ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​​​ភាគ​តិច​តស៊ូ​ចូល​ព្រៃ​​​ដង​​ជ័រ​​​ទឹក​ជា​របរ​​​មួយ​ផ្គត់​ផ្គង់​​​ជីវ​ភាព​​​ដ៏​សំខាន់​

12 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ ព្រៃ​ឈើ​​​ដែល​លាត​សន្ធឹង​​​ប្រមាណ​​​៨០​%​​​​លើ​ទឹក​ដី​​ខេត្ត​មណ្ឌល​គិរី​​​គឺ​ជា​​​ប្រភព​ចំណូល​​​សេដ្ឋកិច្ច​​​គ្រួសារ​​របស់​ជន​ជាតិ​ភាគ​តិច​ តាមរយៈ​​ការ​ប្រមូល​ផល​អនុ​ផល​​​ព្រៃ​​​ឈើ​​​​ ។ ​របរ​ដែល​​​ជន​ជាតិ​​​ភាគ​តិច​​អាច​រកក​ម្រៃ​​​មក​ផ្គត់​ផ្គង់​មាន​ដូច​ជា​ ​បោច​ផ្តៅ បោច​វល្លិ​ បរ​បា.ញ់​​សត្វ​ ​បេះ​ផ្លែ​ឈើ​ព្រៃ ​​​​ដង​ជ័រ​ទឹក​ និង​រើស​ជ័រ​​នៅក្នុង​ព្រៃ​យក​ទៅ​លក់​ជាដើម​ ។

ខេត្ត​មណ្ឌល​គិរី​ ៖ ព្រៃ​ឈើ​​​ដែល​លាត​សន្ធឹង​​​ប្រមាណ​​​៨០​%​​​​លើ​ទឹក​ដី​​ខេត្ត​មណ្ឌល​គិរី​​​គឺ​ជា​​​ប្រភព​ចំណូល​​​សេដ្ឋកិច្ច​​​គ្រួសារ​​របស់​ជន​ជាតិ​ភាគ​តិច​ តាមរយៈ​​ការ​ប្រមូល​ផល​អនុ​ផល​​​ព្រៃ​​​ឈើ​​​​ ។ ​របរ​ដែល​​​ជន​ជាតិ​​​ភាគ​តិច​​អាច​រកក​ម្រៃ​​​មក​ផ្គត់​ផ្គង់​មាន​ដូច​ជា​ ​បោច​ផ្តៅ បោច​វល្លិ​ បរ​បាញ់​​សត្វ​ ​បេះ​ផ្លែ​ឈើ​ព្រៃ ​​​​ដង​ជ័រ​ទឹក​ និង​រើស​ជ័រ​​នៅក្នុង​ព្រៃ​យក​ទៅ​លក់​ជាដើម​ ។

បើ​គ្រួសារ​​​​ណា​មាន​​​ដី​ច្រើន​​​គេ​អាច​ដាំ​ស្រូវ​​​​ ដាំ​​​​​ដំណាំ​ផ្សេង​ៗ​​ និង​ចិញ្ចឹម​សត្វ​​ សម្រាប់​​គ្រួសារ​​​ហូប​​​​បាន​គ្រប់​គ្រាន់​​​ពុំ​សូវ​ខ្វាយ​ខ្វល់​​​ទេ​ តែ​ចំពោះ​​​ជន​ជាតិ​​​ភាគ​តិច​​​​មួយចំនួន​​ដែល​មាន​​កូន​ច្រើន​​​ តែ​មិនមាន​ដី​​ធ្លី​ច្រើន​​ដូច​គេ​ តែង​តែ​ឆ្លៀត​​ពេល​ទំនេរ​​​ពីការងារ​​ស្រែចម្ការ​​​​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​រក​ចំណូល​បន្ថែម​ ។

បើ​តាម​ការ​​ឱ្យដឹង​ពី​ជនជាតិ​​ភាគ​តិច​​​ថា ​របរ​ដង​ជ័រ​ទឹក​​​​គឺ​ពួកគាត់​​​ធ្វើ​តៗគ្នា​​​​តាំង​ពី​​ជំនាន់​​​ចាស់​បុរាណ​​មក​ម៉្លេះ​ ។ របរ​នេះ​​ជួយ​​ឱ្យ​ជីវ​ភាព​គ្រួសារ​​​របស់​ពួកគាត់​​​​​​​បា​ន​ធូរ​ស្រាល​មួយ​កម្រិត​​​ ព្រោះ​បើ​​​​ពឹង​ទៅ​លើ​របរ​ធ្វើ​ស្រែ​ចម្ការ​​មួយមុខ​មិនអាច​ហូប​​គ្រប់​ទេ មានតែ​​ស៊ូទ្រាំ​​ចូល​ព្រៃ​ដែល​សម្បូរ​សត្វ​​ទាក​ ហើយ​​ត្រូវ​វា​ខាំ​​ស្ទើរ​​សុស​សាច់​ និង​ពេល​​​ខ្លះ​ត្រូវ​​​​កើត​ជំងឺ​គ្រុន​​ចាញ់​ដោយសារ​​មូស​ខាំ​​​​ច្រើនពេក​​ ។ ក្រៅ​ពី​របរ​នៅ​ក្នុង​ព្រៃ​​​ទាំង​នេះ​ពួក​គាត់​​​​​ពុំ​ដឹង​​ទៅរកស៊ី​​​អ្វី​ផ្សេង​​​ឡើយ​ ព្រោះ​ពួកគាត់​​​ខ្វះខាត​​​ដើម​ទុន​ និង​រៀន​សូត្រ​​​ក៏​ពុំ​បាន​​​ជ្រៅ​ជ្រះ​​ ។ ដូច្នេះ​​​​របរ​ដង​ជ័រ​ទឹក​​ជួយ​ឱ្យ​ពួកគាត់​​​​អាច​មាន​លទ្ធ​ភាព​​​ចិញ្ចឹម​គ្រួសារ​បាន​ដូចគេ​​ឯង​ ។

ជន​ជាតិ​​ភាគ​តិច​​​​រៀប​រាប់​​​ឱ្យ​អ្នក​​​យក​ព័ត៌មាន​​​​​ដឹងថា ​មិន​ថា​រដូវ​​ប្រាំង​​ ឬ​រដូវ​វស្សា​​​ឡើយ​ ពួក​គាត់​​តែង​​តែ​នាំ​គ្នា​ចូល​ព្រៃ ដើម្បី​រក​ដង​ជ័រ​ទឹក​​​​យក​ទៅ​លក់​​ឱ្យឈ្មួញ​​​ដើម្បី​បាន​​​​ប្រាក់​ផ្គត់​ផ្គង់​​​គ្រួសារ​ ។ ការ​ចូល​ទៅ​រក​ដង​ជ័រ​​​ទឹក​នេះ​​មិន​ទៀង​​ទាត់​​ទេ ជួន​កាល​​​​រយៈ​ពេល​​១០​ថ្ងៃ​​ ឬ​១៥​ថ្ងៃ​​ក៏​មាន​ ។ ក្នុង​​ម្នាក់​ប្រើ​ពេល​​ពី​២​ទៅ​៣​ថ្ងៃ​​ទើ​ប​អាច​​​​​​​ដង​ជ័រទឹក​បាន​មួយ​​ប៊ីដុង​ ​៣០​លីត្រ​ ។ នៅពេល​​​ពួក​គាត់​​​​ប្រមូល​​ជ័រ​ទឹក​​​បាន​ច្រើន​ហើយ​ ​ក៏​នាំ​គ្នា​​​ស្ពាយ​​ប៊ីដុង​ជ័រ​ទឹក​​​ចេញ​មក​ពី​ក្នុង​​​ព្រៃ​ដាក់​តម្រៀប​​គ្នា​តាម​ផ្លូវ​​​ជាតិរង់​ចាំ​​​ឈ្មួញ​ទៅ​ទិញ ។ ចំពោះ​​​តម្លៃ​​របស់​ជ័រ​ទឹក​​វា​អាស្រ័យ​​​តាម​​ជ័រ​​​ល្អ​ ឬ​​មិន​ល្អ​ដោយ​មាន​ចូល​ទឹក​ច្រើន​ គឺ​តម្លៃ​​​ចាប់​ពី​៣០០០​​រៀល​ឡើង​ទៅ​ក្នុង​​១គីឡូក្រាម​ ។

ជន​ជាតិ​​ភាគ​តិច​​​សម្តែង​ការ​ព្រួយ​បារម្ភ​​​យ៉ាង​ខ្លាំង​ចំពោះ​​ការ​ហិន​ហោច​របស់​ដើម​​ជ័រ​​​ទឹក​ព្រោះ​សព្វថ្ងៃ​​កំពុង​រង​ការ​​​កាប់​បំផ្លាញ​​​យ៉ាង​​រង្គាល​​ពី​​​ជន​ខិល​ខូច​​​មួយ​ចំនួន​នៅក្នុង​តំបន់​​​ផ្សេង​ៗ​រហូត​ដល់​​ព្រៃការពារ​​​សហគមន៍​​ ៕