ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទប់​ទី២ មាស ប៉េង ​ជាប់ឃុំ​រឿង​ដីធ្លី​ ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព

12 ឆ្នាំ មុន

ខេត្ត​​កណ្តាល ៖ ប្រភពពីមន្រ្តីសាលាដំបូង​ខេត្តកណ្តាលបានឲ្យដឹងថា អតីត​ជំទប់ទី២ ឃុំបន្ទាយ​ដែក ស្រុកកៀនស្វាយ ខេត្ត​កណ្តាល​​មកពីគណ​បក្សសមរង្ស៊ី លោកមាស ប៉េង ត្រូវបានចៅក្រម​តុលាការខេត្ត​កណ្តាល លោកលឹម សុគន្ថា សម្រេចដោះ​លែង​ហើយកាលពីរសៀលថ្ងៃទី១២ កញ្ញា ២០១២ បន្ទាប់ពីចៅ​ក្រមដដែលនេះ បានចេញដីកា​ឃុំខ្លួនក្នុងពន្ធនាគារអស់ពេល៣ខែ ពីបទ

ខេត្ត​​កណ្តាល ៖ ប្រភពពីមន្រ្តីសាលាដំបូង​ខេត្តកណ្តាលបានឲ្យដឹងថា អតីត​ជំទប់ទី២ ឃុំបន្ទាយ​ដែក ស្រុកកៀនស្វាយ ខេត្ត​កណ្តាល​​មកពីគណ​បក្សសមរង្ស៊ី លោកមាស ប៉េង ត្រូវបានចៅក្រម​តុលាការខេត្ត​កណ្តាល លោកលឹម សុគន្ថា សម្រេចដោះ​លែង​ហើយកាលពីរសៀលថ្ងៃទី១២ កញ្ញា ២០១២ បន្ទាប់ពីចៅ​ក្រមដដែលនេះ បានចេញដីកា​ឃុំខ្លួនក្នុងពន្ធនាគារអស់ពេល៣ខែ ពីបទ​ប្រើអំពើហិង្សាដោយចេតនា លើរឿង​ទំនាស់ដីធ្លី​នៅក្នុងមូល​ដ្ឋានរបស់ខ្លួននោះរួចមក ។

គួររំលឹកថា លោក​មាស ប៉េង អតីតជំទប់ទី២ ឃុំបន្ទាយ​ដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលមកពី​គណបក្ស សម រង្ស៊ី ត្រូវប៉ូលិស​ចាប់ខ្លួន​កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១២ មិថុនា ឆ្នាំ២០១២ នៅនឹងផ្ទះរបស់លោកផ្ទាល់ស្ថិតក្នុងឃុំបន្ទាយដែក បន្ទាប់​​ពី​គេចខ្លួនមួយរយៈ ។  លោកមាស ប៉េង​ ត្រូវបានចោទប្រកាន់ពីបទផ្តើមគំនិតប្រើអំពើហិង្សា​ដោយចេតនាទៅលើ​អ្នកកាន់​កាប់អចលនវត្ថុដោយសុចរិតប្រព្រឹត្ត​ទៅនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១០ និង ១១ ខែឧសភា ឆ្នាំ២០១១ ។

ក្រោយមក លោកមាស ប៉េង ត្រូវបាន​តុលាការខេត្តកណ្តាលបង្គាប់​​ឲ្យឃុំខ្លួនបណ្តោះអាសន្ន​ម្តងរួច​មក​ហើយ កាលពីថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១១ បន្ទាប់ពីសាក​សួរ​តាមបទចោទប្រកាន់ខាងលើ ប៉ុន្តែត្រូវបានលោកជួង ជូងី ជាមេធាវី​ជួយឲ្យបានចេញវិញ ដោយចោទប្រកាន់ថា ចៅក្រមមិន​បាន​​អនុវត្ត​ការ ឃុំខ្លួនកូនក្តីរបស់លោកតាមនីតិវិធីច្បាប់ត្រឹមត្រូវ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕