ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​​​អនា​ថា​​​ម្នាក់​ខ្យល់​គ​រស្លា.ប់​​​នៅចិញ្ចើ​ម​​​ផ្លូវ​ខា​ង​​ត្បូង​​ផ្សារ​​នាគមាស

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្រ្តីអនាថាម្នាក់​មាន​អាយុ​ប្រមាណ៦០ឆ្នាំ ត្រូវ​​ខ្យល់​គរ​ស្លា.ប់​នៅ​ចិញ្ចើម​​ផ្លូវ​ខា​ង​ត្បូង​ផ្សារ​នាគមាស ធ្វើឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលាម៉ោង៨និង៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១​២ កញ្ញា នៅ​តាមផ្លូវលេខ២៣៤ ក្នុងសង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួលគោក ។

រាជ​ធានី​ភ្នំពេញ​ ៖ ស្រ្តីអនាថាម្នាក់​មាន​អាយុ​ប្រមាណ៦០ឆ្នាំ ត្រូវ​​ខ្យល់​គរ​ស្លាប់​នៅ​ចិញ្ចើម​​ផ្លូវ​ខា​ង​ត្បូង​ផ្សារ​នាគមាស ធ្វើឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលាម៉ោង៨និង៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១​២ កញ្ញា នៅ​តាមផ្លូវលេខ២៣៤ ក្នុងសង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួលគោក ។

ស្រ្តីអនាថាដេកស្លាប់នោះមិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះទេ​ តែអ្នកនៅជិត​កន្លែង​កើត​ហេតុ​ហៅគាត់ថា យាយស្រាថ្នាំ ។ ជារៀង​រាល់​ថ្ងៃ​គាត់​ដើរសុំទានគេ ហើយពេល​បាន​ប្រាក់​តែង​តែ​ទិញស្រាថ្នាំ​ផឹក​ជារៀងរាល់ថ្ងៃ ទើបម្នាក់ៗ​នាំ​គ្នាហៅគាត់យាយស្រាថ្នាំទាំងអស់គ្នា មិន​បាន​​ដឹង​ថា គាត់មានឈ្មោះអ្វីទេ គ្រាន់​តែគាត់​ធ្លាប់​ប្រាប់​ថា មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ និង​មានកូនប្រុសម្នាក់មានប្រពន្ធទៅរស់នៅស្រុកស្អាង ខេត្តកណ្តាល ។

ចំពោះការស្លាប់នោះ ក៏គ្មាន​នរណា​ម្នាក់​ដឹង​ថា ​គាត់​ស្លាប់តាំងពីពេលណាមកដែរ រហូត​ដល់ម៉ោងខាងលើទើបប្រទះ​ឃើញ​គាត់​ដេក​ស្លាប់នៅ​​លើ​ចិញ្ចើមផ្លូវ ប៉ុនែ្តមិនដឹង​ថា ស្លាប់​ដោយ​សារមូលហេតុអ្វីទេ គ្រាន់តែដឹងថា ជា​រៀង​រាល់ថ្ងៃគាត់តែងតែផឹកស្រាជាប់ជាប្រចាំ ទើប​​សន្និ​ដ្ឋាន​ថា ​​ប្រហែល​​ជា​​ខ្យល់​​​គរ​ដួល​ស្លាប់​​ក៏ម​ិន​ដឹង ដោយសារ​មិន​មាន​អ្នកណាដឹង​ពី​មូល​ហេតុពិតប្រាកដ ។
បន្ទាប់ពីដឹងថាស្លាប់ហើយ បុរសអ្នកគ្រប់​គ្រង​ចំណតរថយន្តតាក់ស៊ី និងប្រធាន​សន្តិ​សុខ​សណ្តាប់ធ្នាប់ផ្សារនាគមាសបានចេញមុខរៀបចំ
ចាត់ចែងរករថយន្តដឹកសពយកទៅធ្វើបុណ្យ
តាមប្រពៃណីនៅវត្តទឹកថ្លា ។ ពេល​នោះ​អ្នក​ដែល​ទៅផ្សារ​ឃើញហេតុការណ៍នោះ​ បាន​នាំគ្នា​ចូល​បុណ្យ​គ្រប់គ្នា​ ហើយ​ប្រាក់​នោះ​ត្រូវ​អ្នក​ចាត់​ចែង​យកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយ​ឡែក​កូន​ប្រុស​របស់​គាត់​ត្រូវ​បាន​គេ​​ទាក់​ទង​តាម​លេខ​ទូរស័ព្ទប្រាប់ហើយដែរ ៕