ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំ​​រឿង​​សម្លា.ប់​​អ្នក​កាសែត​​ឆែក​ឆេរ​​លំនៅ​​ឋាន​​មន្ដ្រី​​ប៉េអឹ​ម​​នៅ​​ក្រុ​ង​បាន​​លុង​ ​ស​ង្ស័​យ​​ជា​​កន្លែង​​សម្លា.ប់​

12 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ​ឃាតករ​សម្លា.ប់​អ្នក​​ឆ្លើយ​ឆ្លង​ព័ត៌​​​មាន​ឱ្យ​កាសែត​​វរជន​ខ្មែរ​ ​លោកហង្ស ​សេរី​ឧត្តម ​បាន​ធ្វើ​ឱ្យមាន​ការ​ព្រួយ​បារម្ភ​​​ជា​ទូ​ទៅ​សម្រាប់​​អ្នកសារ​ព័ត៌​មាន​នានា​ដែល​កំពុង​បំពេញ​ការងារ​ទៅ​តាម​វិជ្ជា​ជីវៈ​របស់ខ្លួន ​ទោះ​បី​ជា​ការ​សម្លា.ប់នេះ​មិនទាន់​ត្រូវ​បាន​បង្ហាញថា ​បណ្តាល​មក​ពីមូលហេតុ​អ្វី​ជាផ្លូវការ​ក្តី ​។ ​ទាក់ទិន​នឹង​ការ​សម្លា.ប់​នេះ ​​ក្លិបអ្នកកាសែត​​កម្ពុជា ​និង​សមាគម​ជំនាញ​បានចេញ​សេចក្តី​ថ្លែងការ​ណ៍​ជា​បន្ត​បន្ទាប់​ សម្តែង​នូវ​ការព្រួយ​បារម្ភ​ ​​​ជាមួយ​​នឹង​​ការ​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ជុំ​

ខេត្តរតនគិរី ៖ ​ឃាតករ​សម្លាប់​អ្នក​​ឆ្លើយ​ឆ្លង​ព័ត៌​​​មាន​ឱ្យ​កាសែត​​វរជន​ខ្មែរ​ ​លោកហង្ស ​សេរី​ឧត្តម ​បាន​ធ្វើ​ឱ្យមាន​ការ​ព្រួយ​បារម្ភ​​​ជា​ទូ​ទៅ​សម្រាប់​​អ្នកសារ​ព័ត៌​មាន​នានា​ដែល​កំពុង​បំពេញ​ការងារ​ទៅ​តាម​វិជ្ជា​ជីវៈ​របស់ខ្លួន ​ទោះ​បី​ជា​ការ​សម្លាប់នេះ​មិនទាន់​ត្រូវ​បាន​បង្ហាញថា ​បណ្តាល​មក​ពីមូលហេតុ​អ្វី​ជាផ្លូវការ​ក្តី ​។ ​ទាក់ទិន​នឹង​ការ​សម្លាប់​នេះ ​​ក្លិបអ្នកកាសែត​​កម្ពុជា ​និង​សមាគម​ជំនាញ​បានចេញ​សេចក្តី​ថ្លែងការ​ណ៍​ជា​បន្ត​បន្ទាប់​ សម្តែង​នូវ​ការព្រួយ​បារម្ភ​ ​​​ជាមួយ​​នឹង​​ការ​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ជុំ​វិញ​ករណី​នេះ​ដើម្បី​ចាប់ខ្លួន​ជនដៃដល់​ម​​ក​ផ្តន្ទា​ទោស ។ ​​សពលោក​ហង្ស ​សេរី​ឧត្តម​ ត្រូវបាន​ប្រទះ​ឃើញ​៣​ថ្ងៃ​ក្រោយ​ការ​បាត់ខ្លួន​តាំង​ពីយប់​ថ្ងៃទី​៩ កញ្ញាមក។​

លោក​ហង្ស សេរី​ឧត្តម​ ​ត្រូវ​​បាន​ឃាតករ​ដែល​ទំនង​​ជា​មាន​គ្នា​ច្រើន​នាក់​​សម្លាប់​​​​យ៉ាង​ព្រៃ​​​ផ្សៃ​ដោយកាប់​ចិញ្ច្រំា​ផ្ទៃមុខ​និងខ្លួន​​ប្រាណ​ ហើយ​យក​សព​​​ទៅញាត់​ចូល​​ក្នុង​ឃ្លុប​គូទ​​រថយន្ត​របស់លោក​ ​រួច​​​យក​ទៅ​ប្លុងចោល​ក្នុង​ចម្កា​រ​ស្វាយ​ចន្ទី​ជាមួយនឹង​រថយន្ត​របស់​លោក ។ ទោះ​បីជា​បែបណា ​កាល​ពី​ព្រឹក​ថ្ងៃទី​១៣ កញ្ញា ​នៅ​ទី​តាំង​​ហាង​ផឹក​​ស៊ី​មួយកន្លែង​យីហោ​ «ម្លប់​ដូង​ ​»​​ដែល​ស្ថិត​នៅ​ខាង​ត្បូង​កីឡដ្ឋាន​ជិត​​វិមាន​សព​ក្នុងភូមិ​ទេស​អន្លង់ ​សង្កាត់​​បឹង​កន្សែង ​ក្រុង​បាន​លុង ​គឺជាទីតាំង​ជាប់​សង្ស័យ​ក្នុងសំណុំ​រឿង​សម្លាប់​អ្នក​កាសែត​នេះ ​។ ​ក្រុម​​​​សមត្ថកិច្ច​​​ចម្រុះ​​ដឹក​នាំ​ដោយ​ព្រះ​រាជ​អាជ្ញា​រង​ ​លោក​ជា សុភ័ក្ត្រ ​បាន​អនុវត្ត​ដីកា​ឆែក​ឆេរ​ ​មួយ​នៅ​ក្នុង​បរិវេណ​ហាងម្លប់់​ដូងនោះ ​។​ ​ការ​ឆែកឆេរ​បាន​ផ្តល់ជា​ពន្លឺ​សម្រាប់​ការ​ឈាន​នៅ វែក​មុខ​ក្រុមជន​ដៃដល់​ក្នុង​ឃាតកម្ម​ ​គួរ​ឱ្យ​ភ្ញាក់​ផ្អើលនេះហើយ​​ ​។

ទាក់​ទិន​​​នឹង​ករណី​​ចុះ​ឆែក​ឆេរ​​លំនៅ​​​ឋាន​​​ជា​ទី​តាំង​​​​ហាង​ផឹក​ស៊ី​​នេះ ​​​​ប្រភព​​​ព័ត៌​មាន​​បាន​ឱ្យ​​​​​​ដឹងថា នៅ​ពេល​​​សមត្ថកិច្ច​ចុះ​ទៅ​ដល់​​​គេ​សង្កេត​ឃើញ​​​សម្ភារ​​​របស់​របរ​​ និង​អីវ៉ាន់​​​មួយ​ចំនួន​ត្រូវ​បាន​​​​វេច​ខ្ចប់​​​ហាក់​ដូចជា​​ ​ត្រៀម​លក្ខណៈ​​ចាក​ចេញ​​ពី​​​ទី​នោះ​​​ ។ ​​​ក្រៅ​​​ពី​​​​របស់​របរ​​​​​​ត្រូវ​បាន​​​វេច​ខ្ចប់​​​ ​ក៏​គេ​ឃើញ​​​​​យុវជន​​​ជំទង់​អាយុ​​​​១៦​​ទៅ​១៧​ឆ្នាំ​​​២នាក់​​នៅ​ចាំ​​ទីតាំង​នោះ ។ យុវ​ជន​​​ទាំង​​​២នាក់​នេះ​​បាន​ប្រាប់​ថា ​សមា​ជិក​​​នៅក្នុង​ហាង​​​​បាន​យក​​របស់​របរ​ផ្ទាល់​ខ្លួន​​​មួយ​ចំនួន​​​​ចាក​ចេញ​​មុន​នេះ​​២ម៉ោង​​មក​ហើយ​ តាមរយៈ​​រថយន្ត​កាមរី​​បាឡែន​​​ ឯ​ពួក​ខ្លួន​​​​ត្រូវ​គេ​​​​ឱ្យ​មក​ចាំ​នៅ​​ព្រឹក​នេះ​ប៉ុណ្ណោះ ។

មន្ត្រី​​ប៉ូលិស​​​ឱ្យដឹងថា ​​​​​លំនៅ​​ឋាន​​និង​​ធ្វើ​ជា​​ហាង​​​ផឹក​ស៊ី​នេះ​ ​គឺ​​​​​​ម្ចាស់​​​​​បាន​ជួល​​​បន្ត​ឱ្យ​​​ឈ្មោះ​អ៊ាន​ ប៊ុន​ហេង​ ហៅ​អេង ​ដែល​ជា​មន្ត្រី​​​​កង​រាជ​អាវុធ​​​ហត្ថ​​​ខេត្ត​ ។ មន្ត្រី​​សមត្ថកិច្ច​​​​ឱ្យ​ដឹង​ថា ឈ្មោះ​អេង ​ ​បាន​ជួល​​​ទីតាំង​​​​​នេះ​​​បើក​ហាង​​​​ និង​ផ្ទះ​​ស្នាក់​នៅ​​​​​​ ។ សមត្ថកិច្ច​​​​​​បាន​​ហៅ​ម្ចាស់​ហាង​​​នេះ​​គឺ​ប្រពន្ធ​​របស់​ឈ្មោះ​​​អេង ​​មក​ស្តាប់​​ដីកា​​​ឆែក​ឆេរ​​​លំនៅ​ឋាន​​ ហើយ​ក៏​​​​បាន​ធ្វើការ​​​ឆែក​​ឆេរ​រក​វត្ថុ​​​តាង​​ ប៉ុន្តែ​​ពុំ​ឃើញ​អ្វី​​​​ក្រៅ​របស់​របរ​​​​​មួយ​ចំនួន​ដែល​​ត្រូវ​​​​វេច​​ខ្ចប់​​​រួច​​​នោះ​ទេ​ តែ​​បាន​ឃើញ​កម្រាល​​​ពួក​​​មួយ​ផ្ទាំង​​​​ត្រាំ​ទឹក​​​ចាន​ដែក​​​មាន​ធុំ​ក្លិន​​​ស្អុយ​​អសោចិ៍​​​គួរ​ឱ្យ​ចាប់​អារម្មណ៍​​ ប៉ុន្តែ​​​ពុំ​មាន​​ស្នាម​ប្រឡាក់​​ឈាម​​​នោះ​ទេ ហើយ​សមត្ថកិច្ច​​​ក៏​មិន​​អាច​ដាក់​ការ​​សង្ស័យ​បាន​​ ព្រោះ​រយៈ​ពេល​​​ច្រើន​ថ្ងៃ​មក​ហើយ​​​ ​ដែល​​អ្វី​​នៅក្នុង​ផ្ទះ​​​​​ និង​នៅ​ជុំ​វិញ​​​​ត្រូវ​បាន​​​រៀប​រយ​ ។ ម្យ៉ាង​​វិញ​ទៀត​​​​ ប៉ុន្មាន​​​ថ្ងៃនោះ​មេឃ​ភ្លៀង​​ជោក​ជាំ​​ខ្លាំង​​​ស្ទើរ​រាល់​ថ្ងៃ​​​ធ្វើឱ្យ​រលុ​បស្លាក​ស្នាម​​​ផង​ដែរ​ ។

​ប៉ុន្តែ​ទោះ​ជាយ៉ាងនេះ​ក្តី​​ សមត្ថកិច្ច​​បាន​បង្ហើប​ថា​​ ថ្វី​បើ​រុក​រក​មិន​ឃើញ​​ តែ​សមត្ថកិច្ច​បាន​​រក​ឃើញ​ស្បែក​​​ជើង​មួយ​គូ​ជា​របស់​ជន​រងគ្រោះ​នៅក្រៅ​របង​ ​កាលពី​ថ្ងៃទី​១២ កញ្ញា ​​មុន​ពេល​ចុះ​មក​ឆែក​​ឆេរ​ ​ដែល​នោះ​ជា​ពន្លឺ​រួច​ទៅ​ហើយ ​និង​​រក​ឃើញ​កូន​កាំបិត​ប្រឡាក់​ឈាម​មួយ​ផង​ដែរ ក្នុង​​ថ្ងៃ​​ឆែក​ឆេរ​នោះ ។

​ប្រភព​​ពី​មន្ត្រី​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​​​​ឱ្យ​ដឹង​ថា សមត្ថកិច្ច ​​បាន​ចេញ​ដីកា​កោះ​ហៅ​មនុស្ស​ជា​ច្រើន​នាក់​មក​សាកសួរ​​នៅ​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ ​នៅព្រឹក​​​ថ្ងៃទី​១៣ កញ្ញា ​ដែល​​សុទ្ធ ​សឹង ជា​មន្ត្រី​កង​រា​ជ​អាវុធ​ហត្ថ រួមទាំង​​ឈ្មោះ​ អ៊ាន ​ប៊ុន​ហេង ហៅ​​​​ អេង ​ម្ចាស់​ហាង​ម្លប់​ដូង​ផង​ដែរ ប៉ុន្តែ​អ្នកដទៃ​ឱ្យវិល​ទៅ​ផ្ទះ​វិញ​ទុក​តែ​ឈ្មោះ អេង និងប្រពន្ធ​ ។

ក្នុង​ការ​ឃាត់​ខ្លួន​​​ឈ្មោះ​ខាង​លើ​នេះ​ ទោះ​បី​មន្ត្រី​​នានា​​មិន​បាន​ផ្តល់​ព័ត៌មាន​​​​លម្អិត​បែប​ណា​ក្តី ក៏​គេ​បាន​ដឹង​ថា ការឈាន​​ដល់​ដំណាក់​កាល​ដាក់​ការ​សង្ស័យ​​នេះ ​ដោយ​សារ​តែ​ទូរស័ព្ទ​ ហៅ​​ហង្ស ​សេរីឧត្តម​​ កាលពី​យប់នោះ​គឺ​ជា​លេខ​ទូរស័ព្ទ​របស់​ជន​សង្ស័យ​ឈ្មោះ​អេង​នេះ​​ ។​

ឃាតកម្ម​​លើ​អ្នក​កាសែត​ ហង្ស សេរី​ឧត្តម ​កាលពី​យប់​ថ្ងៃទី​៩ កញ្ញា ​និង​រហូត​ដល់​ថ្ងៃទី​​១១ កញ្ញា ​​បង្ហាញ​ថា​​ ​សមត្ថកិច្ច​ពិត​ជា​បាន​ខិត​ខំ​​ប្រឹង​ប្រែង​យ៉ាង​សកម្ម និង​កំពុង​ឈានទៅ​​​វែក​មុខ​ឃាត​ករ​​​​ពិត​ប្រាកដ​​ ប៉ុន្តែ​​​សមត្ថកិច្ច​ពុំទាន់​​ ​ទម្លាយ​​ឱ្យ​ដឹង​នៅ​ឡើយទេ គឺ​រង់​ចាំ​ប្រមូល​​​ភស្តុ​តាង​​​​ និង​ចាប់​ខ្លួន​​​ជន​ដៃ​ដល់​​និង​មេ​ខ្លោង ​បាន​សិន​ ព្រោះ​ឃាតករ​អាច​មាន​គ្នា​ច្រើន​នាក់ ។​

​លោក រិន​ រតនៈ និពន្ធ​នាយក​អ្នក​កាសែត​វរ​ជន​ខ្មែរ​បាន​ប្រាប់ទី​ភ្នាក់​ងារ​​​AFP ថា ​សហការី​រ​បស់​លោក​នេះ​បាន​សរសេរ​អត្ថបទ​ច្រើន​​អំពី​ការ​កាប់​ព្រៃ​ឈើ​ប្រណីត​ខុស​ច្បាប់​ដែល​ទាក់​ទិន​ដល់​ក្រុម​មន្ត្រី​ប្រដាប់អាវុធ​ខ្លះ​នៅ​ក្នុង​ខេត្ត​រតន​គិរី ។​

​គួរ​រំលឹក​​ថា ​​​​មុន​ពេល​សមត្ថ​កិច្ច​​​រក​ឃើញ​​​សព​ គឺ​​មាន​អ្នក​ភូមិ​​ជន​ជាតិ​​​ភាគ​តិច​​​ក្នុង​ភូមិ​ធួយ​អំពិល​ បាន​ផ្តល់​​ដំណឹង​​​ដល់​ក្រុម​​​អ្នក​កាសែត​​​ និង​សមត្ថ​កិច្ច​​​​ថា បាន​​ឃើញ​រថយន្ត​​​កាមរី​​​មួយ​គ្រឿង​​​​ចត​ចោល​​នៅ​ក្នុង​​ចម្ការ​ស្វាយ​​ចន្ទី​​ ហើយ​ក្រុមអ្នក​​តាម​រក​​​ក៏​បាន​​​ទៅកាន់​ទី​នោះ​​ទើប​ស្គាល់​ថា ជា​រថ​យន្ត​​របស់លោក​​ ហង្ស​ សេរី​ឧត្តម​​ ជាអ្នក​កា​សែត​​​​ដែល​បាត់​ខ្លួន​​នោះ​មែន​ ហើយ​ក៏​រាយ​ការណ៍​​ដល់​សមត្ថកិច្ច​ ។ ​ការ​​​ពិនិត្យ​​រថយន្ត​​បាន​​ប្រឈម​នឹង​​​ក្លិន​ស្អុយ​​​អសោចិ៍​បាន​​​​​ជះ​ចេញ​ពីក្នុងរថយន្ត​​ ពិសេស​​​នៅឃ្លុប​គូទ​រថយន្ត​​​​មាន​ស្រក់​ទឹក​​ និង​រុយ​រោម​ឡើង​ខ្មៅ​ ហើយ​​ការ​​​គាស់​ទ្វារ​​រថយន្ត​​​ត្រូវ​បាន​ប្រើ​​រយៈ​ពេល​​​យ៉ាង​យូរ​ទើប​​បើក​សោ​បាន​ ។ ​

បន្ទាប់​ពី​​​បើក​​សោ​រថយន្ត​​បាន​ ទើប​ពិនិត្យ​​ឃើញ​​​សព​មាន​ស្ថាន​ភាព​រលួយ​​ក្នុង​គូទ​រថយន្ត​ ដោយ​សាក​សព​​​​​ត្រូវក្រុម​​ឃាតករ​​​ដាក់​ឱ្យ​ដេក​​ផ្កាប់​មុខ​ ។ មន្ត្រី​ប៉ូលិស​​​ជំនាញ​​​បច្ចេក​ទេស​​​​ដែល​​ធ្វើការ​​​ពិនិត្យ​​សព​​បាន​ដឹង​​ច្បាស់​ថា ​គឺជា​​​សព​លោក​ហង្ស​ សេរី​ឧត្តម​​ ​ជន​ជាតិ​​ខ្មែរ​ អាយុ​​​ប្រហែល​៤៥​ឆ្នាំ ស្នាក់​នៅ​​ភូមិ​​១ សង្កាត់​​ឡាបាន​សៀក​ ក្រុង​​បាន​លុង​ ជា​ភ្នាក់​ងារ​​​កាសែត​វរជន​ខ្មែរ​ ត្រូវ​​​បាន​ឃាតករ​​​សម្លាប់​​​ញាត់​ក្នុង​គូទ​រថ​យន្ត​​​របស់​ខ្លួន​ម៉ាក​​កាមរី​​​ស៊េរី​​៩៦ ពណ៌​ស្លែ​ចាស់​ ចង្កូត​​ឆ្វេងពាក់​ស្លាក​លេខ​ភ្នំពេញ​2A-5905 ​។ ជន​រង​គ្រោះ​ត្រូវ​ជន​ដៃ​​ដល់​​កាប់​​ដោយ​កាំ​បិត​​ និង​ពូថៅ​ តែ​​ពុំ​មាន​​ការ​បាញ់​​នឹង​​កាំ​​ភ្លើង​ទេ គឺ​កាប់​​ចិញ្ច្រាំ​​លើ​ផ្ទៃ​​មុខ​ និង​ក្បាល​​សុស​​សាច់​មើល​​ស្ទើរ​ពុំ​ស្គាល់ ។ មន្ត្រី​ប៉ូលិស​​ផ្នែក​បច្ចេក​ទេស​​បាន​​សន្និដ្ឋាន​​ថា ពុំ​មែន​ជា​​ករណី​ប្លន់​​ទេ គឺ​ជា​រឿង​គំនុំ​​​ការ​ងារ និង​ការ​​រក​ស៊ី​​ ដោយ​របស់​​របរ​សម្ភារ ឧបករណ៍​​មាន​នៅ​ក្នុង​រថយន្ត​​​ទាំង​អស់ ។ ប៉ូលិស​​បាន​​សន្និដ្ឋាន​​ថា ក្រុម​​ឃាតករ​​អាច​មាន​​គ្នា​ច្រើន​​នាក់​ចាប់​ពី​​៤​នាក់​ឡើង​ទៅ ហើយ​ការ​សម្លាប់​​នេះ​​គឺ​​សម្លាប់​​នៅ​ក្នុង​ផ្ទះ​ដី​ឡូត៍​​ណា​មួយ​ដាច់​ពី​គេ​​ ឬ​នៅ​ក្នុង​បន្ទប់​​ស្ងាត់​​ ហើយ​​យក​​សព​​ដាក់​ក្នុង​​​គូទ​រថយន្ត​​បើក​​រថយន្ត​​មក​​​ប្លុង​ចោល​​ក្នុង​​​ចម្ការ​ស្វាយ​ចន្ទីនោះ​​ ។

ប្រពន្ធ​​របស់​ជន​រង​គ្រោះ​​អ្នកស្រី​​​ចន្ធី អាយុ​​២៨​ឆ្នាំ ដែល​មាន​ផ្ទៃ​ពោះ​​៧​ខែ​​បាន​​អង្គុយ​​យំ​​សោក​ក្បែរ​​កូន​​ប្រុស​​ម្នាក់​​ជា​កូន​​ប្រពន្ធ​មុន​​របស់​​ជន​រង​គ្រោះ​​​អាយុ​​ប្រហែល​​២២​ឆ្នាំ​​ផង​​ដែរ ។ ប្រពន្ធ​​ជន​រង​គ្រោះ​បាន​​ឱ្យ​ដឹង​ថា មុន​ពេល​​ប្តី​គាត់​​បាត់​ខ្លួន​​នៅ​​យប់​ថ្ងៃ​ទី​​៩ កញ្ញា ​​​បាន​ប្រាប់​ថា ទៅ​ជួប​​គេ​ដែល​បាន​ណាត់​​ជួប​ហៅ​តាម​ទូរ​ស័ព្ទ​​ ហើយ​​ប្រហែល​​មួយ​ម៉ោង​​ក្រោយ​​​មក​​គាត់​ជា​ប្រពន្ធ​​បាន​​ទូរ​ស័ព្ទ​​​ទៅ​សួរ​​ តែ​មិន​​លើក​​ ។ លុះ​ទូរ​ស័ព្ទ​​ជា​លើក​​​ទី​ពីរ​​ចូល​ហើយ ចុច​ទទួល​តែ​មិន​​ឮ​និយាយ​​តប​​ទេ បែរ​ជា​​ឮ​សំឡេង​គំហក​​ខ្លាំង​ៗ​​ ហើយ​​ក៏​ដាច់​​ធ្វើ​​ឱ្យ​​មាន​​ការ​សង្ស័យ​​ ​ប៉ុន្តែ​ពុំ​បាន​ប្តឹង​សមត្ថ​កិច្ច​​ភ្លាមៗ​​ទេ និង​តាម​រក​សួរ​មិត្ត​​ភក្តិ​​ប្តី​​គាត់​នៅ​ថ្ងៃ​​បន្ទាប់​​ តែ​ពុំ​មាន​​ទទួល​​ដំណឹង​​រហូត​​បី​ថ្ងៃ​​ទើប​ប្តឹង​​ប៉ូលិស​​ហើយ​ក៏​ឈាន​ដល់​​ប្រទះ​ឃើញ​​​សព​​ ។

ក្លិប​អ្នក​កាសែត​កម្ពុជា​អត្ថា​ធិប្បាយ​ថា​ ​នេះ​គឺ​ជា​ការ​គំរាម​កំ​​ហែង​ធ្ងន់​ធ្ងរ​ដល់​ស្មារតីអ្នក​សារព័ត៌​មាន​ ដែល​កំពុង​បំពេញ​បេស​កកម្ម​តាម​វិជ្ជា​ជីវៈ​ហើយ​ថា នេះ​ក៏​ជា​​ចេតនា​រារាំង​ និង​បន្ទច់បង្អាក់​ដំណើរ​ការ​នៃ​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​សារ​ព័ត៌​មាន​ ការ​បញ្ចេញ​មតិ​និង​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅកម្ពុជា​ផង​ដែរ ។​ ក្លិប​អ្នក​កាសែត​កម្ពុជា បា​ន​ថ្កោល​ទោស​ឃាត​ករ​ដែល​សម្លាប់​លោក ហង្ស សេរី​ឧត្តម និង​អំពាវ​នាវ​ដល់​អាជ្ញា​ធរ​ខេត្ត​រតនគិរី​ និង​ខេត្ត​កំពត​​ឱ្យ​ស្រាវ​ជ្រាវ​រក​ជន​ល្មើស​ទាំង​ពីរ​ករណី ដើម្បី​នាំ​យក​ពួកគេ​មក​ផ្តន្ទា​ទោស ។

ការជួញ​ដូរ​ឈើ​ប្រណីត បើ​ទោះ​វា​ជា​បទ​ល្មើស​ឧក្រិដ្ឋ​ក៏​ដោយ ក៏​​សកម្ម​ភាព​ជួញ​ដូរ​នេះ​កំពុង​កើត​មាន​យ៉ាង​គគ្រឹកគគ្រេងពេញ​ផ្ទៃ​ប្រទេស ។​ រាល់​ថ្ងៃ​សារ​ព័ត៌​មាន​​បាន​ចេញ​ផ្សាយ​ករណី​បង្រ្កាប​ការ​ជួញ​ដូរ​ឈើ​ប្រណីត​ ដែល​ជន​ល្មើស​បាន​ប្រើ​ប្រាស់​មធ្យោ​បាយ​ផ្សេងៗ​ជា​ច្រើន​មិន​គួរ​ឱ្យ​ជឿ ដើម្បីលាក់​បាំង​ពី​ភ្នែក​សមត្ថកិច្ច ៕