ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​និធិ​​សាលា​​អន្តរ​ជាតិ​សិង្ហ​បុរី​ ​​(SIS) ផ្តល់​ថវិកា​​11​លាន​រៀល​​ដល់​មន្ទីរ​​ពេទ្យ​គន្ធ​​បុប្ផា​​

12 ឆ្នាំ មុន

​រាជ​ធានី​​ភ្នំ​ពេញ​ ៖​ កាល​ពី​ថ្ងៃ​ទី​​១០ កញ្ញា ​​កន្លង​ទៅ​នេះ​​​ សាលាអន្តរ​​ជាតិ​​​​​សិង្ហ​បុរី​​ដឹក​នាំ​​ដោ​យ​​លោក​​ជំទាវ​បណ្ឌិត​​ងឿន​​ ផល្លី​​ន​​ពោធិ​​តា ​នាយិកា​​សាលា​ ព្រម​ទាំង​បុគ្គលិក​​ និង​សិស្សា​នុ​សិស្ស​​បាន​នាំ​យក​​ថវិកា​​ចំនួន​​១១​លាន​រៀល​​ប្រគល់​​ជូន​ដល់​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​​ តាម​រយ​ៈ​​មូល​និធិ​​​សាលា​អន្តរ​ជាតិ​​សិង្ហ​បុរី (SIS) ​ដែលទទួល​បាន​​​ពី​​ទឹក​ចិត្ត​​សប្បុរ​ស​​របស់​​លោក​គ្រូ អ្នក​គ្រូ ​សាស្ត្រា​ចារ្យ ​បុគ្គលិក

​រាជ​ធានី​​ភ្នំ​ពេញ​ ៖​ កាល​ពី​ថ្ងៃ​ទី​​១០ កញ្ញា ​​កន្លង​ទៅ​នេះ​​​ សាលាអន្តរ​​ជាតិ​​​​​សិង្ហ​បុរី​​ដឹក​នាំ​​ដោ​យ​​លោក​​ជំទាវ​បណ្ឌិត​​ងឿន​​ ផល្លី​​ន​​ពោធិ​​តា ​នាយិកា​​សាលា​ ព្រម​ទាំង​បុគ្គលិក​​ និង​សិស្សា​នុ​សិស្ស​​បាន​នាំ​យក​​ថវិកា​​ចំនួន​​១១​លាន​រៀល​​ប្រគល់​​ជូន​ដល់​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​​ តាម​រយ​ៈ​​មូល​និធិ​​​សាលា​អន្តរ​ជាតិ​​សិង្ហ​បុរី (SIS) ​ដែលទទួល​បាន​​​ពី​​ទឹក​ចិត្ត​​សប្បុរ​ស​​របស់​​លោក​គ្រូ អ្នក​គ្រូ ​សាស្ត្រា​ចារ្យ ​បុគ្គលិក ​អាណា​ព្យា​បាល ​និង​សិស្សា​​នុសិស្ស ​។

ដោយ​​ទទួល​​ព័ត៌​មាន​​ពិត​ប្រាកដ​​​មន្ទីរ​ពេទ្យ​​​គន្ធ​បុ​ប្ផា​​ជួប​នូវ​​​​វិបត្តិ​​​​ហិរញ្ញវត្ថុ​​ ដើម្បី​បន្ត​​ការ​ជួយ​ព្យា​បាល​​ទៅ​ដល់​កុមារ​​កម្ពុជា​រាប់​​លាន​នាក់​​នៅ​​ថ្ងៃ​ខាង​មុខ​​ទៀត​ ទើប​លោក​​ជំទាវ​នាយិ​កា​សាលា​​បាន​បង្កើត​​មូល​និធិ​​នេះ​ឡើង​ ដើម្បី​​ចូលរ​ួម​ចំណែក​​ជួយ​សម្រាល​​បន្ទុក​របស់​​មន្ទីរ​​​ពេទ្យ​​​ផង​ដែរ ។​

​ឆ្លៀត​​ក្នុង​ឱកាស​​នោះ​ដែរ លោក​​ជំទាវ​​បណ្ឌិត​​​​បាន​មាន​ប្រ​សាសន៍​​ទៀ​ត​ថា សាលា​នឹង​បន្ត​​ជួយ​ដល់​​ក្មេង​កំព្រា​​ ចាស់​ជរា ​ទុរគត​ជន ​ដែល​ទទួល​​រង​​នូវ​​ការ​ខ្វះ​ខាត​ ​និង​សូម​ថ្លែង​​អំណរ​គុណ​​ចំពោះ​សន្តាន​ចិត្ត​​ដ៏​ល្អ​​របស់​​​បុគ្គលិក​ អាណា​ព្យា​បាល​ សិស្សា​​នុសិស្ស​​ទាំង​អស់​​ដែល​​បាន​រួមចំណែក​​​មនុស្ស​ធម៌​ ​និង​ជួយ​​សង្គម​ជាតិ​​​បំបាត់​​ភាព​ក្រី​ក្រ ​ក្រោម​ការ​ដឹក​នាំ​​ដ៏​ឈ្លៀស​វៃ​​ និងគតិ​​បណ្ឌិត​​របស់​​សម្តេច​អគ្គ​មហា​​សេនា​​​បតីតេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។​​ ទោះ​បី​​​ជា​ថវិកា​​ទាំង​​នេះ​តិច​តួច​ក្តី​ ​មិន​អាច​​ជួយ​​​រំលែក​​នូវ​ទុក្ខ​លំបាក​​បាន​ទាំង​​ស្រុង​​ក៏​ពិត​មែន ​តែ​ក៏​ជា​​ការ​ជួយ​​ចែក​រំលែក​​នូវ​ការ​​ខ្វះ​ខាត​​បាន​មួយ​​​ចំណែក​ផ​ង​ដែរ ។​

​សូម​បញ្ជាក់​ថា ​សាលា​​​អន្តរ​​ជាតិ​​សិង្ហ​បុរី​​ជា​​សាលា​​ដ៏​ធំ​​មួួ​យ ដែល​​បើក​ការ​បណ្តុះ​បណ្តាល​​ខាង​វិស័យ​​អប់​រំ​​ដែល​ទទួល​ស្គាល់​​​ពី​ក្រសួង​អប់​​​រំ ​យុវជន​ ​និង​កីឡា​​ មាន​ទទួល​​សិស្ស​​ចំណេះ​​ទូ​ទៅ​​ខ្មែរ​​ចាប់​​ពី​ថ្នាក់​ទី​​១​ដល់​​ទី​​១២ ​និង​ថ្នាក់​ភាសា​​អង់​គ្លេស​​ទូ​ទៅ​​​គ្រប់​កម្រិត​ ​។ ឥឡូវ​នេះ​​សាលា​បាន​​​បើក​ថ្នាក់​​មត្តេយ្យ​​អន្តរ​ជាតិ​​ចាប់​​​ទទួ​ល​​​កុមារ​​អាយុ​​៣​ឆ្នាំ​​ដល់​​៥​ឆ្នាំ​ ផ្តល់​ជូន​​២០%​​កាល​​បរិច្ឆេទ​​ចូល​​រៀន​​ថ្ងៃ​ទី​​១២ ​ខែ​កញ្ញា ​ឆ្នាំ​​​២០១២​​ ៕​