ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ចរាចរខេត្ត​​ត្រួត​ពិនិត្យ​ល្បឿន​រថយន្ត​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ឱ្យ​នៅ​កម្រិត​ទាប នៅ​ព្រឹក​នៅ​​ថ្ងៃទី​១៣ កញ្ញា ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​​​លេខ​៥ ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ និ​ង​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​​ឫស្សី​​ក្រោក ស្រុក​មង្គល​បុរី ​កម្លាំង​នគរ​បាល​នៃ​​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​​សាធារណៈ​នៃ​អគ្គ​ស្នង​ការ​​​​ដ្ឋាន​​នគរ​បាល​ជាតិ បាន​សហការ​ជាមួយ​​កម្លាំង​នគរ​បាល​ការិយាល័យ​​​​​ចរាចរណ៍​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ចុះ​ធ្វើការ​​ត្រួតពិនិត្យ​​​​

ខេត្ត​បន្ទាយ​មានជ័យ ៖ ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ឱ្យ​នៅ​កម្រិត​ទាប នៅ​ព្រឹក​នៅ​​ថ្ងៃទី​១៣ កញ្ញា ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​​​លេខ​៥ ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ និ​ង​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​​ឫស្សី​​ក្រោក ស្រុក​មង្គល​បុរី ​កម្លាំង​នគរ​បាល​នៃ​​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​​សាធារណៈ​នៃ​អគ្គ​ស្នង​ការ​​​​ដ្ឋាន​​នគរ​បាល​ជាតិ បាន​សហការ​ជាមួយ​​កម្លាំង​នគរ​បាល​ការិយាល័យ​​​​​ចរាចរណ៍​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ចុះ​ធ្វើការ​​ត្រួតពិនិត្យ​​​​ល្បឿន​រថយន្ត​ដែល​បើក​​ហួស​ល្បឿន​កំណត់ និង​ធ្វើ​ការ​ផាក​ពិន័យ ។​​

​លោក​វរ​សេនីយ៍ទោ​ ឈឿម សុផុន ​នាយ​ការិយាល័យ​​​នគរ​​បាល​ចរាចរ​ជើង​គោក​​ខេត្ត​​​បាន​ឱ្យ​ដឹងថា ​ដោយ​អនុវត្ត​តាម​បទ​បញ្ជា​របស់​លោក​នាយ​ឧត្តម​សេនីយ៍​អគ្គ​ស្នង​ការ​​នគរ​បាល​ជាតិ​​ និង​ការ​ណែ​នាំ​​របស់​ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាព​​ខេត្ត ដោយ​​មាន​ការ​​ដឹក​នាំ​​​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តម​សេនីយ៍​ត្រី ខេង ស៊ុម ​​ស្នង​ការ​នគរ​បាល​​ខេត្ត​ ​​ កម្លាំង​នគរ​បាល​ជំនាញ​របស់​នាយក​ដ្ឋាន​​សណ្តាប់​ធ្នាប់​ នៃ​អគ្គ​ស្ន​ង​ការ​នគរបា​ល​ជាតិ​ ​​បាន​សហការ​​ជាមួយ​កម្លាំង​នគរ​បាល​ជំនាញ​ការិ​យាល័យ​ចរាចរណ៍​​ផ្លូវ​គោក ​នៃ​ក្រសួង​មហា​ផ្ទៃ ​​ចុះ​យុទ្ធ​នាការ​ត្រួត​ពិនិត្យ​​ល្បឿន​ចំពោះ​រថយន្ត​ល្មើស​​​មួយ​ចំនួន​ដែល​បើក​បរ​​លើស​ល្បឿន​​កំណត់​ឆ្លង​កាត់​ទី​ប្រជុំ​ជន​ ។ ជាមួយ​គ្នា​នេះ​ដែរ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​​​ល្បឿន​​រថយន្ត​នេះ​សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​រថយន្ត​ល្មើស​​សរុប​ចំនួន​​​២៩គ្រឿង ​ក្នុង​នោះ​រថយន្ត​ប្រភេទ​​ទេសចរណ៍​​ចំនួន​១៤​គ្រឿង ​​រថយន្ត​តាក់​ស៊ី​ចំនួន​​១១​គ្រឿង និង​រថយន្ត​ធុន​តូច​ចំនួន​៤គ្រឿង ផាក​ពិន័យ​ជាទឹក​​​ប្រាក់​សរុបបាន​​​ចំនួន​​២០​៨​ពាន់​រៀល​​ រួម​​ទាំង​បក​រថយន្ត​បិទស្កុត​ខ្មៅ​បាន​មួយ​ចំនួន​​ផង​ដែរ ។​​

លោក​នាយក​ារិយាល័យ​​ក៏បាន​បញ្ជាក់​ដែរ​ថា ​ក្នុង​រយៈ​ពេល​​៦ខែ ​ឆមាស​ទី​១ ឆ្នាំ​២០១២ ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​​កើត​មាន​១១៦លើក​ ​បើ​ប្រៀប​ធៀប​​រយៈ​ពេល​​៦​ខែ ​ឆមាស​ទី​១ ​ឆ្នាំ​២០១១ ​កើត​មាន​គ្រោះថ្នាក់​​ចរាចរណ៍​ចំនួន​២០៤​លើក​ គឺ​ថយ​ចុះ​៨៨​លើក​ ស្មើ​​៤៣​% មនុស្ស​ស្លាប់​របួស​ធ្ងន់ ស្រាល និង​យាន​​​តូច​ធំ​​​គ្រប់​ប្រភេទ​ក៏​មាន​​ការ​ថយ​ចុះ​ផង​ដែរ ។​ ចំពោះ​គ្រោះ​ថ្នាក់​នេះ ភាគ​ច្រើន​គឺ​បណ្តា​លមក​ពី​កត្តា​មនុស្ស​ជាពិសេស​​​ការ​បើក​​បរ​ហួស​ល្បឿន​កំណត់​​​ មាន៦៩% នៃ​អត្រា​គ្រោះ​ថ្នាក់​​សរុប ៕