នកបើក​រថយន្ត​​របស់ថៃ​តាម​រយៈ​ក្រុម​ហ៊ុន​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែត  ឱ្យ​​បើកបរ​​​បន្ថយ​ល្បឿន​ត្រឹមកុង​ទ័រ​៣០​ក្រោយ​ចូល​មក​ដល់​ដីខ្មែរ ។

ការចុះ​រៀបចំ​សណ្តាប់​ធ្នាប់​របស់​ប៉ូលិស​​នេះ​បាន​ធ្វើ​ឡើង​​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ តាំង​ពី​ចំណុច​​រង្វង់​មូល​ច្រក​ទ្វារ​​អន្តរ​ជាតិ​​​ប៉ោយប៉ែត ​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់​ប៉ោយប៉ែត ​ដល់​ភូមិ​ផ្សារ​កណ្តាល សង្កាត់​​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែត ។ ​លោក​អនុ​សេនីយ៍​ទោ សៅ សារឿន នាយ​ផ្នែក​​ប៉ូលិស​ចរាចរ​សណ្តាប់​​​ធ្នាប់​​សាធារណៈ​ក្រុង​ប៉ោយ​ប៉ែត ​បាន​ប្រាប់​កោះ​សន្តិ​ភាព​​ថា ការ​ចុះ​រៀបចំ​​សណ្តាប់​​ធ្នាប់​តាម​ដង​ផ្លូវ​ជាតិ និង​សូម្បី​តែ​អ្នកដែល​​​កំពុង​សាង​សង់​ផ្ទះ​ចាក់​ខ្សាច់​​ថ្ម​​ ឥដ្ឋ ​ហៀរ​លើ​ដង​ផ្លូវ​ក៏ត្រូវ​អប់រំ​ណែនាំ​ឱ្យ​កាយ​ផុតពី​ដង​ផ្លូវ​​ផង​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕