ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លក់​ថ្នាំពេទ្យ​ចាប់ស្រ្តី​ម្នាក់​​ប្រគល់​​ឱ្យ​សមត្ថកិច្ច​ចោទពីបទ​លួច​ថ្នាំ​ពេទ្យ​នៅ​​កន្លែង​លក់​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ សមត្ថកិច្ច​បាន​​​ទទួល​និង​ឃាត់​ខ្លួន​​ស្ត្រី​ម្នាក់​ពី​ម្ចាស់​​ឱសថស្ថាន​ច័ន្ទរះ មានទី​តាំង​ស្ថិតនៅ​កែង​​ផ្លូវ​លេខ​១៧៣ និង​មហាវិថី​ព្រះ​សីហនុ​ ក្នុង​សង្កាត់​​អូឡាំពិក​ ខណ្ឌ​ចំការមន​ ​កាលពី​​វេលាម៉ោង​៦​និង​៣០​នាទីល្ងាចថ្ងៃទី​១១ កញ្ញា បន្ទាប់​ពីស្ត្រី​រូប​នេះ​​បាន​ធ្វើ​​សកម្ម​ភាព​លួច​ថ្នាំពេទ្យ​នៅ​ឱសថ​ស្ថានខាងលើ ហើយ​យក​ទៅ​លក់​នៅ​កន្លែង​ផ្សេងៗ​​ច្រើន​លើក​ច្រើន​សា​ណាស់​​មកហើយ តែទី​បំផុតក៏​ត្រូវ​អស់​លក្ខណ៍​ ។​

បើ​តាម​ប្រភព​ព័ត៌មាន​ពីសមត្ថកិច្ច​​​ឱ្យ​ដឹង​ថា ស្ត្រី​ដែលត្រូវ​ឃាត់​ខ្លួន​នេះឈ្មោះ​​សាំង​ ធីតា ​អាយុ​​​២៥​ឆ្នាំ ស្នាក់​នៅ​ក្នុងក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​ ចំណែក​​ឱសថ​ស្ថាន​យីហោ​​ច័ន្ទរះ មាន​​ម្ចាស់​ឈ្មោះអែវ សោភា ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​។

បើ​តាម​ប្រភព​ព័ត៌​មាន​ពី​ម្ចាស់​ឱសថ​ស្ថាន​​​ឱ្យ​ដឹ​ងថា មុន​ពេល​កើត​​ហេតុ​ស្ត្រី​ជា​ជន​សង្ស័យ​បាន​មក​ទិញ​ថ្នាំ​នៅ​ក្នុងឱសថ​ស្ថាន​របស់​គាត់ ហើយ​ខណៈ​​កំពុងគាត់​ឱន​យក​ថ្នាំ ​ស្ត្រី​ខាង​លើនេះក៏បាន​ប្រមូល​​​​ថ្នាំ​មួយ​ចំនួន​ដាក់​​ចូល​ទៅក្នុង​​កាបូប​យួរ​​​​​របស់​​គេ​​រួច​​ហុច​ប្រាក់​​ឱ្យ​ចំនួន​៥​ដុល្លារជាថ្លៃ​ថ្នាំ​ពេទ្យ​​ដែល​ខ្លួន​​​បាន​ទិញ​ ។ ប៉ុន្តែ​ដោយ​មាន​ការ​សង្ស័យព្រោះសង្កេតឃើញ​ថ្នាំ​​ពេទ្យ​​របស់គាត់ បាត់​អស់​​មួយ​ចំនួន ក៏​បាន​ឃាត់​ស្ត្រី​​សង្ស័យ​ខាង​លើ​​ដើម្បី​សួរ​នា​ំ​ ស្រាប់​តែ​ស្ត្រី​រូប​នេះ ​មាន​អាការ​ភ័យ​​តក់​ស្លុត​ទើប​​ឆែក​ក្នុង​កាបូប​​មើល​ឃើញ​សុទ្ធ​តែ​ថ្នាំ​ពេទ្យ​​ពេញ​កាបូប​យួរ​តែម្តង ។​ ដោយ​មាន​ភស្តុតាង​ជាក់​ស្តែង ​គាត់ក៏​បាន​ឃាត់​ខ្លួន​ស្ត្រី​សង្ស័យ​​​​​ខាង​លើនេះ​នាំទៅ​ប្រគល់​ឱ្យ​ប៉ូលិស​​ប៉ុស្តិ៍​អូឡាំពិក ដើម្បី​​សួរ​នាំ​បន្ត ។​

​ពេល​​មក​ដល់​​ប៉ុស្តិ៍​នគរ​បាល​ ស្ត្រី​សង្ស័យ​​​ប​ឆ្លើយ​សារ​ភាព​​ថា ខ្លួនពិតជា​បាន​ធ្វើ​​សកម្ម​ភាព​លួច​យក​ថ្នាំ​ពេទ្យ​​នៅឱ​សថស្ថាន​​យី​ហោ​ច័ន្ទ​រះ ​​ប្រាកដ​មែន ។ យោង​​ទៅ​តាម​ពាក្យ​បណ្តឹង​​របស់​​ម្ចាស់​ឱសថ​ស្ថាន​​ និង​ចម្លើយ​សារភាព​របស់​ស្ត្រី​សង្ស័យ​ខាង​លើ​នេះ សមត្ថកិច្ច​បាន​សម្រេច​បញ្ជូន​​ខ្លួន​ស្ត្រី​រូបនេះ ទៅ​កាន់​អធិការ​ដ្ឋាន​នគរ​បាល​​​ខណ្ឌ​ចំការ​មន ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​​កសាង​សំណុំ​រឿង​​បញ្ជូន​​ទៅ​សាលា​​ដំបូង​​​រាជ​ធានី តាម​ផ្លូវ​ច្បាប់ ។​ គួរ​បញ្ជាក់​​​ថា ថ្នាំពេទ្យ​​ដែលស្រ្តី​​​រូប​នេះលួច​យក​នោះ​មាន​តម្លៃ​សរុប​​​ជាង​២០០ដុល្លារ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ម្ចាស់​វិញ ៕