ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​​ផែនការ​​ផ្សព្វផ្សាយ​​​​ស្តី​ពី​ច្បាប់​​​ចរាចរណ៍​ផ្លូវ​​គោក​

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ មាន​កិច្ច​ប្រជុំ​ផែនការ​​ផ្សព្វ​ផ្សាយ​​​ និង​រឹត​បន្តឹង​​​​ស្តី​​ពី​ច្បាប់​ចរាចរណ៍​​ផ្លូវ​គោក​មួយ​​​​នៅ​ការិយាល័យ​​​​ចរាចរណ៍​​ផ្លូវ​គោក​ ក្នុង​បរិវេណ​​​​ស្នង​ការ​​​​ដ្ឋាន​នគរ​បាល​ខេត្ត​ ក្រោម​វត្ត​មាន​លោកទូច​ សាវន នាយ​ការិយាល័យ​​​ចរាចរណ៍​ផ្លូវ​គោក​ និង​​មាន​ការ​​ចូល​រួម​​ពីមន្ត្រី​​​នគរ​បាល​ចរាចរ​ផ្លូវ​គោក​​​​ជាង​​២០​រូប កាល​ពី​ព្រឹក​​​ថ្ងៃ​​ទី​​​១២​ កញ្ញា​ ។
លោក​ទូច​ សាវន ​នាយការិយាល័យ​​​ចរាចរណ៍​​ផ្លូវ​គោក​បាន​ឱ្យដឹងថា ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ជា​យ​ថា​ហេតុ​គណៈ​​បញ្ជាការ​បាន​ត្រួត​ពិនិត្យ​ និង

ខេត្ត​ប៉ៃលិន​ ៖ មាន​កិច្ច​ប្រជុំ​ផែនការ​​ផ្សព្វ​ផ្សាយ​​​ និង​រឹត​បន្តឹង​​​​ស្តី​​ពី​ច្បាប់​ចរាចរណ៍​​ផ្លូវ​គោក​មួយ​​​​នៅ​ការិយាល័យ​​​​ចរាចរណ៍​​ផ្លូវ​គោក​ ក្នុង​បរិវេណ​​​​ស្នង​ការ​​​​ដ្ឋាន​នគរ​បាល​ខេត្ត​ ក្រោម​វត្ត​មាន​លោកទូច​ សាវន នាយ​ការិយាល័យ​​​ចរាចរណ៍​ផ្លូវ​គោក​ និង​​មាន​ការ​​ចូល​រួម​​ពីមន្ត្រី​​​នគរ​បាល​ចរាចរ​ផ្លូវ​គោក​​​​ជាង​​២០​រូប កាល​ពី​ព្រឹក​​​ថ្ងៃ​​ទី​​​១២​ កញ្ញា​ ។
លោក​ទូច​ សាវន ​នាយការិយាល័យ​​​ចរាចរណ៍​​ផ្លូវ​គោក​បាន​ឱ្យដឹងថា ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ជា​យ​ថា​ហេតុ​គណៈ​​បញ្ជាការ​បាន​ត្រួត​ពិនិត្យ​ និង​ចុះ​អនុវត្ត​​លើ​ច្បាប់​ចរាចរណ៍​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ។ លោក​នាយ​ការិយាល័យ​បាន​បន្ត​ថា កិច្ច​​​​​​ប្រជុំ​នេះ​ដើម្បី​​​រៀប​ចំ​ក្រុម​​​នគរ​បាល​​​ឱ្យ​មាន​វិន័យ​​និង​មាន​របៀប​រៀប​រយ​ ព្រម​ទាំង​​​រឹត​​​បន្តឹង​​​​​​ស្តី​ពី​ច្បាប់​ចរាចរណ៍​​ផ្លូវ​គោក​​​ដែល​មាន​៤ចំណុច​​ ៖

១-​ត្រួត​ពិនិត្យ​​​ទៅ​លើ​អ្នកបើក​បរ​គ្មា​​ន​ប័ណ្ណ​​​​ ឬ​ប័ណ្ណ​​​​​បើក​បរ​ហួស​​សុពល​ភាព​, ត្រួត​ពិនិត្យ​​​​ការ​បើក​បរ​​​​​លើស​ល្បឿន​កំណត់​, បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង​, ចាប់​ឃាត់​​រថយន្ត​ដឹក​ជញ្ជូន​​ទំនិញ​​​សំពីង​សំពោង​ និង​បើក​បរ​ល្មើស​ផ្សេង​​ទៀត​ ។

២-​​យាន​យន្ត​​​ ដែល​សមត្ថកិច្ច​​​ចាប់​មក​ ត្រូវ​ផាក​ពិន័យ​តាម​ប​ទ​ល្មើស​ជាក់​ស្តែង​ និង​ត្រួត​ពិនិត្យ​​​យាន​យន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេក​ទេស​ដូច​ការ​តទ្រុង​ តដំបូល តសាក់ស៊ី​ ជាដើម ។

៣­-​​​​លុប​បំបាត់​​​ការ​ច​ត​យាន​​​​យន្ត​គ្មាន​សណ្តាប់​ធ្នាប់​ ការ​តាំង​លក់​ដូរ​​​លើ​ចិញ្ចើម​​​ផ្លូវ​​ដោយ​គ្មាន​​​​​ការ​​អនុញ្ញាត​ ។

៤-​​ពង្រឹង​ច្បាប់​​ ដោយ​លើក​កម្ពស់​​​ការ​យល់​ដឹ​ង​​ច្បាប់ និង​វិន័យ​​​សីលធម៌​​​​ដល់​មន្ត្រី​​​អនុវត្ត​​​ច្បាប់​ ។

លោក​ទូច សាវន ​បាន​បញ្ជាក់​ថា ​ករណី​រថយន្ត​​ដឹក​សំពីង​សំពោង​​​រាល់​ថ្ងៃ​​ដែល​បើក​ឆ្លង​កាត់​​​​ខេត្ត​ប៉ៃលិន​ ខាងសមត្ថកិច្ច​បាន​​​ចាប់​ឃាត់​​និង​ផាក​ពិន័យ​​​ជា​រៀង​រាល់​ថ្ងៃ​ តែ​រថយន្ត​​​ទាំង​នេះ​​​នៅតែ​​មិន​រាង​ចាល​​ដូច្នេះ​ចាប់​ពី​​​ពេល​នេះ​​​ទៅ​ត្រូវ​​រឹត​​បន្តឹង​​អនុវត្ត​​តាម​ច្បាប់​​ជា​ធរមាន ៕