ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្ត​សញ្ញាណ​សព​ស្ត្រី​ដែល​ឃាតករ​ដឹក​មក​ប្លុង​ចោល​គឺ​អ្នក​ចង​ការ​និង​ទទួល​បញ្ចាំ​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​​ ​ស្ត្រី​ម្នាក់​​ដែល​ឃាត​​ករ​​មិន​ស្គាល់​​អត្ត​សញ្ញាណ​​សម្លា.ប់​​ហើយ​ដឹកសព​​យក​​ទៅ​​ប្លុង​​ចោល​នៅ​​គុម្ព​​ស្មៅ ស្ថិត​ក្នុង​ភូមិ​​បឹង​ឈូក សង្កាត់​​និរោធ ខណ្ឌ​មាន​ជ័យ ​​កាល​ពី​ថ្ងៃ​​​អាទិត្យ​ទី​​៩ កញ្ញា ឆ្នាំ​​២០១២ កន្លង​ទៅ​នេះ ត្រូវ​​បាន​គេ​​ស្គាល់​​អត្ត​សញ្ញាណ​​ហើយ​​នៅ​​ល្ងាច​​ថ្ងៃទី​​១២ កញ្ញា គឺ​​​ឈ្មោះ​​ទិត្យ វណ្ណៈ អាយុ​៦​​​​​​០​ឆ្នាំ ស្នាក់​​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ​ទោះ​​ជា​​យ៉ាង​​ណា ​មិន​​ទាន​​​់​​មាន​​ប្រភព​​ព័ត៌​​មាន​ណា​មួយ​​បញ្ជាក់​ថា ស្ត្រី​​ខាង​

រាជធានី​ភ្នំពេញ​ ៖​​ ​ស្ត្រី​ម្នាក់​​ដែល​ឃាត​​ករ​​មិន​ស្គាល់​​អត្ត​សញ្ញាណ​​សម្លាប់​​ហើយ​ដឹកសព​​យក​​ទៅ​​ប្លុង​​ចោល​នៅ​​គុម្ព​​ស្មៅ ស្ថិត​ក្នុង​ភូមិ​​បឹង​ឈូក សង្កាត់​​និរោធ ខណ្ឌ​មាន​ជ័យ ​​កាល​ពី​ថ្ងៃ​​​អាទិត្យ​ទី​​៩ កញ្ញា ឆ្នាំ​​២០១២ កន្លង​ទៅ​នេះ ត្រូវ​​បាន​គេ​​ស្គាល់​​អត្ត​សញ្ញាណ​​ហើយ​​នៅ​​ល្ងាច​​ថ្ងៃទី​​១២ កញ្ញា គឺ​​​ឈ្មោះ​​ទិត្យ វណ្ណៈ អាយុ​៦​​​​​​០​ឆ្នាំ ស្នាក់​​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ​ទោះ​​ជា​​យ៉ាង​​ណា ​មិន​​ទាន​​​់​​មាន​​ប្រភព​​ព័ត៌​​មាន​ណា​មួយ​​បញ្ជាក់​ថា ស្ត្រី​​ខាង​លើ​នេះ​​ត្រូវ​​ឃាត​​ករ​សម្លាប់​​ដោយ​សារ​មូល​ហេតុ​​អ្វី​​នៅ​ឡើយ​​ទេ តែ​ការ​​ស្គាល់​​អត្ត​សញ្ញាណ​​អ្នក​រង​គ្រោះ​​​​គឺ​ជា​​ពន្លឺ​មួយ​​ក្នុង​ការ​​ឈាន​​ទៅ​​វែក​​មុខ​​ឃាត​ករ​​ ព្រោះ​​ថា​​បើ​ស្គាល់​​អ្នក​ស្លាប់​​ហើយ​​នោះ​​​ហេតុ​​ការណ៍​​នានា​​ដែល​​បាន​កើត​ឡើង​មុន​ពេល​​ធ្វើ​ឃាត ​​អាច​ជា​តម្រុយ​​សម្រាប់​ការ​ស្រាវ​ជ្រាវ​​របស់​សមត្ថ​កិច្ច​​​ មិន​មែន​​ឃើញ​​ផ្សែង​​ហើយ​​រក​ភ្លើង​​មិន​ឃើញ​​នោះ​ទេ ។

តាម​ប្រភព​ព័ត៌​​មាន​​បាន​​ឱ្យ​ដឹង​ថា ស្ត្រី​ខាង​​លើ​នេះ​​មាន​មុខ​របរ​​ជា​អ្នក​រក​ស៊ី​​រាប់​លុយ និង​ទទួល​បញ្ចាំ​​របស់​ទ្រព្យ​​ផ្សេង​ៗ ។ តាម​​ក្រុម​គ្រួសារ​​​​​និយាយ​​ថា ស្ត្រី​រង​គ្រោះ​​​បាន​បាត់​ខ្លួន​ពី​ផ្ទះ​តាំង​ពី​​​ថ្ងៃ​ទី​​៨ កញ្ញា មក​ម៉្លេះ ដោយ​ពុំ​ដឹង​ថា គាត់​ធ្វើ​ដំណើរ​​​ទៅ​ណា​មក​ណា​ឡើយ លុះនៅ​​​ថ្ងៃ​ទី​​​១២ កញ្ញា ​​​កូន​ចៅ​បាន​អាន​​​ព័ត៌​​​មាន​​តាម​កាសែត​​ក៏​ឃើញ​រូប​ម្តាយ​របស់​ខ្លួន​​ច្បាស់​​ ហើយ​បាន​​មក​​​ទាក់​​ទង​​សួរ​នាំ​​សមត្ថ​កិច្ច​ខណ្ឌ​មាន​ជ័យ​​ ​​ក៏​​ដឹង​ថា​ពិត​ជា​​សព​ម្តាយ​របស់​ខ្លួន​​ប្រាកដ​​មែន ។ ប៉ុន្តែ​សព​​ត្រូវ​បាន​សមត្ថ​កិច្ច​​​នគរ​បាល​ប៉ុស្តិ៍​​និរោធ​ និង​អាចារ្យ​វត្ត​ឫស្សី​ស្រស់​ បូជា​តាំង​ពី​ល្ងាច​​ថ្ងៃ​ទី​១០ កញ្ញា មក​ម៉្លេះ ។ ការ​សម្លាប់​នេះ​អាច​នឹង​ត្រូវ​វែក​មុខ​នាពេល​ខាង​មុខ​នេះ ៕