ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​មាន​​គភ៌​ទទួល​​ទាន​​អា​ហារ​​សំ​បូរ​​ខ្លាញ់​​ច្រើន​​ប្រ​ឈម​​នឹង​​​​មហា​​រីក​​ដោះ​​តំណ​ដល់​​កូន​​និង​​ចៅ​​ស្រី​​

12 ឆ្នាំ មុន

ការ​​សិក្សា​​មួយ​​រប​ស់​​អ្នក​​វិទ្យា​​​សាស្ត្រ​​​នៅ​​សាកល​​វិទ្យា​​ល័យ​ Georgetown University​ស្ថិត​ក្នុង​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ឌី​ស៊ី សហ​រដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា បណ្តា​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​និយម​ទទួល​ទាន​អា​ហារ​សំ​បូរ​ខ្លាញ់​ច្រើន​នឹង​ធ្វើ​ឱ្យ​កូន​របស់​ពួក​គេ​ដែល​កើត​មក​(​ប្រ​សិន​ជា​កូន​ស្រី​)​ប្រ​ឈម​នឹង​ជំ​ងឺ​ម​ហារីម​ហា​រីក​ដោះ​ពេល​ក្រោយ​ក្នុង​ជី​វិត​ហើយ​នឹង​អាច​តំណ​ដល់​ចៅ​ស្រី​របស់​ពួក​គេ​ទៀត​ផង ។

ការ​​សិក្សា​​មួយ​​រប​ស់​​អ្នក​​វិទ្យា​​​សាស្ត្រ​​​នៅ​​សាកល​​វិទ្យា​​ល័យ​ Georgetown University​ស្ថិត​ក្នុង​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ឌី​ស៊ី សហ​រដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា បណ្តា​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​និយម​ទទួល​ទាន​អា​ហារ​សំ​បូរ​ខ្លាញ់​ច្រើន​នឹង​ធ្វើ​ឱ្យ​កូន​របស់​ពួក​គេ​ដែល​កើត​មក​(​ប្រ​សិន​ជា​កូន​ស្រី​)​ប្រ​ឈម​នឹង​ជំ​ងឺ​ម​ហារីម​ហា​រីក​ដោះ​ពេល​ក្រោយ​ក្នុង​ជី​វិត​ហើយ​នឹង​អាច​តំណ​ដល់​ចៅ​ស្រី​របស់​ពួក​គេ​ទៀត​ផង ។​

ការ​អះ​អាង​បែបនេះ​ ក៏​ព្រោះ​តែ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មាន​ជំ​នឿ​ថា អា​ហារ​គ្មាន​សុខ​ភាព​(សំ​បូរ​ខ្លាញ់​)​អាច​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​អចិន្ត្រៃ​យ៍​បណ្តា​កោ​សិកា​ទារក​ដែល​មិន​ទាន់​កើត ។​បើ​ទោះ​ជា​យ៉ាង​ណា លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​គឺ​កើត​ចេញ​ពី​ការ​ពិ​សោធន៍​នៅ​សត្វ​កណ្តុរ​នៅ​ឡើយ​ពោល​គឺ​ពុំ​ទាន់​បាន​ពិ​សោធន៍​លើ​មនុស្ស​នោះ​ទេ ។

​Sarah Williams មន្ត្រី​ទទួល​បន្ទុក​ព័ត៌​មាន​សុខ​ភាព​របស់​មូល​និ​ធិ​ស្រាវ​ជ្រាវ​ជំ​ងឺ​មហារីក​ចក្រ​ភព​អង់​គ្លេស​បាន​ថ្លែង​ថា​៖«ការ​សិក្សា​នេះ​ទើប​តែ​ពិ​សោធន៍​លើ​សត្វ​កណ្តុ​រ​នៅ​ឡើយ​ ដូច្នេះ​យើង​មិន​អាច​និយាយ​បាន​ថា​ តើ​នឹង​មាន​លទ្ធ​ផល​​ដូច​គ្នា​នេះ​ចំពោះ​មនុស្ស​ដែរឬ​យ៉ាង​ណា​ទេ ។​តែ​យ៉ាង​ណា លទ្ធផល​នេះ​ ក៏​ជា​ការ​បំ​ភ្លឺ​ផ្លូវ​មួយ​សម្រាប់​យើង​ចំពោះ​អ្វី​ដែល​នឹង​កើត​មាន​នៅ​ខាង​ក្រោយ​ឆាក​ខណៈ​មហារី​បាន​អភិ​វឌ្ឍ​ខ្លួន ។​ សម្រាប់​ពេល​ឥឡូវនេះ​ យើង​មិន​ដឹង​ថា​តើ របប​អា​ហារ​របស់​ស្ត្រី​អំ​ឡុង​ពេល​មាន​ផ្ទៃ​ពោះ​អាច​មាន​ឥទ្ធិ​ពល​ធ្វើ​ឱ្យ​កូន​ស្រី​របស់​ពួក​គេ​កើត​មហារីក​ដោះ​ដែរឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​ស្ត្រី​​ទាំង​ឡាយ​អាច​ចាប់​យក​វិ​ធាន​ការ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​មហារីក​ដោះ​បាន​តាម​រយៈ​មិន​ទទួល​ទាន​គ្រឿង​ស្រ​វឹង​ រក្សា​ទម្ងន់​ខ្លួន​និង​ធ្វើ​សកម្ម​ភាព​រាង​កាយ​ឱ្យ​បាន​ច្រើន ៕