ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​ចម្រុះ​ត្រួត​ពិនិត្យ​​អាវុធ​​ជាតិ​ផ្ទុះ​​ទប់​ស្កាត់​​​អំពើប្លន់​នានា​

12 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ​ក្រោម​ការ​ចង្អុល​បង្ហាញពី​​សំណាក់​​លោក​ឧត្តម​សេនីយ៍​​ត្រី ឆាយ គឹម​សុន ស្នងការ​​នគរ​បាល​​ខេត្ត​ក៏​ដូច​ជា​​លោក​ឧត្តម​សេនីយ៍​​ត្រី ​វ៉ា សារិទ្ធ ​មេ​បញ្ជា​ការ​កង​រាជ​​អាវុធហត្ថ​​ខេត្ត​បាន​ចាត់​ឱ្យ​​កម្លាំង​​ជំនាញ​ក្រោម​​ឱវាទ​ជាង​៣០​នាក់ ​ចុះបំពេញ​ការ​ងារ​ឆែកឆេរ​​អាវុធ​ជាតិ​ផ្ទុះ​​នៅ​ក្រុង​​កំពង់​ចាម ​ដោយ​ចាប់​ផ្តើម​ពី​​ម៉ោង​​៦​ល្ងាច​រហូត​ដល់​ម៉ោង​៨​យប់​​ថ្ងៃទី​៨ កញ្ញា ២០១២ ​ដើម្បី​ពង្រឹង​​សន្តិ​សុខ និង​សណ្តាប់ធ្នាប់​​ជូន​ប្រជា​ពល​រដ្ឋ ។

​តាម​លោក​វរ​សេនីយ៍ត្រី សុក សំបូរ នាយ​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​នៃ​ស្នងការ​ដ្ឋាន​នគរបាល​​ប្រាប់​​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ​សម្រាប់​គោល​ដៅ​​ចុះត្រួត​ពិនិត្យ​​អាវុធជាតិ​ផ្ទុះ​​ត្រូវ​បាន​បែង​ចែក​ជា​២​កន្លែង​ក្នុង​​​នោះ​​មួយ​កន្លែង​​ ស្ថិត​នៅ​ភូមិ​បឹង​ស្នាយ​ សង្កាត់​សំបូរ​មាស និង​មួយ​កន្លែង​ទៀត​​នៅ​ត្រង់​មុខ​ផ្ទះ​​លោក​ឧកញ៉ា​ ឈន ថារី ក្នុងសង្កាត់​​​កំពង់ចាម ​ក្រុង​កំពង់ចាម ប្រើ​ប្រាស់​កម្លាំង​ចម្រុះ​មាន​នគរបាល​កណ្តាល​យុត្តិ​ធម៌​​ខេត្ត​ នគរបាល​​ព្រហ្ម​ទណ្ឌ​​ នគរ​បាល​ចរា​ចរ​​ក្រុង​កំពង់​ចាម ព្រ​មទាំង​កង​​រាជអាវុធ​ហត្ថ​​ក្រុង​កំពង់ចាម ​ផង​ដែរ ។

​លោកវរសេនីយ៍​ត្រី សុក សំបូរ ប្រាប់​បន្តថា ក្រោយ​ពី​ទទួល​បាន​នូវ​បទ​បញ្ជា​​ពី​លោក​ស្នង​ការ​នគរបាល​ខេត្ត រូប​លោក​បាន​ដឹក​នាំកម្លាំង​ចុះ​​តាម​គោល​ដៅ​ទាំង​២​ខាងលើ ដោយ​ផ្ទាល់តែម្តង ។ ​ក្នុង​រយៈ​ពេល​២​ម៉ោងតាម​រយៈ​ការ​​ចុះ​​ឆែក​ម៉ូតូ​ និង​រថយន្ត​តូចធំ​ពុំ​មាន​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​​ដាក់​អាវុធ​១​ដើម​ណា​មួយ​នោះទេ មាន​ន័យថា ​ពួក​គាត់​បាន​យល់​ដឹង​ពី​ផ្លូវច្បាប់​​​បាន​ច្រើន​គួរ​ឱ្យ​​កត់​សម្គាល់ ។ ជា​មួយ​នោះ​ក្នុង​មួយ​​សប្តាហ៍​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ឱ្យ​បាន​​៤​ដង​ ដើម្បី​ពង្រឹង​សន្តិ​សុខ​​ សណ្តាប់​ធ្នាប់​​ជូន​ប្រជា​ពលរដ្ឋ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕