ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្ត​សញ្ញាណ​ស្ត្រី​ម្នាក់​ដែល​គេ​យក​សព​​មក​ប្លុង​ចោល​នៅ​ក្នុងគុម្ព​ស្មៅ​ភូមិ​​បឹង​ឈូក​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​​ម្នាក់​​ដែលត្រូវ​​ឃាត​ករ​មិន​ស្គាល់​​មុខ​​សម្លា.ប់​ដឹកសព​​យកមក​​ទម្លាក់​ចោល​នៅ​ក្នុង​​គុម្ព​​ស្មៅ​ចំណុច​ភូមិ​បឹង​ឈូក សង្កាត់​​និរោធ ខណ្ឌ​មាន​ជ័យ កាលពី​ថ្ងៃ​ទី​៩ កញ្ញា ២០១២ កន្លង​ទៅ ស្គាល់​​អត្ត​សញ្ញាណ​ហើយ​ ​កាល​ពី​ល្ងាច​ថ្ងៃទី​១២ កញ្ញា ២០១២ ​គឺ​​ស្ត្រី​រងគ្រោះ​ឈ្មោះ​ទិត្យ វណ្ណៈ ​អាយុ​៦០​ឆ្នាំ​ ស្នាក់​នៅ​​​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ ​ប៉ុន្តែ​មិន​​ទាន់​មាន​​ប្រភព​ណា​មួយ​​បញ្ជាក់ថា ​ស្ត្រី​ខាង​លើ​នេះ​ត្រូវ​ឃាតករ​សម្លា.ប់​​ដោយ​

រាជធានីភ្នំពេញ ៖ ស្ត្រី​​ម្នាក់​​ដែលត្រូវ​​ឃាត​ករ​មិន​ស្គាល់​​មុខ​​សម្លាប់​ដឹកសព​​យកមក​​ទម្លាក់​ចោល​នៅ​ក្នុង​​គុម្ព​​ស្មៅ​ចំណុច​ភូមិ​បឹង​ឈូក សង្កាត់​​និរោធ ខណ្ឌ​មាន​ជ័យ កាលពី​ថ្ងៃ​ទី​៩ កញ្ញា ២០១២ កន្លង​ទៅ ស្គាល់​​អត្ត​សញ្ញាណ​ហើយ​ ​កាល​ពី​ល្ងាច​ថ្ងៃទី​១២ កញ្ញា ២០១២ ​គឺ​​ស្ត្រី​រងគ្រោះ​ឈ្មោះ​ទិត្យ វណ្ណៈ ​អាយុ​៦០​ឆ្នាំ​ ស្នាក់​នៅ​​​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ ​ប៉ុន្តែ​មិន​​ទាន់​មាន​​ប្រភព​ណា​មួយ​​បញ្ជាក់ថា ​ស្ត្រី​ខាង​លើ​នេះ​ត្រូវ​ឃាតករ​សម្លាប់​​ដោយ​មូល​ហេតុអ្វី​ឡើយ ។

​តាម​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា ​ស្ត្រី​ខាងលើ​​ជា​អ្នក​រក​ស៊ី​​រាប់​លុយ​ និង​បញ្ចាំ​របស់​ទ្រព្យ​ផ្សេងៗ ។ ​តាម​ក្រុម​​គ្រួសារ​បាន​និយាយ​ថា ​ស្ត្រី​រងគ្រោះ​បាន​បាត់​ពីផ្ទះតាំង​ពី​ថ្ងៃទី​​៨ កញ្ញា ២០១២ ​មក​ម៉្លេះ ​ដោយ​ពុំ​ដឹង​ថា ​គាត់​ធ្វើ​ដំណើរ​ទៅ​​ណា​នោះ​ឡើយ លុះ​​មកដល់ថ្ងៃទី​​១២ កញ្ញា ​កូន​ចៅ​​បាន​​មើល​រូប​ថត​តាម​កាសែត​​ក៏​ឃើញ​រូប​ម្តាយ​របស់​ខ្លួន​ច្បាស់​ហើយ​ក៏មក​ទំនាក់​ទំនង​សួរនាំ​សមត្ថ​កិច្ច​ខណ្ឌ​មាន​ជ័យ រួច​ក៏​ដឹង​ថា ពិតជា​សព​ម្តាយ​​របស់​ខ្លួន​ពិតប្រាកដ​មែន ។ ប៉ុន្តែ​សព​ត្រូវបាន​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​​និរោធ និង​អាចារ្យ​​វត្ត​ឫស្សី​​ស្រស់​បូជា តាំង​ពី​ល្ងាច​​ថ្ងៃ​ទី​១០ កញ្ញា មក​ម៉្លេះ៕​