រាជធានីភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ ៖ ក្រុមហ៊ុនហេឡូ ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើការចាប់ឆ្នោតផ្សងសំណាងជូនដល់អតិថិជនរបស់ខ្លួនដែលបានប្រើប្រាស់សេវាកម្មផ្សេងៗនៅតាមមជ្ឈមណ្ឌលហេឡូទូទាំងខេត្ត-ក្រុង ។ ការចាប់ឆ្នោតនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលហេឡូ ដែលមានអាសយដ្ឋាន ស្ថិតនៅមជ្ឈមណ្ឌលភ្នំពេញ ក្រោមអធិបតីភាពរបស់លោក Simon Perkins អគ្គនាយកប្រតិបត្តិក្រុមហ៊ុនហេឡូប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាច្រើននាក់ទៀតផងដែរ ។
ក្នុងឱកាសនោះដែរ លោកបានមានប្រសាសន៍ថា «ក្រុមហ៊ុនប្រារព្ធពិធីចាប់ឆ្នោតផ្សងសំណាងនេះឡើងក្នុងគោលបំណងលើកទឹកចិត្តដល់អតិថិជនដែលបានចំណាយទឹកប្រាក់ចាប់ពី១០ដុល្លារឡើងទៅនៅគ្រប់មជ្ឈមណ្ឌលហេឡូ ក្នុងអំឡុងពេលជិត៣ខែ គិតចាប់ពីថ្ងៃទី៨ ខែមិថុនា រហូតដល់ថ្ងៃទី៥ ខែកញ្ញា កន្លងមកនេះ ។ក្រុមហ៊ុនសូូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងប្រើប្រាស់នូវសេវាកម្មនានារបស់យើងរហូត» ។សំណាងពិសេសសរុបរួមមានចំនួន៦២រង្វាន់ ៕
ចែករំលែកព័តមាននេះ