ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​៣​នាក់​ដក​ហូតបាន​ក្រាម​ពណ៌ស ៤,​៧០​ក្រាម​

12 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​​ក្រុម​ជន​សង្ស័យ​​ជួញដូរគ្រឿង​​ញៀន​ដ៏​សកម្ម​នៅតំបន់ត្រើយ​​ខាងកើត​ទន្លេ​មេគង្គ​ចំនួន​៣​នាក់​ត្រូវ​នគរបាល​តាម​ប្រមាញ់​​​ចាប់​​ខ្លួន​បាន​ជាបន្តបន្ទាប់​​តាំង​ពី​ព្រឹក​​រហូត​ដល់​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​​៩ កញ្ញា ​២០១២ ​នៅភូមិ​ស្លាប​ក្តោង ​ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ ​ដោយ​ដក​​ហូត​បាន​ថ្នាំញៀន​​ក្រាម​ពណ៌ស ​ចំនួន​៤,៧០​ក្រាម​ផង​ដែរ ។

លោក​វរសេនីយ៍ទោ ​សោម រស់ ប្រធាន​ការិយា​ល័យ​​ប្រឆាំងគ្រឿងញៀន​​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ប្រាប់​ឱ្យ​ដឹងថា ​ក្រុម​ជួញ​​ដូរ​ថ្នាំ​​ញៀន​ទាំង​៣​នាក់​នោះ​មាន ១-ឈ្មោះ​​ឈិន ស៊ីណាត ​ភេទប្រុស អាយុ​​៥០​ឆ្នាំ ២-ឈ្មោះ​​លី ស្រុង ភេទប្រុស អាយុ​​៤១​ឆ្នាំ រស់​នៅ​​ភូមិ​​ស្លាប​ក្តោង ​ឃុំ​ជុប ជាមួយ​គ្នា​ និង៣-ឈ្មោះ​​ឆេង ​ប៊ុន​លាង ភេទប្រុស អាយុ​​៤៣​ឆ្នាំ ​រស់នៅភូមិ​មាន​ជ័យ ​ឃុំ​ចុង​អំពិល ស្រុក​ស្វាយ​អន្ទរ ​ខេត្ត​ព្រៃវែង ​ជា​មេ​ខ្លោង ។

​លោកបន្តថា ដោយ​មាន​ការ​ចង្អុល​បង្ហាញពី​​លោក​ឧត្តម​សេនីយ៍​ត្រី ឆាយ គឹម​សុន ស្នងការ​នគរបាល​ខេត្ត​ និង​លោក​​វរសេនីយ៍​​ឯក ជឹម សេង​ហុង ស្នងការ​​​រង​នគរបាល​ខេត្ត​ប្រធាន​កណ្តាល​យុត្តិ​ធម៌​ឱ្យ​ជំនាញត្រូវ​បង្កើន​យក​ចិត្ត​ទុក​ដាក់​​បង្ក្រាប​គ្រឿង​ញៀន​​ទាំង​នៅ​តំបន់​ត្រើយ​ខាង​​លិច និង​ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ ។ ជាក់ស្តែង​​នៅព្រឹកថ្ងៃទី​៩ កញ្ញា ​​បន្ទាប់​ពី​​ទទួល​បាន​ព័ត៌​​មាន​​ជនសង្ស័យ​ឈ្មោះ​​ស៊ីណាត ជា​មុខសញ្ញា​ជួញដូរគ្រឿង​ញៀន ក៏​បាន​រៀបចំ​វិធាន​ការ​ចុះបង្ក្រាប​ដោយ​​ប្រើ​កម្លាំងញុះញង់​​ឱ្យ​​យក​ថ្នាំ​​ញៀន​១​កញ្ចប់​តម្លៃ​២០​ដុល្លារ ​មក​ប្រគល់​ឱ្យ​នៅភូមិ​​៤ ឃុំ​​ជុប ក៏​ត្រូវ​ចាប់​ខ្លួនតែ​ម្តង ។ ក្រោយ​ពី​​ជន​នេះ​ឆ្លើយ​សារភាព​ក៏​ឈាន​​ទៅ​ចាប់​ឈ្មោះ​លី ស្រុង ​នាំ​ទៅ​ឆែកឆេរ​​បន្ទប់​​រក​ឃើញ​ថ្នាំញៀន​​២៣​កញ្ចប់​​តូច ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕